Trending now

ប្រជានេសាទនៅតែនេសាទនៅតាមលំហរសមុទ្រដូចរយៈពេលរាប់ឆ្នាំមុន

18:04 | 02/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - អ្នកកាសែតឈ្មោះ Gia Tuong ធ្លាប់ធ្វើដំណើរទៅកាន់លំហរសមុទ្រជាមួយប្រជានេសាទ ទាំងក្នុង រយៈពេលដែលមាន“ នាវាប្លែកៗ” ដេញនាវានេសាទវៀតណាម គំរាមកំហែងនិងក៏ដូចជាក្នុងប៉ុន្មានថ្ងៃនៃសមុទ្រស្ងប់ស្ងាត់។ កាសែតយុគសម័យ សូមចុះផ្សាយអត្ថបទមួយរបស់អ្នកកាសែត ដែលសរសេរអំពិដំណើរទៅកាន់លំហរសមុទ្រមួយរបស់ប្រជានេសាទ នៅតំបន់សមុទ្រ Hoang Sa (Paracel Islands)

ជាច្រើនដងហើយ នាវានេសាទរបស់វៀតណាម​ត្រូវបានបន្លិច​ដោយនាវារបស់ចិនប៉ះទង្គិច ប៉ុន្តែអ្នកនេសាទនៅតែមិន​ចាកចេញ​​ពីកន្លែងនេសាទ។ ពួកគេគឺជាកម្លាំង​សំខាន់​មួយ​ដែល​បញ្ជាក់​ថា​ កោះ Truong Sa (Spratlys) និង Hoang Sa (Paracel ) តាំងពីយូរណាស់មកហើយ ឥឡូវនេះ​និងនៅពេលអនាគត​ជាកម្មសិទ្ធ​របស់ប្រទេសវៀតណាម។

អ្នកកាសែត Gia Tuong ត្រៀមខ្លួន​សម្រាប់​ធ្វើ​ដំណើរ​ការ​ទៅកាន់​លំហរសមុទ្រ​ជាមួយប្រជានេសាទ​។​

ទ្រព្យសម្បត្តិទាំងឡាយបំរើការធ្វើដំណើរនេសាទតាម​លំហរសមុទ្រ

នៅពេលដែលខ្ញុំបាននិយាយជាមួយលោក Nguyen Tan Lu ដែលជាម្ចាស់នាវា QNs95031 នៅភូមិ Dinh Tan ​ឃុំ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai ខ្ញុំបានជួបលោក Lu ក្នុងដំណើរទៅកាន់សមុទ្រមួយ លោកមានប្រសាសន៍ថា៖“ យើងជាអ្នកនេសាទរស់នៅភាគកណ្តាល គ្មានដីស្រែទេ ការ​នេសាទ​​បាន​រកចិញ្ចឹម​ជីវភាព​យើងខ្ញុំ​ ទ្រព្យសម្បត្តិ​ទាំងឡាយរបស់​គ្រួសារ​ខ្ញុំ​ដែល​មកពីការនេសាទ​។​ សមុទ្រ​​ផ្តល់​ប្រជានេសាទអ្វីៗ។ ពេលខ្លះប្រជានេសាទ​​បាន​បាត់បង់ជីវិត​របស់ខ្លួន ប៉ុន្តែពួកគេ​នៅតែ​ធ្វើ​ដំណើរនេសាទតាម​លំហរ​សមុទ្រ។

ប្រជានេសាទអុជធូប មុន​ពេញ​ចេញ​ធ្វើ​ដំណើរ​ទៅ​នេសាទ។

លោក Lu បាននិយាយឲ្យដឹងថា មានកន្លែងនេសាទ​ដូ​ច កោះHoang Sa (Paracel ) នាបច្ចុប្បន្ន​ ប្រជានេសាទជាច្រើន​ជំនាន់​​ នៅ​កោះ Ly Son ខេត្ត Quang Ngai បានជិះទូក​និងយាមកោះ។ ក្រៅពីនេះ ​មនុស្សជាច្រើននាក់​បាន​ពលីជីវិត និង​ដេកនៅបាតសមុទ្រ។ ​“ ដូច្នេះយើងមិន​បោះបង់ចោល​ឆ្នេរសមុទ្រដែលឪពុករបស់យើង​ទុក​ឲ្យ​យើងទេ។ ទោះបីជាការងារនេសាទនៅសមុទ្របានប្រឈមមុខនឹងគ្រោះថ្នាក់ ។​ ប៉ុន្តែចំពោះ​លោកLu ក៏ដូចជាប្រជានេសាទ​រាប់​លាន​នាក់ផ្សេងទៀត​ ការធ្វើដំណើរទៅកាន់​លំហរសមុទ្រ​មិនត្រឹមតែ​ចិញ្ចឹម​​ជីវភាពរស់នៅប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំង​ការពារ​កន្លែងនេសាទសម្រាប់ទុកឲ្យ​កូនចៅរបស់ពួកគេទៀត ផង។

ក្នុងឆ្នាំ ២០១៤ ​ដែល​ចិន​ដាក់ឧបករណ៍ខួងបូម​ប្រេងបណ្តែតទឹក HD 981 ដោយខុសច្បាប់ លោក​ Nghiep ប្រធានក្រុមនេសាទនិយាយថា“ គ្រួសារខ្ញុំមាននេសាទ ចំនួន ៣ ឥឡូវនេះបងប្អូនចំនួន ៣ នាក់របស់ខ្ញុំចូលរួមក្នុង​ក្នុងក្រុម​តស៊ូលើកនេះ។ សម្រាប់​មនុស្ស​ម្នាក់​ធ្វើ​ជា​ប្រធាន​នាវាមួយ ​ទ្រព្យសម្បត្តិ​​ទាំងឡាយ​របស់​គ្រួសារខ្ញុំ​បាន​វិនិយោគ​សម្រាប់​ដំណើរ​ទៅ​កាន់​នេសាទនេះ។ ហេតុដូច្នេះ ប្រជា​នេសាទមិន​ធ្វើ​ដំណើរទៅកាន់​លំហរសមុទ្រ តើ​នាវា សំណាញនិង​ឧបករណ៍​ធ្វើ​ដូចម្តេច? មាន​សមុទ្រគឺ​មាន​អ្វីៗ គ្មាន​សមុទ្រ​គឺបាត់បង់អ្វី​ៗ​។

ប្តេជ្ញាមិនបាត់បង់សមុទ្រ ដែលបុព្វបុរស​ទុក​ឲ្យ​ជំនាន់​កូន​ចៅ។

ប៉ុន្មានឆ្នាំមកនេះប្រទេសចិនបានមានសកម្មភាពជាច្រើន ចាប់​តាំង​ពីការ​សកម្មភាព​កើតឡើងដោយ​ឯកឯង​នៅកម្រិតតូច រហូតដល់សកម្មភាពបាន​រៀបចំដែលមាន​លក្ខណៈ​ប្រព័ន្ធចំពោះប្រជានេសាទ​និង​តំបន់ដែនសមុទ្រ​របស់ប្រទេសយើង។ ពីឧប្បត្តិហេតុតែមួយគឺការវាយប្រហារលើនាវានេសាទដែលកើតឡើង នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ នាវានេសាទ QNg ៩៨១៤៦ របស់​លោក Nguyen Loc ​កោះ Ly Son ក្នុងនាមជាប្រធាននាវាដែលបានវាយប្រហារដោយនាវាចិន និងប្លន់ឧបករណ៍នេសាទ ប្រេងម៉ាស៊ីន​ ត្រីទុក​ក្នុងឃ្លុបនាវានិង​បង្ខំឱ្យប្រធាននាវានេសាទវៀតណាមផ្តិតម្រាមដៃលើលិខិតឯមួយចំនួនដែលពួកគេមិន​ដឹងខ្លឹមសារទេ​ ។

នាវានេសាទវៀតណាមមិនដែលបោះបង់ចោលកន្លែងនេសាទ Hoang Sa (Paracel Islands) ទេ។

ចិនជាប្រទេសមហាអំណាច ប៉ុន្តែអ្វីដែលពួកគេកំពុងធ្វើ​នៅសមុទ្រខាងកើតចំពោះប្រជានេសាទវៀតណាមដែលធ្វើផ្ទុយទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយ រំលោភលើអនុសញ្ញាសមុទ្រឆ្នាំ ១៩៨២ របស់​អង្គការសហ​ប្រជាជាតិ។

ប៉ុន្តែប្រជានេសាទវៀតណាមមិនចាកចេញពីកោះ Truong Sa (Spratlys) និង កោះHoang Sa (Paracel)។ តាមពិត​ប្រជានេសាទ​វៀតណាមនៅតែជាម្ចាស់កន្លែង​នេសាទប្រពៃណី​ទាំង​ពីរនេះ។ គ្មានពេល​ណា ទង់ជាតិក្រហម​និង​ផ្កាយពណ៌លឿង​-ទង់ជាតិរបស់ វៀតណាមអវត្តមាន នៅក្នុងកន្លែងនេសាទទាំង​ពីរ​នេះ។ វត្តមានដ៏ខ្ជាប់ខ្ជួន​របស់​ប្រជានេសាទ​វៀតណាម​គឺជាភ័ស្តុតាងមួយដែលមានភាពរស់រវើកបំផុតសម្រាប់ការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់វៀតណាម ដើម្បីបញ្ជាក់យ៉ាង​ច្បាស់ថា “Truong Sa (Spratlys) និង Hoang Sa (Paracel )​គឺជាកម្មសិទ្ធរបស់​វៀតណាម។ មិនចាំបាច់​ឈ្លោះ​ប្រកែកគ្នា​ទេ។

ការប៉ះទង្គិចរបស់នាវាចិនជាមួយនាវានេសាទវៀតណាមនៅតែអាចកើតឡើងថែមទៀត។ យើងតស៊ូ​ដោយសន្តិវិធី​និង​ផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះ​ការពារ​អធិបតេយ្យភាពលើកោះ សិទ្ធិ​និងផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជានេសាទ។ នេះក៏ជាមធ្យោបាយល្អបំផុត​ ដើម្បី​ឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់ផងដែរ៖ វៀតណាមមានសកម្មភាពប្រកបដោយសុចរិតនិងស្រឡាញ់សន្តិភាព ប៉ុន្តែបដិសេធយ៉ាង​ដាច់ខាត​ថា​​ មិនបោះបង់ចោល​កោះនិងសមុទ្រ​ដែលបុព្វបុរសទុកឲ្យ​កូនចៅៗ។ មិន​តែទទួល​ផល​ប្រយោជន៍​ពី​សមុទ្រ​តែប៉ុណ្ណោះទេ​ ប្រជានេសាទ​ក៏ការពារ​អធិបតេយ្យភាពនិងកោះរបស់ប្រទេសយ៉ាងខ្លាំងក្លានិងយុត្តិធម៌ផងដែរ ដោយបានចូលរួមចំណែកយ៉ាងសំខាន់​ក្នុងកិច្ចការ​ថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតនិងជុំវិញពិភពលោក./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស