Trending now

រាល់ទង្វើរបស់ចិនបង្កឲ្យអន្តរាយដល់ប្រទេសជាច្រើន ដែល​មាន​អធិបតេយ្យ​​នៅសមុទ្រ​ខាងកើត

22:13 | 20/08/2019 (ប្រភព៖ vovworld.vn)

នេះគឺជាលើកទី ២ ហើយ ក្នុងវង្វង់តែ ១ ខែកន្លងទៅ ដែលនាវាស្ទង់ប្រេង Haiyang-8 រួមជាមួយនាវាអមការពារមួយចំនួនរបស់ចិន បានវិលត្រឡប់មកធ្វើប្រតិបត្តិការវិញ ដែលរំលោភបំពានលើតំបន់ស្ពង់រាបបាតសមុទ្ររបស់វៀតណាម។

លោកសាស្រ្តាចារ្យ Alexander Vuving អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខអាស៊ីប៉ាស៊ីហ្វិករបស់អាមេរិក (រូបថត៖ AP)

នេះគឺជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ព្រោះថា នេះគឺជាដែនសមុទ្រក្រោមអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមទាំងស្រុង ដែល ត្រូវបានកំណត់តាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ លើសពីនេះទៅទៀត សកម្មភាពទាំងនេះរបស់ចិនក៏បាន បង្កឲ្យមានការអន្តរាយដល់ប្រទេសជាច្រើននៅក្នុងតំបន់ផងដែរ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ក្រុមនាវាស្ទង់ប្រេង Haiyang-8 របស់ចិនបានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងនៃសមុទ្រខាងកើត។ សារធារណមតិព្រួយបារម្ភថាការរំលោភបំពានរបស់ចិននៅលើសមុទ្រខាងកើតបានធ្វើឲ្យទំនុកទុកចិត្តចុះខ្សោយ បង្កើនភាពតានតឹង ហើយថែមទាំងបង្កអសន្តិសុខ - សុវត្ថិភាព-សេរីភាពនាវាចរណ៍ និងអាកាសចរណ៍។

វៀតណាមបានទាក់ទងជាមួយចិន ដោយប្រឆាំងនឹងការដែលចិនបាន រំលោភបំពាន់ដ៏ធ្ងន់ធ្ងរ ហើយថែមទាំងស្នើឲ្យចិន ដកក្រុមនាវាទាំងនេះចេញពីដែនសមុទ្ររបស់វៀតណាម និងគោរពសិទ្ធិ អធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការ ក៏ដូចជារាល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមតាមUNCLOS និងច្បាប់អន្តរជាតិផងដែរ។

សហគមន៍អន្តរជាតិខឹងសម្បា និងថ្កោលទោស

លោកសាស្រ្តាចារ្យ Alexander Vuving អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខអាស៊ីប៉ាស៊ីហ្វិករបស់អាមេរិកបានអះអាងថា សកម្មភាពទទឹងទទែងរបស់ចិននឹងបង្កឲ្យមានគ្រោះអាសន្នជាច្រើនចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបានលើកឡើងថា៖ “ខ្ញុំគិតថាមានគ្រោះអាសន្នដ៏ធំចំនួន ២ ចំពោះតំបន់។ ជាមួយនឹងសកម្មភាពនេះ ចិនបានបន្តឆ្ពោះទៅគោលដៅដណ្ដើមសិទ្ធិគ្រប់គ្រងលើសមុទ្រខាងកើត។ គ្រោះអាសន្ន៍ទី ២ គឺ ប្រតិបត្តិការដោយឯកតោភាគីរបស់ចិនបានជាន់ឈ្លីលើច្បាប់អន្តរជាតិ។ ប្រសិនបើយើងមិនរាំងស្កាត់នោះទេ វានឹងពង្រឹងភាពពិតជាក់ស្ដែងមួយនៅលើសមុទ្រខាងកើតថា “ អំណាចរបស់ចិនឈរខ្ពស់ជាងច្បាប់អន្តរជាតិ” ដែល បង្ខំឲ្យ មនុស្សគ្រប់រូបត្រូវព្រមទទួលយក”។

តាមក្រុមអ្នកជំនាញអន្តរជាតិបានឲ្យដឹងថា បើយោងតាមច្បាប់អន្តរជាតិ សម្លេងរបស់សាធារណៈមតិជឿនលឿននៅលើពិភពលោកក៏ជាវិធានការមួយសំដីធានារការអនុវត្តច្បាប់ ហើយជាមូលដ្ឋានគតិយុត្តិ ដើម្បីចាប់បង្ខំឲ្យចិនត្រូវគោរពច្បាប់អន្តរជាតិ។ លោក សាស្រ្តាចារ្យ Alexander Vuving បានបន្តលើកមតិថា៖ “ខ្ញុំគិតថា មិនត្រឹមតែប្រទេសនៅតាមឆ្នេរសមុទ្រដូចជាវៀតណាម ហ្វីលីពីន និង ម៉ាឡេស៊ី ប៉ុណ្ណោះទេ ថែមទាំងប្រទេសលោកខាងលិចទៀតផង ដែលមានផលប្រយោជន៍ដូចគ្នាក្នុងកិច្ចការពារច្បាប់អន្តរជាតិ ក៏អាចសហប្រតិបត្តិការដើម្បីជួយគ្នាទៅវិញទៅមក បង្កើនសមត្ថភាព ដើម្បីការពារការអនុវត្តន៍ច្បាប់អន្តរជាតិក្នុងតំបន់។ លើសពីនេះទៅទៀត ប្រទេសនានាត្រូវរួមសហការគ្នាយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីបង្កើត រណសិរ្សអន្តរជាតិមួយ ដែលអាចប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានអន្តរជាតិរបស់ចិននៅលើសមុទ្រខាងកើត ព្រមទាំងប្រឆាំងនឹងគោលការណ៍ ខ្សែបន្ទាត់ ៩ ត្រេរបស់ចិននៅលើសមុទ្រខាងកើតផងដែរ”។

មិនអាចទទួលយទង្វេឯកតោភាគីរបស់ចិន

ពិតណាស់ថា រាល់សកម្មភាពនាបច្ចុប្បន្ននេះរបស់ចិន ដូចជាការបញ្ជូននាវាចូលមកតំបន់ក្រោមអធិបតេយ្យភាពរបស់វៀតណាម ការបណ្ដេញ នាវានេសាទជាដើម គឺមិនស្របច្បាស់ទាំងស្រុង។ រាល់មហិច្ឆតានិងការប៉ុនប៉ង់របស់ចិននៅសមុទ្រខាងកើតគឺជាសកម្មភាពមើលងាយច្បាប់អន្តរជាតិ។

ជាក់ស្ដែង សកម្មភាពបញ្ជូននាវាស្ទង់ប្រេង Haiyang-8 ចូលមកតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាមគឺបានរំលោភបំពាន់យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លើសពីនេះទៅទៀតសកម្មភាពនេះរបស់ចិនក៏បានរំលោភបំពាន លើ ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលចិនបានចុះហត្ថលេខាជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាននៅកម្ពុជា។

ចាប់តាំងពីខែមិថុនាឆ្នាំ ២០១២ មក ចិនបានប្តេជ្ញាចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម និងបណ្ដាប្រទេសជាសមាជិកអាស៊ាន ចំនួន ១០ ដងហើយថា ចិនជានិច្ចកាលបង្ហាញនូវការទទួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅដែនសមុទ្រខាងកើត។ ទន្ទឹមនឹងនេះ ក្នុងសៀវភៅសរបស់ចិនដែលបានប្រកាលកាលពីថ្ងៃទី ២៤ ខែកក្កដាកន្លងទៅ ក៏បានចែងថា ចិនមិនធ្វើសកម្មភាពរំលោភបំពានណាមួយនៅលើអធិបតេយ្យភាពរបស់ប្រទេសដទៃទៀតឡើយ។ ប៉ុន្តែសកម្មភាពបញ្ជូននាវាស្ទង់ប្រេងចូលមកតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាមគឺបានដើរផ្ទុយនឹងច្បាប់អន្តរជាតិ និងកិច្ចសន្យារបស់ចិនចំពោះពិភពលោក និងវៀតណាម។ ហេតុដូច្នេះហើយ សកម្មភាពទាំងនេះរបស់ចិនបានធ្វើឲ្យកិត្យានុភាពរបស់ខ្លួនបានចុះខ្សោយយ៉ាងធ្ងន់ធ្ងរលើឆាកអន្តរជាតិផងដែរ៕


(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ