Trending now

វៀតណាមបានប្រឆាំងជំទាស់យ៉ាងពេញទំហឹងចំពោះការបញ្ជូននាវាចម្បាំងនិងយន្តហោះចម្បាំងរបស់ចិនទៅ កាន់ប្រជុំកោះ Truong Sa (Spratly Island)

11:03 | 07/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ៦ ខែសីហា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេស ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលប្រទេសចិនបានបញ្ជូននាវាចម្បាំងនិងយន្តហោះ ចម្បាំងទៅកាន់អង្គភាពនានានៅប្រជុំកោះ Truong Sa (Spratly Island) របស់វៀតណាមដែលត្រូវ បានចិនទន្ទ្រានកាន់កាប់ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​លោកស្រី Le Thi Thu Hang បានបញ្ជាក់ថាថា“ វៀតណាមប្រឆាំងជំទាស់ជាយ៉ាងដាច់ខាតតែម្តង”។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​លោកស្រី Le Thi Thu Hang

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលប្រទេសចិនបានបញ្ជូននាវាចម្បាំងនិងយន្តហោះ ចម្បាំងទៅកាន់អង្គភាពនានានៅប្រជុំកោះ Truong Sa (Spratly Island) របស់វៀតណាមដែលត្រូវ បានចិនទន្ទ្រានកាន់កាប់ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម សូម្បីតែមានវីដេអូអំពីយន្ដហោះដែល ត្រូវបានបញ្ជូនទៅកាន់ថ្មប៉ប្រះទឹក Subi (Subi Reef)។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា“ ដំបូងឡើយ ត្រូវបញ្ជាក់ថាប្រជុំកោះ Hoang Sa

និង Truong Sa គឺជាផ្នែកទឹកដីមួយដែលមិនអាចកាត់ផ្តាច់បានឡើយពីប្រទេសវៀតណាម។ រាល់ សកម្មភាពណាមួយនៅក្នុងតំបន់នេះដោយគ្មានការអនុញ្ញាតពីវៀតណាមគឺមានន័យថារំលោភលើអធិបតេយ្យភាពរបស់វៀតណាម គ្មានតំលៃ និងមិនអំណោយផលដល់សន្តិភាព សន្តិសុខនិងស្ថេរភាព នៅសមុទ្រ ខាងកើត។ វៀតណាមប្រឆាំងជំទាស់យ៉ាងពេញទំហឹងតែម្តង»។

ទាក់ទងនឹងព័ត៌មានដែលចិនកំពុងបង្កើតបណ្តាញឃ្លាំមើលនៅសមុទ្រខាងកើត លោកស្រី Le Thi Thu Hang បានឲ្យដឹងថា នឹងពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច អំពីខ្លឹមសារនេះនិងបញ្ជាក់ឡើងវិញនូវ ការថែរក្សាសន្តិភាព ស្ថិរភាពនិងសន្តិសុខ។ សន្តិសុខនៅតំបន់សមុទ្រខាងកើតគឺជាគុណប្រយោជន៍ និងទំនួលខុសត្រូវរបស់ប្រទេសទាំងអស់ក្នុងតំបន់និងជុំវិញពិភព លោក។ ដូច្នេះរាល់សកម្មភាពរបស់ ប្រទេសទាំងអស់ត្រូវអនុវត្តប្រកបដោយទំនួលខុសត្រូវស្មោះត្រង់និងបម្រើគោលដៅដែលបានរៀបរាប់ ខាងលើ។

ទាក់ទងនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈបច្ចេកទេសរបស់ចិនស្តីពីការត្រួតពិនិត្យប្រតិបត្តិការនាវាតាមដែន សមុទ្រក្នុងស្រុក ក្នុងនោះមានការបញ្ចូលកោះ Hoang Sa របស់វៀតណាមចូលទៅ ក្នុងវិសាលភាព នៃការកែសម្រួលនូវលក្ខន្តិកៈបច្ចេកទេសដូចពោលខាងលើនេះ។ លោកស្រី Le Thi Thu បានឲ្យដឹងថា៖

“ យើងជឿជាក់ថាការដែលចិនដាក់បញ្ចូលកោះ Hoang Sa របស់វៀតណាម ទៅក្នុងលក្ខន្តិកៈស្តីពីការ ត្រួតពិនិត្យបច្ចេកទេសនាវាក្នុងស្រុកក្រោមច្បាប់ឆ្នាំ ២០២០ បាន រំលោភបំពានលើអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះនេះ ដោយមិនមានផលប្រយោជន៍ដល់ ការថែរក្សាបរិស្ថាន សន្តិភាព ស្ថិរភាពនិងសហប្រតិបត្តិការក្នុងសមុទ្រខាងកើតផងដែរ។ គោលជំហរដោយឥតងាករេរបស់ វៀតណាមគឺជារាល់សកម្មភាពដែលទាក់ទងនឹងប្រជុំកោះHoang Sa របស់វៀតណាមដោយគ្មានការ អនុញ្ញាតពីវៀតណាមគឺជាការបំពានអធិបតេយ្យភាពរបស់វៀតណាមហើយគ្មានតម្លៃនោះឡើយ»។

ទន្ទឹមនឹងនេះវៀតណាមបានអបអរសាទរចំពោះគោលជំហររបស់បណ្តាប្រទេសស្តីពីបញ្ហាសមុទ្រខាងកើត ដោយអនុលោមស្របតាមច្បាប់អន្តរជាតិនិងចែករំលែកទស្សនៈដូចអ្វីដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដោយសង្កត់ធ្ងន់លើសន្ធិសញ្ញា UNCLOS ឆ្នាំ ១៩៨២ ដែលជាក្របខ័ណ្ឌគតិយុត្តិមួយដើម្បីកែតម្រូវរាល់សកម្មភាពទាំងអស់នៅសមុទ្រនិងមហាសមុទ្រផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thanhnien.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ