Trending now

ប្រធានគណៈកម្មាធិការប្រជាជនស្រុក Hoang Sa ស្នើឲ្យចិនបញ្ឈប់សកម្មភាពខុសច្បាប់ជាបន្ទាន់

14:05 | 20/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាល្ងាចថ្ងៃទី ១៩ ខែមេសា ប្រធានគណៈកម្មាធិការប្រជាជនស្រុក Hoang Sa (ទីក្រុង Da Nang) បានចេញសេចក្តីថ្លែងការណ៍ស្តីពីសកម្មភាពខុសច្បាប់អន្តរជាតិរបស់ចិនដែលប្រកាសនូវការបង្កើត អាជ្ញធរ “Xisha” និង “Nansha” នៃទីក្រុង “Sansha” នៅប្រជុំកោះ Hoang Sa (Paracel Island) និងប្រជុំកោះ Truong Sa (Spartly Island) របស់វៀតណាម។

នៅខាងក្នុងសាលពិព័រណ៍មានឯកសារគ្រប់គ្រាន់ដែលបញ្ជាក់ថាប្រជុំកោះ Hoang Sa​​ និងប្រជុំកោះ Truong Sa ជារបស់ប្រទេសវៀតណាម។ (ប្រភពើ៖ Vietnamnet)

សេចក្តីប្រកាសបានអះអាងថាវៀតណាមជាប្រទេសដំបូងគេដែលបានរកឃើញ កាន់កាប់និងបង្កើតអធិបតេយ្យជាបន្តបន្ទាប់ ដោយសន្តិវិធីនៅលើប្រជុំកោះ Hoang Sa (Paracel Island) និងប្រជុំកោះ Truong Sa (Spratly Island)។ វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តជាគ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យគ្មានជម្លោះនិងស្របតាមច្បាប់អន្តរជាតិរបស់វៀតណាមលើប្រជុំកោះទាំងពីរនេះ ។

សេចក្តីប្រកាសបានបញ្ជាក់ថា ប្រជុំកោះ Hoang Sa គឺជារដ្ឋាភិបាលមូលដ្ឋាននៃទីក្រុង Da Nang ដែលគ្រប់គ្រងដោយផ្ទាល់នូវប្រជុំកោះ Hoang Sa របស់វៀតណាម។

សកម្មភាពរបស់ចិនចេញសេចក្តីសម្រេចចិត្តបង្កើតតំបន់ដែលគេហៅថា “Xisha” និង “Nansha” នៃទីក្រុង “Sansha” នៅប្រជុំកោះ Hoang Sa (ខេត្ត Quang Nam - Da Nang, ប្រទេសវៀតណាម) និងប្រជុំកោះ Truong Sa (ខេត្ត Khanh Hoa, វៀតណាម) បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យរបស់វៀតណាម និងរំលោភលើច្បាប់អន្តរជាតិនិងផ្ទុយពីកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនិងតំបន់ បណ្តាលអោយមានភាពស្មុគស្មាញដល់ស្ថានភាពនៅតំបន់សមុទ្រខាងកើត និងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរវាងបណ្តាប្រទេស។

គណៈកម្មាធិការប្រជាជនស្រុក Hoang Sa បានជំទាល់ជាដាច់ខាតនិងទាមទារឱ្យចិនបោះបង់ការសម្រេចចិត្តខុសជាភ្លាមៗ និងបញ្ឈប់សកម្មភាពខុសច្បាប់ជាបន្ទាន់លើប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន