Trending now

វៀតណាមស្នើឲ្យ Google Maps កែតម្រូវពីព័ត៌មានមិនពិតស្ដីពីឆ្នេរសមុទ្រ Phu Yen របស់វៀតណាម

21:14 | 19/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី១៨ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត Phu Yen (វៀតណាម) បានផ្ញើរលិខិតទៅកាន់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមស្ដីពីការដែល Google Maps បង្ហោះ ព័ត៌មានខុសឆ្គងស្ដីពីឆ្នេរសមុទ្រនៅសង្កាត់ Phu Dong ទីក្រុង Tuy Hoa ខេត្ត Phu Yen។

វៀតណាមស្នើឲ្យ Google Maps កែតម្រូវពីព័ត៌មានមិនពិតស្ដីពីឆ្នេរសមុទ្រ Phu Yen របស់វៀតណាម

ជាក់ស្ដែងគឺ Google Maps បានប្រែក្លាយឆ្នេរសមុទ្រ Tuy Hoa ទៅជា “South China Sea beach” (ឆ្នេរនៅសមុទ្រចិនខាងត្បូង) ដោយកត់ទីតាំងមាត់សមុទ្រនៅខ័ណ្ឌ Phu Dong ទីក្រុង Tuy Hoa ជា “ឆ្នេរសមុទ្រ Phu Lam Golden - Sandy South China Sea beach”។ ការសរសេរព័ត៌មានខុសការពិតនៅលើផែនទីវៀតណាមបានបង្កឡើងការខឹងសម្បារពី សហគមន៍ វៀតណាម ជាពិសេសគឺលើបណ្ដាញសង្គម។ គណៈកម្មាធិការប្រជាជនខេត្ត Phu Yen បានស្នើក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមតម្រូវឲ្យ Google Maps លុបចោលនិងកែតម្រូវព័ត៌មានមិនពិតដូចដែលបានជម្រាបខាងលើ ព្រមទាំងណែនាំទីភ្នាក់ងារសារព័ត៌មាននិងកាសែតនានាក្នុងស្រុកធ្វើការតវ៉ា និងប្រឆាំងជំទាស់ចំពោះរាល់ត៌មានមិតពិតរបស់ Google Maps ផងដែរ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Yen លោក Phan Dinh Phung បានមានប្រសាសន៍ថា៖ “ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានស្នើឲ្យ Google Maps លុបចោលនិងកែតម្រូវពត៌មានមិនពិតហើយ។ ជាការពិត ឆ្នេរនេះស្ថិតនៅក្នុងសង្កាត់ Phu Lam ទីក្រុង Tuy Hoa ប៉ុន្តែគេបានដាក់ជាភាសាអង់គ្លេសថា China Sea Beach គឺប្រាកដជាខុសឆ្គងយ៉ាងធ្ងន់ធ្ងរតែម្តង»៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម