Trending now

ប្រទេសវៀតណាមបានផ្ញើកំណតទូតមួយទៅកាន់អង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងជំហររបស់ចិននៅសមុទ្រខាងកើត

11:19 | 08/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- ស្ថានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានផ្ញើកំណត់ទូតមួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីប្រឆាំងជំហររបស់ចិនអំពីបញ្ហាសមុទ្រខាងកើត។

នាវានេសាទរបស់ខេត្ត Quang Ngai ត្រូវបានកងឆ្មាំសមុទ្រចិនបុកឲ្យលិច។( រូបថតបានផ្តល់ដោយអ្នកនេសាទម្នាក់)

កំណត់សំទូតនេះបានលើកឡើងអំពីជំហររបស់ប្រទេសវៀតណាមមិនប្រែប្រួលជានិច្ច ៖

វៀតណាមប្រឆាំងនឹងការទាមទាររបស់ចិនក្នុងកំណត់ទូតលេខ CML/11/2020 ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ របស់ស្ថានបេសកម្មអចិន្រ្តៃយ៍របស់ចិនប្រចាំ នៅអង្គការសហប្រជាជាតិបានជ្ញើដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ។ ការទាមទារទាំងនេះរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើត។

វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តគ្រប់គ្រាន់​ ដើម្បីអះអាងនូវអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa Truong Sa (Paracel និង Spratly ) ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ។

ប្រទេសវៀតណាមបានបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) គឺជាមូលដ្ឋានច្បាប់តែមួយគត់ បទបញ្ញត្តិគ្រប់ជ្រុងជ្រោយស្តីពីវិសាលភាពនៃសិទ្ធិទទួលបាន នៅដែនសមុទ្ររវាងវៀតណាមនិងចិន។

ប្រទេសវៀតណាមបានប្រឆាំងជំទាស់នឹងការទាមទារ នៅសមុទ្រខាងកើតដែលលើសពីការកំណត់ដែលមានចែងក្នុងអនុសញ្ញា រួមទាំងការទាមទារសិទ្ធិជាប្រវត្តិសាស្រ្តដែលគ្មានតម្លៃស្របច្បាប់។

ជំហររបស់វៀតណាមមិនប្រែប្រួលជានិច្ច ចំពោះបញ្ហាខាងលើត្រូវបានបញ្ជាក់នៅក្នុងឯកសារជាច្រើនដែលចុះផ្សាយនៅអង្គការ សហប្រជាជាតិ និងបានដាក់ជូនទៅដល់ទីភ្នាក់ងារអន្តរជាតិដែលពាក់ព័ន្ធ។

ស្ថានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្នើអគ្គលេខាធិការអង្គការសហប្រជាជាតិផ្ញើកំណត់ ទូតនេះទៅកាន់បណ្តាប្រទេសជាសមាជិកនៃអនុសញ្ញានេះ ក៏ដូចជាសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ ផងដែរ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់