Trending now

វៀតណាមស្តែងចេញនូវការកោតសរសើរចំពោះគោលជំហររបស់សហរដ្ឋអាមេរិកស្តីពីសមុទ្រខាងកើត

21:06 | 15/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - វៀតណាមបានកោតសរសើរចំពោះគោលជំហររបស់ភាគីនានាលើបញ្ហាសមុទ្រ ខាងកើតដែលស្របតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នាថ្ងៃទី ១៥ ខែកក្កដា ទាក់ទងនឹងសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ស្តីពីគោលជំហរអាមេរិកស្តីពីរាល់ការទាមទារនៅឯសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា៖

“ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅសមុទ្រខាងកើតគឺជាក្តីប្រាថ្នា និងគោលដៅរួមរបស់ប្រទេស នានានៅសមុទ្រខាង កើត ក៏ដូចជាក្នុងតំបន់និងសហគមន៍អន្តរជាតិផងដែរ។ ការគោរពសណ្តាប់ធ្នាប់ស្របតាមបទដ្ឋាន គតិយុត្តិស្តីពីសមុទ្រនិងការអនុវត្តយ៉ាងពេញលេញនូវសុឆន្ទៈនិងមានទំនួលខុសត្រូវនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ មានអត្ថន័យដ៏សំខាន់ដើម្បីសំរេចបាននូវគោលដៅទាំង នេះផងដែរ។វៀតណាមកោតសរសើរចំពោះ គោលជំហររបស់ភាគីនានាលើបញ្ហាសមុទ្រខាងកើតដែល ស្របតាមច្បាប់អន្តរជាតិនិងចែករំលែកទស្សនៈគ្នាដូចអ្វីដែលបាន ចែងក្នុងសេចក្តីថ្លែងការណ៍នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) គឺជាក្របខ័ណ្ឌច្បាប់ដើម្បីគ្រប់គ្រងរាល់សកម្មភាពនៅសមុទ្រនិងមហាសាគរផងដែរ។

វៀតណាមសង្ឃឹមថាប្រទេសនានានឹងខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត ព្រមទាំងដោះស្រាយរាល់ជំលោះតាមរយៈកិច្ចសន្ទនានិង វិធានការសន្តិភាពដទៃទៀតដែលស្របតាមច្បាប់អន្តរជាតិដើម្បីផលប្រយោជន៍រួម ក៏ដូចជាស្របតាម សេចក្តីប្រាថ្នារបស់បណ្តាប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិ។ វៀតណាមជានិច្ចកាលចូលរួម ចំណែកយ៉ាងសកម្មនិងមានទំនួលខុសត្រូវចំពោះដំណើរការនេះផងដែរ”៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់