Trending now

វៀតណាមបានច្រានចោលទាំងស្រុងនូវសេចក្តីសំរេចជាឯកតោភាគីស្តីពីការហាមឃាត់ការធ្វើនេសាទនៅសមុទ្រខាងកើត

13:42 | 08/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - វៀតណាមបានច្រានចោលទាំងស្រុងនូវរាល់សេចក្តីសម្រេចចិត្តជាឯកតោភាគីស្តីពីការហាមឃាត់ការធ្វើនេសាទនៅសមុទ្រខាងកើត ​ហើយក្នុងបរិបទអន្តរជាតិនិងតំបន់នាបច្ចុប្បន្ននេះ វៀតណាមស្នើឲ្យភាគីចិនឈប់ធ្វើឲ្យស្ថានភាពនៅសមុទ្រខាងកើតកាន់តែភាពស្មុគស្មាញបន្ថែមទៀតផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ baoquocte)

នាថ្ងៃទី ៨ ខែឧសភា ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការប្រកាសរបស់ចិនអំពីការហាមឃាត់ការធ្វើនេសាទនៅសមុទ្រខាងកើតចាប់ពីថ្ងៃទី ១ ខែឧសភាដល់ថ្ងៃទី ១៦ ខែសីហា និងការអនុវត្តវិធានការដើម្បីអនុវត្តសេចក្តីជូនដំណឹងនេះ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ច្បាស់ថា៖

«វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តិគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang sa និងប្រជុំកោះ Truong Sa ដោយអនុលោមស្របតាមច្បាប់អន្តរជាតិ។ ក្នុងនាមជាប្រទេសជាប់នឹងសមុទ្រខាងកើតនិងជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ វៀតណាមមានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការនៅក្នុងដែនទឹករបស់ខ្លួនដែលបានបង្កើតឡើងស្របតាមអនុសញ្ញា ព្រមទាំងទទួលបានផលប្រយោជន៍ស្របច្បាប់ផ្សេងទៀតនៅឯសមុទ្រដូចអ្វីដែលមានចែងក្នុងអនុសញ្ញានេះ។

វៀតណាមបានច្រានចោលទាំងស្រុងនូវរាល់សេចក្តីសម្រេចចិត្តជាឯកតោភាគីទាំងនេះរបស់ ប្រទេសចិន។ ក្នុងបរិបទអន្តរជាតិនិងតំបន់នាបច្ចុប្បន្ននេះ វៀតណាមស្នើឲ្យភាគីចិនឈប់ធ្វើឲ្យ ស្ថានភាពនៅសមុទ្រខាងកើតកាន់តែភាពស្មុគស្មាញបន្ថែមទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់