Trending now

វៀតណាមបានផ្ញើកំណត់ទូតស្តីពីការប្រឆាំងជំទាស់ចំពោះការធ្វើសមយុទ្ធយោធាខុសច្បាប់របស់ចិននៅក្នុងប្រជុំកោះ Hoang Sa (Paracel Island)

18:10 | 02/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ប្រទេសវៀតណាមបានទាក់ទងនិងផ្ញើកំណត់ទូតដើម្បីប្រឆាំងជំទាស់នឹងការធ្វើសមយុទ្ធយោធាខុសច្បាប់របស់ចិននៅក្នុងប្រជុំកោះ Hoang Sa (Paracel Island) របស់វៀតណាម ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ VTCnews)

នារសៀលថ្ងៃទី ២ ខែកក្កដា ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានអំពីការធ្វើសមយុទ្ធរបស់ចិននៅតំបន់ប្រជុំកោះHoang Sa (Paracel Island) របស់ប្រទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា៖

«ការធ្វើសមយុទ្ធរបស់ចិននៅប្រជុំកោះ Hoang Sa បានរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម លើប្រជុំកោះ Hoang Sa របស់ប្រទេសវៀតណាម ដោយផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលធ្វើឱ្យស្ថានភាពឥតប្រយោជន៍ សម្រាប់ដំណើរការចរចាបច្ចុប្បន្នរវាងចិននិងអាស៊ានស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ព្រមទាំងរក្សាបរិស្ថានសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតផងដែរ”។

លោកស្រី Le Thi Thu Hang បានបន្ថែមថា ប្រទេសវៀតណាមបានទាក់ទងនិងផ្ញើកំណត់ទូតស្តីពីការប្រឆាំងជំទាស់ទង្វើរនេះរបស់ចិន ព្រមទាំងស្នើឲ្យចិនកុំធ្វើសកម្មភាពដែលស្រដៀងគ្នានេះនាពេលអនាគតផងដែរ។

គួររំលឹកថា នាថ្ងៃទី ២៧ ខែមិថុនានាយកដ្ឋានមហាសមុទ្រហៃណាន (ចិន) បានជូនដំណឹងដោយទំនើងចិត្តយ៉ាងខ្លាំងថាកងទ័ពចិននឹងធ្វើសមយុទ្ធយោធាខុសច្បាប់នៅប្រជុំកោះHoang Sa (Paracel Island) របស់ប្រទេសវៀតណាម។ សកម្មភាពខុសច្បាប់នេះរបស់ចិនបានបង្ហាញពី យុទ្ធសាស្ត្ររយៈពេលវែងរបស់ទីក្រុងប៉េកាំងនៅសមុទ្រខាងកើតនាពេលកន្លងមកផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: VTC news)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស