Trending now

វៀតណាមមានអធិបតេយ្យភាពពេញលេញនិងមិនអាចប្រកែកបានឡើយ ចំពោះប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម

18:26 | 22/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងនាមជាប្រទេសធំមួយ ប្រទេសចិនត្រូវតែមានការទទួល ខុសត្រូវខ្ពស់ក្នុងការចូលរួមចំណែកដល់សន្តិភាព ស្ថេរភាពនិងសន្តិសុខក្នុង តំបន់។

កោះ Phu Lam ស្ថិតក្នុងប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ដែលត្រូវចិនទន្ទ្រានកាន់កាប់ខុសច្បាប់ (រូបថតៈ CSIS/AMTI)

នាពេលថ្មីៗនេះចិនទើបបានផ្ដល់សច្ចាប័នលើសេចក្ដីសម្រេចចិត្តបង្កើតអ្វីដែលហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” ស្ថិតនៅទីក្រុង Sansha ខេត្ត Hainan គឺជាជាសកម្មភាពរំលោភបំពានច្បាស់ស្រឡះលើច្បាប់អន្តរជាតិយ៉ាង ធ្ងន់ធ្ងរ ជាពិសេស​គឺរំលោភបំពានលើអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យ ភាព​របស់​វៀតណាមចំពោះប្រជុំកោះ Hoang Sa (Paracel Island) និង Truong Sa (Spartly Island)​ របស់ វៀតណាម ។ ពិណាស់ថាវៀតណាម​មាន​អធិបតេយ្យភាពដែល មិនអាច ប្រកែកបានឡើយចំពោះប្រជុំកោះ Hoang Sa និង Truong Sa តាំងពីយូរ ណាស់មកហើយក្នុងប្រវត្តិសាស្ត្រ។

យោងតាមការសម្រេចចិត្តគ្មានមូលហេតុច្បាស់ពីក្រសួងកិច្ច​ស៊ីវិលរបស់ចិន ការបង្កើតអ្វីដែលហៅថា “ខ័ណ្ឌកោះ Xisha” ត្រូវបានដាក់ស្ថិតនៅ លើកោះ Phu Lam (Woody Island) នៃប្រជុំកោះ Hoang Sa របស់វៀតណាម។ រីឯទីស្នាក់ការ​ដែល ហៅថា “ខ័ណ្ឌកោះ Nansha” គឺស្ថិតនៅលើថ្មប៉ប្រះទឹក Chu Thap (Fiery Cross Reef) នៃប្រជុំកោះ Truong Sa របស់វៀតណាម។ សេចក្ដីសម្រេចចិត្ត​ទាំងនេះ​របស់ចិន​បានទុយកជាមោឃៈទាំងស្រុង ដោយសារតែប្រជុំកោះ Hoang Sa និង Truong Sa គឺជាអធិបតេយ្យភាពស្របច្បាប់ទាំងស្រុងរបស់ វៀតណាម។

ភស្តុតាងដែលត្រូវបានរក្សាទុកនៅក្នុងឯកសារប្រវត្តិសាស្ត្រ និងស្ថិតក្រោមគ្រប់គ្រង​ជាក់ស្ដែង

វៀតណាមមានអធិបតេយ្យភាពតាងពីយូរលងណាស់មកហើយ ចំពោះ​ប្រជុំ​កោះ Hoang Sa​ និង Truong Sa ដែលសមស្របនឹងច្បាប់អន្តរជាតិ ស្ដីពី​ការកំណត់និងបញ្ជាក់ពីអធិបតេយ្យភាពទឹកដី។ ​លើសពីនេះទៅ​ទៀត ភ័ស្តុតាងជាក់ស្ដែងទាំងនេះក៏ត្រូវបានរក្សាទុកក្នុងឯកសារ​ប្រវត្តិសាស្រ្ត​របស់វៀតណាម ក៏ដូចជារបស់ចិនតាំងពីសម័យសក្តិភូមិ​ និង​របស់ប្រទេស​អឺរ៉ុបមួយ​ចំនួន ដូចជាបារាំង ព័រទុយហ្កាល់ និងអេស្ប៉ាញជាដើម។​ ឯកសារ​ដែលនៅបន្សល់ទុកក្នុងប្រវត្តិសាស្ត្រនយោបាយ រហូតមកដល់ពេលនេះ បានបញ្ជាក់ច្បាស់ពីអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa ។ ទីមួយគឺ បណ្ដាផែនទីវៀតណាមនាសតវត្សរ៍ទី ១៧ ដែលបានហៅប្រជុំកោះទាំងពីរ គឺជា កោះ Bai Cat Vang ហើយ​បាន​កត់ត្រា​ទុកនៅភូមិ Binh Son ខេត្ត Quang Ngai ។ ទីពីរគឺឯកសារបុរាណ​ជាច្រើន របស់វៀតណាម ដូចជាឯកសារ Thien Nam Tu Chi Lo Do Thu (នាសតវត្សទី ១៩) Phu Bien Tap Luc ( ឆ្នាំ ១៧៧៦) – Dai Nam Thuc Luc Tien Bien (ឆ្នាំ ១៨៤៤-១៨៤៨) – Dai Nam Nhat Thong Chi (ឆ្នាំ ១៨៦៥-១៨៧៥) និង ឯកសាររដ្ឋបាល​​របស់រាជវង្សានុវង្ស Nguyen (ឆ្នាំ ១៨០២-១៩៤៥) ​គឺសុទ្ធសឹងតែ​បានកាត់សម្គាល់ថារដ្ឋវៀតណាមបានបញ្ជូនក្រុម Hoang Sa ទៅ​ក្នុងធ្វើ អាជីវកម្មនៅលើប្រជុំកោះទាំងនេះ។

រូបថតឯកសារ

ក្រៅពីនេះ សៀវភៅបុរាណ និងផែនទីបូរាណជាច្រើន​របស់បរទេសក៏បាន​បង្ហាញ​ថាប្រជុំកោះ Hoang Sa និង Truong Sa ស្ថិតក្នុងអធិបតេយ្យភាព​បស់​វៀតណាម​ផងដែរ។ ចំណុចកំពូលនៃការប្រកាស និងកំណត់​អធិបតេយ្យភាព​របស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa គឺ នាឆ្នាំ ១៨៦១ នៅពេល​ដែលព្រះមហាក្សត្រ Gia Long បានបញ្ជូនកងទ័ពទៅកាន់ប្រជុំកោះ Hoang Sa ដើម្បីបង្ហូតទង់ជាតិវៀតណាម ហើយប្រកាសអធិបតេយ្យភាព។ ពិតណាស់ថា បណ្ដាព្រះមហក្សត្ររាជវង្ស Nguyen សុទ្ធតែ​បានបញ្ជូន​ប្រជាជន​ទៅគ្រប់គ្រង និងធ្វើអាជីវកម្មនៅប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa។ ចាប់តាំងពីឆ្នាំ ១៨៨៤ រដ្ឋអំណាចបារាំងនៅឥណ្ឌូចិនបាន​បន្ត​អនុវត្ត​ និងពង្រឹងអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងពីរនេះ។

មិនអាចព្រមទទួលអធិបតេយ្យភាពដោយការប្រើកម្លាំងអាវុធនោះឡើយ

ភ័ស្តុតាងពោលខាងលើទាំងនេះ ជាសក្ខីភាពអធិបតេយ្យភាព ដែលមិន​អាចឈ្លោះ​ប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa លើសពីនេះទៅទៀត តាមច្បាប់អន្ដរជាតិ ចិនបានរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ តាមរយៈការទន្ត្រាន​កាន់កាប់​មិនស្របច្បាប់នៅប្រជុំកោះ Hoang Sa ដោយប្រើប្រាស់​អាវុធ​កាលពីឆ្នាំ ១៩៧៤។ ជាពិសេសសកម្មភាពប្រដាប់អាវុធទុច្ចរិតននេះ មិនអាចបង្កើតឲ្យចិនមានអធិបតេយ្យភាពស្របច្បាប់នៅប្រជុំកោះ Hoang Sa បានឡើយ។ លោក Tran Duy Hai អតីតអនុប្រធានគណៈកម្មាធិការ​ព្រំដែន​ជាតិ បានចាត់ទុកថា“ក្រោយពេលដកទ័ពចេញពីវៀតណាម បារាំង​បានប្រគល់​ការគ្រប់គ្រង​ប្រជុំកោះ Hoang Sa ដល់រដ្ឋអំណាចសាធារណរដ្ឋវៀតណាម​ ហើយ​រដ្ឋអំណាច​​​សាធារណរដ្ឋវៀតណាមបានអនុវត្តការគ្រប់គ្រង និងឈរជើង​នៅ​ប្រជុំកោះនេះ។ ប៉ន្តែចិនបានឆ្លៀតយកផលប្រយោជន៍ពី គ្រាសង្រ្គាម ដើម្បីវាយ​ប្រហារ​ទៅលើកងកម្លាំងសាធារណរដ្ឋវៀតណាម ដែលបានជើងជើងនៅប្រជុំកោះ Hoang Sa។ នោះគឺជាការពិតជាក់ស្ដែងនៃ ប្រវត្តិសាស្ត្រ។ ការប្រើប្រាស់កម្លាំង​អាវុធ ដើម្បីទន្ទ្រានកាន់កាប់ប្រជុំកោះ Hoang Sa មិនអាចបង្កើត​អធិបតេយ្យភាព​សម្រាប់ចិនបានឡើយ“។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

ជាមួយមានគោលបំណងចង់រួមវិភាគទានជាវិជ្ជមានដល់សន្តិភាពនិងការអភិវឌ្ឍក្នុង​តំបន់ ដោយចាត់ទុកទំនាក់ទំនងរវាងប្រទេសទាំងពីរជាកត្តាសំខាន់ វៀតណាម​ជានិច្ចកាលខិតខំប្រឹងប្រែងអនុវត្តពាក្យស្លោក ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី តាមរយៈការសន្ទនា។ ប៉ុន្តែផ្ទុកទៅវិញ តើចិនបានធ្វើអ្វីខ្លះដើម្បី“ អត់ធ្មត់​អនុម័តលើការពិគ្រោះយោបល់មិត្តភាព​ដោះស្រាយបញ្ហា​នៅសមុទ្រ​ឲ្យសមស្រប ធ្វើឲ្យសមុទ្រខាងកើតក្លាយទៅជាដែនសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដូចទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងគោលការណ៍ ៦ ចំណុច ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើត ដែលត្រូវបានវៀតណាម​និងចិន​ចុះហត្ថលេខានៅទីក្រុងប៉េកាំងកាលពីឆ្នាំ ២០១១ ដែរឬទេ? សំណួរនេះ ពិតជាច្បាស់លាស់ណាស់ហើយ។ បណ្ឌតិ មេធាវី Hoang Ngoc Giao ប្រធានវិទ្យាស្ថាន​សិក្សាស្រាវ​ជ្រាវ​គោលនយោបាយ ច្បាប់ និងការ អភិវឌ្ឍន៍ បានសង្កត់ធ្ងន់ថា៖ “ពិតណាស់ថា ភាគីចិននៅតែ បញ្ចេញមតិ ថា គោរពច្បាប់អន្តរជាតិ ប៉ុន្តែ តាម​សកម្មភាពជាក់ស្ដែង គឺដូច្នេះ ឡើយ។ តាមទស្សនកិត្យានុភាពអន្តរជាតិ ឋានៈ និងការទទួលខុស ត្រូវនយោបាយ អន្តរជាតិ គឺច្បាស់ណាស់ថា ចិនបាន និងកំពុង​បាត់បង់មុខមាត់ របស់ខ្លួន។ ហើយ​សាធារណៈមតិ​អន្តរជាតិ​ចាំបាច់ត្រូវដឹងអំពី ប្រការនេះ ផងដែរ“។

ការដែលចិដនបានផ្ដល់សច្ចាប័នលើសេចក្ដីសម្រេចចិត្តបង្កើតរបស់ដែលហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” ស្ថិតនៅក្នុងទីក្រុង Sansha ខេត្ត Hainan ប្រទេសចិនបានដើរបញ្ច្រាសទៅនឹងច្បាប់អន្តរជាតិ ក៏ដូចជា អ្វីៗដែលចិនចោតថាគឺបាន​ធ្វើឲ្យកាត់បន្ថយការជឿទុកចិត្ត និងបង្កើត​ផលវិបាកដ៏គ្រោះថ្នាក់​ជាច្រើន​ក្នុង​តំបន់និងពិភពលោកផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ