Trending now

ប្រទេសវៀតណាមបានស្នើឱ្យប្រទេសចិនលុបចោលការធ្វើសមយុទ្ធនៅប្រជុំកោះ Hoang Sa ដោយកុំធ្វើសកម្មភាពនេះសារជាឡើងវិញថែមទៀត

13:45 | 26/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - វៀតណាមស្នើឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang sa (Paracel Island) ដើម្បីលុបចោលនិងមិនបន្តរំលោភថែមម្តងទៀត។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នាថ្ងៃទី ២៦ ខែសីហា ឆ្លើយសំណួរដែលអ្នកយកព័ត៌មានចោទសួរថាវៀតណាមមានប្រតិកម្មយ៉ាងដូចម្តេចចំពោះការដែលប្រទេសចិនធ្វើសមយុទ្ធយោធានៅដែនសមុទ្រភាគឦសានខាងជើងនៃប្រជុំកោះ Hoang Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា៖

“ ការធ្វើសមយុទ្ធម្តងហើយម្តងទៀតរបស់ប្រទេសចិននៅក្នុងប្រជុំកោះ Hoang Sa (Paracel Island) បានរំលោភបំពានយ៉ាងស្រឡះនូវអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងនេះហើយថែមទាំងដើរផ្ទុយពីស្មារតីនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត ព្រមទាំងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញនៃដោយគ្មានអំណោយផលដល់ការចរចារ រវាងចិននិងអាស៊ានស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតនាបច្ចុប្បន្ន ក៏ដូចជាសម្រាប់ការរក្សាបរិស្ថានសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតផងដែរ»។

វៀតណាមស្នើឲ្យប្រទេសចិនគោរពអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang sa ដោយលុបចោលនិងមិនធ្វើម្តងទៀតនូវការរំលោភបំពានខុសច្បាប់ស្រដៀងដូចនេះបន្ថែមទៀតជាដាច់ខាត”៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន