Trending now

បង្ហាញឯកសារប្រវត្តិសាស្រ្តនិងច្បាប់ស្តីពីប្រជុំកោះ Hoang Sa និង Truong Sa នៅ ខេត្ត Kon Tum

19:10 | 12/11/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ១២ ខែវិច្ឆិកា នៅសារមន្ទីរខេត្ត Kon Tum បានប្រព្រឹត្តពិធីបើកការតាំងពិព័រណ៍ផែនទីនិងពិព័រណ៍តាំងបង្ហាញឯកសារ “Hoang Sa, Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងច្បាប់”។

ទិដ្ឋភាពនៃការតាំងពិព័រណ៍

នៅឯពិព័រណ៌នេះ ភ័ស្តុតាងប្រវត្តិសាស្ត្រមានលក្ខណៈច្បាប់ពេញលេញអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដែលត្រូវបានបង្ហាញជាក្រុម។ ក្នុងចំណោមនោះ គួរកត់សំគាល់គឺ សំណុំឯកសារដែលចម្លងពីឯកសារជាអក្សរ Han – Nom និង​ឯកសារជាភាសាវៀតណាមនិងបារាំង ដោយរាជវង្សសក្ដិភូមិវៀតណាមនិងរដ្ឋាភិបាលបារាំងនៅឥណ្ឌូចិន ចេញផ្សាយតាំងពីសតវត្សរ៍ទី ១៧ រហូតមកដល់សតវត្សរ៍ទី ២០ ដែលបញ្ជាក់អំពីដំណើរការបង្កើត ប្រតិបត្តិនិងការពារអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa។ ការតាំងពិព័រណ៍នេះ គឺជាផ្នែកមួយនៃភ័ស្តុតាងប្រវត្តិសាស្ត្រនិងជាមូលដ្ឋានគតិយុត្តដើម្បីបញ្ជាក់នូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅសមុទ្រខាងកើត។

តាមរយៈការតាំងពិព័រណ៍នេះ ប្រជាជននៅ Kon Tum និយាយដោយឡែកនិងទូទាំងប្រទេសនិយាយរួមនឹងមានការយល់ដឹងច្បាស់លាស់អំពីលក្ខណៈស្របច្បាប់នៃអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះទាំងពីរគឺ គឺ Hoang Sa និង Truong Sa ពិតប្រាកដ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់