Trending now

វៀតណាមតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានការណ៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត

13:51 | 22/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - វៀតណាមបានសង្កត់ធ្ងន់លើគោលជំហររបស់ខ្លួនដោយមានភ័ស្តុតាងច្បាប់និងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa ដោយអះអាងថា អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការលើតំបន់សមុទ្រ ខាងកើតសមស្របតាមអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ Vnanet)

នាថ្ងៃទី ២១ ខែមេសា ឆ្លើយតបសំណួរអ្នកសារព័ត៌មានដោយចោតសួរអំពីព័ត៌មានថ្មីៗទាក់ទងនឹងស្ថានភាពស្មុគស្មាញក្នុងដែនសមុទ្រនៃប្រទេស សមាជិកអាស៊ានមួយចំនួន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖

“ ក្នុងនាមជាប្រទេសមួយនៅសមុទ្រខាងកើត និងជាសមាជិកមូយក្នុងអាស៊ាន វៀតណាមតាមដានយ៉ាងយកចិត្តទុកដាក់ លើស្ថានការណ៍។ វៀតណាមមានបំណងចង់ឲ្យសិទ្ធិ និងឧត្តមប្រយោជន៍ត្រឹមត្រូវនិងស្របច្បាប់របស់ប្រទេសនានា ត្រូវបានគោរពក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ភាគីពាក់ព័ន្ធត្រូវតែទទួលខុសត្រូវចំពោះការអនុវត្តច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេសនានា ដើម្បីសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត ក៏ដូចជាក្នុងតំបន់និងពិភពលោកផងដែរ” ។

នាពេលថ្មីៗនេះប្រទេសវៀតណាមបានផ្ញើកំណត់ទូតជាបន្តបន្ទាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីឆ្លើយតបនឹងកំណត់ទូតរបស់ម៉ាឡេស៊ី និងហ្វីលីពីនស្តីពីបញ្ហាអធិបតេយ្យភាពនៅសមុទ្រខាងកើត។ វៀតណាមបានសង្កត់ធ្ងន់លើគោលជំហររបស់ខ្លួនដោយមានភ័ស្តុតាងច្បាប់និងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ដោយអះអាងថា អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការលើតំបន់សមុទ្រ ខាងកើតសមស្របតាមអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស