Trending now

វៀតណាមច្រានចោលជាដាច់ខាតរាល់ការទាមទារមិនសមហេតុផលរបស់ចិននៅសមុទ្រខាងកើត

15:52 | 13/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ឆ្លើយតបនឹងអនុសាសន៍របស់អ្នកបោះឆ្នោត ក្រសួងការបរទេសបានអះអាងថាវៀតណាមបានច្រានចោលជាដាច់ខាតរាល់ការទាមទារមិនសមហេតុផលនិងសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើតនិងទាមទារប្រទេសនេះកុំធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព។

វៀតណាមប្រកាន់ខ្ជាប់និងប្តេជ្ញាតស៊ូដោយសន្តិវិធិដើម្បីធានាអធិបតេយ្យលើប្រជំុកោះ Hoang Sa និង ប្រជុំកោះ Truong Sa។

ពាក់ព័ន្ធនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត អ្នកបោះឆ្នោតនៅខេត្ត Binh Phuoc Binh ខេត្ត Dong Nai និងខេត្ត Phu Tho បានស្នើថាបក្សនិងរដ្ឋពង្រឹងថែមទៀតកិច្ចការបរទេសនិងមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីការពារអធិបតេយ្យភាពសមុទ្រនិងកោះនៃប្រទេស។

ទន្ទឹមនឹងនេះ អ្នកបោះឆ្នោតបានផ្តល់អនុសាសន៍ព័ត៌មានទាន់ពេលវេលាអំពីគោលនយោបាយការបរទេសការពារអធិបតេយ្យលើសមុទ្រនិងកោះដើម្បីឱ្យប្រជាជនអាចយល់និងក្តោបក្តាប់ស្ថានភាពបានឆាប់រហ័ស ជៀសវាងជនអាក្រក់ពីការទាញយកផលប្រយោជន៍និងទាក់ទាញឱ្យបង្កហេតុ។

ឆ្លើយតបទៅនឹងអ្នកបោះឆ្នោតមុនសម័យប្រជុំរដ្ឋសភាលើកទី ៩ ក្រសួងការបរទេសបានសង្កត់ធ្ងន់លើគោលនយោបាយ «ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដីតែងតែជានិច្ចកាលជាបញ្ហាដ៏ពិសិដ្ឋសម្រាប់ប្រទេស»។

តាមនោះទស្សនៈមិនផ្លាស់ប្តូររបស់បក្សនិងរដ្ឋវៀតណាមគឺប្រកាន់ខ្ជាប់និងប្តេជ្ញាតស៊ូដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិមុននឹងមានការរំលោភលើសមុទ្រនិងដែនសមុទ្រ តំបន់ឆ្នេររបស់ទ្វីបរបស់ប្រទេសវៀតណាម ទន្ទឹមនឹងរក្សាបាននូវបរិយាកាសសន្តិភាពនិងស្ថេរភាពសម្រាប់ការអភិវឌ្ឍន៍។

ក្រសួងការបរទេសបានឲ្យដឹងថាយើងមានដំណោះស្រាយស៊ីសង្វាក់គ្នាជាច្រើនអំពីសន្តិសុខការពារជាតិ នយោបាយការទូត សេដ្ឋកិច្ច - សង្គម ... ត្រូវបានអនុវត្តដើម្បីការពារអធិបតេយ្យលើប្រជុំកោះ Hoang Sa (Paracel Island) និងប្រជុំកោះ Truong Sa (Spartly Island) ធានាអធិបតេយ្យនិងសិទ្ធិចាត់ចែងរបស់វៀតណាម។

ក្នុងចំណោមនោះគឺការអនុវត្តអធិបតេយ្យ នៅសមុទ្រ ការការពារសកម្មភាពសេដ្ឋកិច្ចសមុទ្រដូចជាកិច្ចសហប្រតិបត្តិការក្នុងការរុករកប្រេងនិងឧស្ម័ននិងសកម្មភាពធ្វើអាជីវកម្មរបស់សហគ្រាស សកម្មភាពនេសាទធម្មតារបស់អ្នកនេសាទវៀតណាមនៅដែនសមុទ្រនានារបស់វៀតណាម។

ក្រសួងការបរទេសនិងស្ថាប័នពាក់ព័ន្ធក៏បានប្រយុទ្ធប្រឆាំងខាងការទូតនៅគ្រប់កម្រិតនិងបណ្តាញនានាតាមមធ្យោបាយផ្សេងៗមុខនឹងសកម្មភាពរំលោភអធិបតេយ្យក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើត។

ជាពិសេស វៀតណាមបានពង្រឹងការប្រាស្រ័យទាក់ទង ការសន្ទនាការ ផ្លាស់ប្តូរកំណត់ទូតប្រឆាំង ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់និងដំណើរទស្សនកិច្ច កិច្ចពិភាក្សាទ្វេភាគីនិងនៅខាងក្រៅសន្និសីទអន្តរជាតិនិងវេទិកាពហុភាគីឬក្នុងក្របខ័ណ្ឌនៃយន្តការចរចាស្តីពីបញ្ហាសមុទ្ររវាងវៀតណាមនិងចិន។

វៀតណាមបានច្រាបចោលជាដាច់ខាតចំពោះការទាមទារមិនសមហេតុផលនិងសកម្មភាពខុសច្បាប់របស់ចិន ទាមទារឱ្យប្រទេសចិនបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ មិនចាត់វិធានការអ្វីផ្សេងដែលធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព និងរំលោភអធិបតេយ្យលើកោះនិងសមុទ្ររបស់វៀតណាម ជាពិសេសយោធាភាវូបនីយកម្ម រារាំងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររបស់វៀតណាម។

ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា៖ «ជំហររបស់យើងត្រូវបានគាំទ្រដោយប្រទេសជាច្រើនក្នុងនិងក្រៅតំបន់។ ទន្ទឹមនឹងនេះប្រទេសជាច្រើនបានរិះគន់ចំពោះសកម្មភាពឯកតោភាគីនិងការរំលោភច្បាប់អន្តរជាតិ រំលោភលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់យើង»។

យោងតាមសន្និដ្ឋានរបស់ក្រសូងការបរទេសអំពីបញ្ហាសមុទ្រខាងកើតដែលកាន់តែស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន ក្រសួងការបរទេសបានអះអាងថាវៀតណាមនឹងបន្ត គោលការណ៏មិនផ្លាស់ប្តូរ​នូវការប្រកាន់ខ្ជាប់និងប្តេជ្ញាតស៊ូនិងដោះស្រាយបញ្ហាសមុទ្រខាងកើតនិងជម្លោះនៅសមុទ្រដោយវិធានការនានា ស្របតាមច្បាប់អន្តរជាតិនិង UNCLOS ១៩៨២ ។

ជាពិសេស វៀតណាមនឹងផ្តោតលើការចរចានិងកំណត់សមុទ្រជាមួយប្រទេសជិតខាងដើម្បីបង្កើតមូលដ្ឋានច្បាប់អន្តរជាតិច្បាស់លាស់ បង្ករលក្ខខ័ណ្ឌងាយស្រួយដល់ការគ្រប់គ្រង ការអនុវត្ត ការការពារ និងការអនុវត្តសកម្មភាពនានានៅសមុទ្រ ការកំណត់សកម្មភាពខុសច្បាប់លើដែនសមុទ្ររបស់វៀតណាម៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់