Trending now

របាយការណ៍ស្តីពីសេរីភាពសាសនាឆ្នាំ ២០២០ របស់សហរដ្ឋអាមេរិកគឺ“ ខ្វះលក្ខណៈសត្យានុម័ត” និង “ ខុសឆ្គង” អំពីវៀតណាម

14:04 | 09/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - របាយការណ៍ស្តីពីស្ថានភាពសេរីភាពសាសនានៅលើពិភពលោកឆ្នាំ ២០២០ នៅតែមាន ខ្លឹមសារខ្វះលក្ខណៈសត្យានុម័តនិងដកស្រង់ខ្លឹមសារព័ត៌មានមិនពិតនិងមិនទាប់បានបញ្ជាក់ច្បាស់អំពីប្រទេសវៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

នាថ្ងៃទី ៨ ឧសភាឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះរបាយការណ៍ របស់គណៈកម្មការអាមេរិកស្តីពីសេរីភាពសាសនាពិភពលោកឆ្នាំ ២០២០ (USCIRF) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានថ្លែងច្បាស់ថា៖

«រដ្ឋវៀតណាមជានិច្ចកាលគោរពនិងអនុវត្តដោយឥតងាករេនូវគោលនយោបាយស្តីពីការធានានូវ សេរីភាពជំនឿសាសនារ និងមានសិទ្ធិក្នុងការកាន់តាមសាសនារបស់ខ្លួនចង់បានឬមិនគោរពតាមសាសនា របស់ប្រជាជនព្រមទាំងធានាសមភាពដោយមិនរើសអើង ដោយសាសនាជំនឿការ ក៏ដូចជាគាំពារ សកម្មភាពរបស់អង្គការសាសនាស្របតាមច្បាប់ផងដែរ។

រដ្ឋវៀតណាមក៏បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បុគ្គលនិងអង្គការសាសនាដើម្បីធ្វើការផ្លាស់ប្តូរនិងសហប្រតិបត្តិការអន្តរជាតិ។ សកម្មភាពសាសនាអន្តរជាតិសំខាន់ៗ ជាច្រើនត្រូវបានរៀបចំឡើងប្រកប ដោយជោគជ័យនៅវៀតណាមរួមមានព្រឹត្តិការណ៍ដើម្បីរំលឹកលើកទី ៥០០ នៃការធ្វើកំណែទម្រង់ ប្រូតេស្តង់ (ឆ្នាំ ២០១៧) បុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិ (ឆ្នាំ២០១៩) ជាដើម។

យើងខ្ញុំទទួលស្គាល់របាយការណ៍របស់គណៈកម្មការសហរដ្ឋអាមេរិកស្តីពីសេរីភាពសាសនាពិភពលោកឆ្នាំ ២០២០ ដែលលើកឡើងពីការខិតខំប្រឹងប្រែងនិងវឌ្ឍនភាពវិជ្ជមាន ក្នុងការធានានិងលើកកម្ពស់ ជីវភាពខាងសាសនា ជំនឿសាសនារបស់ វៀតណាម។ ប៉ុន្តែនៅតែមានខ្លឹមសារមួយចំនួនខ្វះលក្ខណៈ សត្យានុម័តនិងដកស្រង់ព័ត៌មានមិនពិតនិងមិនទាន់បញ្ជាក់ច្បាស់អំពីប្រទេសវៀតណាមទេ។ វៀតណាមត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយភាគីអាមេរិកលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងស្មារតីស្មោះត្រង់ បើកទូលាយ និងគោរពគ្នាទៅវិញទៅមកដើម្បីរួមចំណែកដល់ការជំរុញទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរយុគសម័យ - របាយការណ៍ស្តីពីស្ថានភាពសេរីភាពសាសនានៅលើពិភពលោកឆ្នាំ ២០២០ នៅតែមាន ខ្លឹមសារខ្វះលក្ខណៈសត្យានុម័តនិងដកស្រង់ខ្លឹមសារព័ត៌មានមិនពិតនិងមិនទាប់បានបញ្ជាក់ច្បាស់អំពីប្រទេស វៀតណាម»៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន