Trending now

វៀតណាមរក្សាឲ្យបានរឹងមាំនូវអធិបតេយ្យភាពជាតិ ឧត្តមប្រយោជន៍ និងការទទួលខុសត្រូវអន្តរជាតិ

18:41 | 25/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ប្រឈមមុខនឹងវិធានការដើម្បីឆ្លើយតបនឹងបញ្ហានៅសមុទ្រខាងកើតនៃប្រទេសវៀតណាម អ្នកជំនាញអន្តរជាតិបានវាយតម្លៃថាទាំងនេះគឺជាជំហានដ៏ត្រឹមត្រូវនិងទាន់ពេលវេលាក្នុងការអនុលោមតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះនេះគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ វៀតណាមក្នុងការរក្សាយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាពលើសមុទ្រនិងកោះដោយមានគោលជំហរយុទ្ធសាស្ត្រប្រកបដោយចីរភាពផងដែរ។

ទិដ្ឋភាពនៃសន្និសីទអន្តរជាតិលើកទី ៣ ស្តីពីសមុទ្រខាងកើតនៅហាំប៊ឺកប្រទេសអាល្លឺម៉ង់។ (រូបថត៖ VNA)

ឧត្តមប្រយោជន៍ជាតិនៅតែធានានូវការទទួលខុសត្រូវអន្តរជាតិ

យោងតាមលោកសាស្រ្តាចារ្យ Vladimir Kolotov មកពីសាកលវិទ្យាល័យ Saint Petersburg នៃប្រទេសរុស្ស៊ីបានអះអាងថាវិធីការពារអធិបតេយ្យភាពនៅសមុទ្រខាងកើតបានបង្ហាញថាការការពារឧត្តមប្រយោជន៍ជាតិនៅតែគោរពតាមបទដ្ឋាននៃច្បាប់អន្តរជាតិនិងក្នុងពេលជាមួយគ្នានេះក៏បង្ហាញថាវៀតណាមគឺជាប្រទេសដែលទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិសូម្បីតែក្នុងស្ថានភាពស្មុគស្មាញដែលមានភាពរសើបនិងងាយផ្ទុះជម្លោះក៏ដោយ​​។

ភ័ស្តុតាងមួយបង្ហាញថាប្រទេសវៀតណាមត្រូវបានគេវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិគឺមាន ភស្តុតាងច្បាស់លាស់បំផុតដែលថាប្រទេសវៀតណាមត្រូវបានគេបោះឆ្នោតជ្រើសរើសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កិត្យានុភាពសមត្ថភាពនិងការទទួលខុសត្រូវចំពោះអន្ដរជាតិ បានជួយវៀតណាមទទួលបានការគាំទ្រជាកំណត់ត្រានៅពេលពិភពលោកសម្រាប់ការបោះឆ្នោតគាំទ្រក្នុងតួនាទីនេះ។ លោកសាស្ត្រាចារ្យ Kolotov បានមានប្រសាសន៍ថាប្រទេស វៀតណាមកំពុងក្តាប់ឱកាសជាបន្តបន្ទាប់ដើម្បីបង្កើតជំហានថ្មីដែលមានប្រសិទ្ធភាពខ្ពស់ក្នុងសកម្មភាពការទូតជាពិសេសការគាំទ្រពីអន្តរជាតិ។ នេះគឺជាពេលវេលាសំរាប់វៀតណាមចូលរួមវិភាគទានប្រកបដោយប្រសិទ្ធភាពបំផុតចំពោះការខំប្រឹងប្រែងក្នុងការបង្កើតពិភពលោកដែលមានសុវត្ថិភាពនិងយុត្តិធម៌។

យោងតាមអ្នកជំនាញសន្តិសុខអន្តរជាតិ Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញការនៃមូលនិធិទ្រទ្រង់ការស្រាវជ្រាវវិទ្យាសាស្ត្រអាស៊ី - អឺរ៉ុប បានលើកឡើងថាបញ្ហាសមុទ្រខាងកើតមានឥទ្ធិពលខ្លាំងណាស់ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ពិភពលោក ហើយនេះគឺជាបញ្ហាសំខាន់មួយរបស់អង្គការសហប្រជាជាតិ។ ដូច្នេះវៀតណាមមិនមែនតែភាពឯកោ ក្នុងបញ្ហាសមុទ្រខាងកើតទេ តែនឹងមានការសម្របសម្រួលយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិជាពិសេសនៅពេលដែលវៀតណាមគោរពនិងធានាអនុវត្តគ្រប់បបែបយ៉ាងឲ្យសមស្របតាមច្បាប់អន្តរជាតិ។

កោះ Toc Tan ស្ថិតនៅប្រជុំកោះ Truong Sa នៃខេត្ត Khanh Hoa (រូបថត៖ VNA)

អ្នកជំនាញអន្តរជាតិនានាក៏បានលើកឡើងផងដែរថាអាស៊ានគឺជាអង្គការលេចធ្លោមួយនៅក្នុងតំបន់ដែលមានឥទ្ធិពលនិងឧត្តមភាពបើប្រៀបធៀបទៅនឹងអង្គការដទៃទៀតដែលទាក់ទងនឹងបញ្ហាសមុទ្រខាងកើត។ ជាពិសេស ចំណុចរឹងមាំរបស់អាស៊ានដែលត្រូវបានវាយតម្លៃខ្ពស់ពីអន្តរជាតិគឺចំណងសាមគ្គីភាពដែលវៀតណាមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ដោយបានបង្ហាញយ៉ាងច្បាស់ពីតួនាទីភាពជាអ្នកដឹកនាំពង្រឹងសាមគ្គីភាពក្នុងតំបន់និងពង្រឹងឋានៈនៃអង្គការនេះនៅក្នុងតំបន់។ អាស៊ានត្រូវបានគេរំពឹងថានឹងក្លាយជា “ទង់ជាតិត្រួសត្រាយផ្លូវ” ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស្ថានការណ៍នៅសមុទ្រខាងកើតមានស្ថេរភាពផងដែរ។

ម្យ៉ាងវិញទៀតមានសញ្ញាវិជ្ជមានមួយគឺជាគោលជំហររបស់វៀតណាមកំពុងបញ្ជាក់ពីមូលដ្ឋានដ៏រឹងមាំសម្រាប់ស្ថេរភាពនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋានសន្តិភាពតាមរយៈវិធានការនយោបាយនិងការទូត។ នាពេលថ្មីៗនេះអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Thi Thu Hang បានសង្កត់ធ្ងន់ថា “គោលជំហរឥតងាករេរបស់វៀតណាមគឺដោះស្រាយជំលោះនៅ សមុទ្រខាងកើតដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិដូចជាអ្វីដែលចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ផងដែរ” ។

"កូនសោមាស" COC

អ្នកជំនាញអន្តរជាតិក៏បានបន្ថែមទៀតផងដែរថា ដើម្បីរក្សាស្ថេរភាពចំពោះការវិវត្តន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត អ្វីៗដែលចាំបាច់ត្រូវធ្វើនាពេលបច្ចុប្បន្នគឺលុបចោលសកម្មភាពយោធូបនីយកម្មនិងជម្រុញបញ្ចប់ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ដើម្បីជំនួសសេចក្តីប្រកាសសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្នាំ ២០០២។ ពិតណាស់ថា DOC ឆ្នាំ២០០២ មាន“ ចន្លោះប្រហោង” ច្រើនដែលបណ្តាលឱ្យការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាពនៅសមុទ្រខាងកើត ត្រូវប្រឈមនឹងការលំបាកជាច្រើនហើយនាំឱ្យមានការអភិវឌ្ឍន៍កាន់តែស្មុគស្មាញច្រើនឡើងៗផងដែរ។ ទន្ទឹមនឹងនេះ COC មានប្រសិទ្ធិភាពហើយសំខាន់នឹងក្លាយជា "កូនសោរមាស" ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើត។

យោងតាមលោកសាស្រ្តាចារ្យ Bun Nagara មកពីវិទ្យាស្ថានវិទ្យាសាស្ត្រនិងសិក្សាអន្តរជាតិ (ISIS) របស់ម៉ាឡេស៊ីបានឲ្យដឹងថាដើម្បីសំរេចបាននូវ COC ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ដំណើរការចុះហត្ថលេខានឹងត្រូវការពេលវេលាបន្ថែមទៀតដើម្បីចៀសវាងស្ថានភាពនៃការដាក់ចេញ COC ដ៏ខ្សោយៗ។ COC មានប្រសិទ្ធិភាពនិងមានភាពជាក់លាក់ត្រូវការជាចាំបាច់ដើម្បីសំរេចបាននូវធាតុសំខាន់ៗមួយចំនួនដូចជា៖ ការធ្វើឱ្យមានលក្ខណៈស្តង់ដារក្នុងប្រតិបត្តិលើគ្រប់ស្ថានភាពទាំងអស់; កំណត់ការយល់ដឹងរួម; ការបែងចែកឥរិយាបថដោយចេតនានិងដោយចេតនាជាដើម។ ទាំងនេះគឺជាកត្តាដែលជួយបង្កើតការយល់ដឹង ទស្សនៈ ការយោគយល់គ្នាទៅវិញទៅមកក៏ដូចជាការជឿទុកចិត្តនិងផលប្រយោជន៍រួមផងដែរ។

លើសពីនេះទៀតអាស៊ាននឹងដើរតួនាទីនាំមុខគេក្នុងដំណើរការចរចា COC ហើយសាមគ្គីភាពអាស៊ានបច្ចុប្បន្នកំពុងផ្តល់ជាមូលដ្ឋានសម្រាប់និរន្តរភាព សន្តិសុខ ដើម្បីធានានូវភាពសុខដុមនៃផលប្រយោជន៍រវាងប្រទេសពាក់ព័ន្ធនានាផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ