Trending now

វៀតណាមប្រឆាំងជាដាច់ខាតខចំពោះសកម្មភាពរបស់ចិនពីការប្រកាសបង្កើត “ទីក្រុង Sansha”

21:05 | 19/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃ ១៩ ខែមេសា ចំពោះព័ត៌មានសស្តីពីប្រទេសចិននាថ្ងៃ ១៨ ខែមេសា ឆ្នាំ ២០២០ បានប្រកាសបង្កើត “ស្រុក Xisha” (ត្រូវជាប្រជុំកោះ Hoang Sa – Paracel Island របស់វៀតណាម) និង “ស្រុក Nansha” (ត្រូវជាប្រជុំកោះ Truong Sa – Spratly Island របស់វៀតណាម) នៅ “ទីក្រុង Sansha” អ្នកនាំពាក្សនៃក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានថ្លែងថា៖

អ្នកនាំពាក្សនៃក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។

វៀតណាមបានអះអាងម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពលើប្រជុំកោះ Truong Sa និង Hoang Sa។

ជំហរមិនផ្លាស់ប្តូររបស់វៀតណាមប្រឆាំងជាដាច់ខាតចំពោះការបង្កើត “ទីក្រុង Sansha” និងសកម្មភាពដែលពាក់ព័ន្ធ ពីព្រោះសកម្មភាពទាំងនេះរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម គ្មានតម្លៃនិងមិនបានទទួលស្គាល់ ដែលមិនមានអំណោយផលដល់ទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេស និងបង្កភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត តំបន់ និងពិភពលោក។

វៀតណាមស្នើ ឲ្យ ចិនគោរពអធិបតេយ្យភាពរបស់វៀតណាម លុបចោលការសម្រេចចិត្តខុសដែលទាក់ទងនឹងសកម្មភាពទាំងនោះ និងមិនមានសកម្មភាពស្រដៀងនាពេលអនាគត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់