Trending now

បង្គោលព្រំដែនអះអាងអធិបតេយ្យភាពនៃមាតុភូមិនៅ Truong Sa

10:33 | 27/10/2020

នៅកណ្តាលសមុទ្រ វត្តអារ៉ាមដែលស្ថិតនៅលើបណ្តាកោះនៃប្រជុំកោះ Truong Sa (ខេត្ត Khanh Hoa) ជាកន្លែងសក្ការៈបូជា បញ្ជាក់ថាព្រះពុទ្ធសាសនារួមដំណើរជាមួយប្រជាជននៅកោះជានិច្ច។ មិនត្រឹមតែជាបង្គោលព្រំដែនដើម្បីអះអាងអធិបតេយ្យភាពនៅប្រជុំកោះ Truong Sa ប៉ុណ្ណោះទេ វត្តអារ៉ាមនៅទីនេះក៏ ជាអាស័យដ្ឋានដែលមិនអាចខ្វះបានសម្រាប់អ្នកនេសាទក្នុងដំណើរនេសាទនៅឯនាយសមុទ្រ ក៏ដូចជាកងទ័ពនិងប្រជាជននៅលើកោះទាំងនេះផងដែរ។

វត្តនៅលើកោះ Sinh Ton (រូបថត៖ VOV)

ស្ថិតក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃសមុទ្រ ពេលព្រឹកព្រលឹមស្រាងៗ សំឡេងកណ្តឹងក្នុងវត្តបានបន្លឺសម្លេងនិងលាន់រន្ទឺរួមបញ្ចូលជាមួយរលកសមុទ្រ ធ្វើឱ្យកោះ Song Tu Tay ប្រៀបដូចជាភូមិសុខសាន្តត្រានមួយក្នុងដីគោកអញ្ជឹង។ ដោយមានទីតាំងស្ថិតនៅលើកោះឆ្ងាយដាច់ស្រយាលបំផុតនៅក្នុងប្រជុំកោះ Truong Sa នោះ វត្ត Song Tu Tay ត្រូវបានកសាងឡើងតាមស្ថាបត្យកម្មបែបប្រពៃណី ដោយមានអាគារមួយល្វែង ញែកចេញជាពីរដំបូលកោងឡើងលើ។ វត្តនេះមានទីសក្ការៈ ចំនួន ៣ គឺ ទីសក្ការៈបូជាព្រះពុទ្ធនិងទីសក្ការៈបូជាវីរៈយុទ្ធជន ដែលបានលះបង់ដោយវីរភាព ដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋនៃមាតុប្រទេស។ ព្រះដេជ្ជគុណ Thich Thuong Dat ព្រះចៅអធិការវត្ត Song Tu Tay មានពុទ្ធដីការថា៖ “សំខាន់ណាស់ ព្រោះនោះគឺទីបង្អែកខាងស្មារតីនិងព្រលឹងវិញ្ញាណរបស់ប្រជាជននៅទីនេះ ជាពិសេសអ្នកនេសាទដែលទៅនេសាទនៅលំហសមុទ្រ។ បានចូលវត្តហើយ អ្នកនេសាទនឹងមានអារម្មណ៍នឹងនរចិត្តពេលទៅសមុទ្រ”

វត្តអារ៉ាមដែលស្ថិតនៅកោះ Truong Sa, Song Tu Tay, Sinh Ton, Son Ca, Nam Yet និង Phan Vinh នោះ ថ្វីត្បិតតែបែមុខទៅទិសខាងណាក៏ដោយ ក៏សុទ្ធតែឆ្ពោះទៅកាន់សមុទ្រខាងកើតជានិច្ច ហើយទទួលបានពន្លឺព្រះអាទិត្យដំបូងបំផុតនៅពេលពព្រះអរុណរះ។ វត្តអារ់ាមនៅ Truong Sa មិនត្រឹមតែជាកន្លែងសម្រាប់ធ្វើជីវភាពសាសនានិងជំនឿប្រពៃណីរបស់អ្នកនេសាទនៅស្រុកកោះ ប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញជាក់ស្តែងនិងរស់រវើកនៃជីវភាពខាងវប្បធម៌និងស្មារតីរបស់ប្រជាជនវៀតណាមនៅលើសមុទ្រតាំងពីបុរាណកាលទៀតផង។ លោក Vo Thanh Hoa អ្នកស្រុកកោះ Sinh Ton បាននិយាយថា ដោយសារនៅក្បែរវត្តបុរាណ Sinh Ton ហេតុដូច្នេះ មិនត្រឹមតែនៅថ្ងៃឈប់សម្រាក ឬបុណ្យតេតប៉ុណ្ណោះទេ ប៉ុន្តែរាល់ថ្ងៃលោកតែងតែទៅវត្តដើម្បីដុតធូបបួងសួងសុំអាកាសធាតុអំណោយផល៖ “ជាធម្មតា រៀងរាល់ពេលព្រឹកនិងពេលរសៀល ខ្ញុំតែងតែទៅវត្តដើម្បីអុជធូបបួងសួងសូមឲ្យយុទ្ធជននិងប្រជជននៅលើកោះទាំងអស់គ្នាជួប តែសេចក្តីសុខ ទៅនេសាទជៀសផុតពីឧបទ្រុពចង្រៃ”

វត្តនៅលើកោះដែលស្ថិតក្នុងប្រជុំកោះ Truong Sa សុទ្ធតែជាទីសក្ការៈបូជាដ៏សក្តិសិទ្ធ ដែលអះអាងថា ព្រះពុទ្ធសាសនាតែងតែរួមដំណើរជាមួយប្រជាជននៅលើកោះជានិច្ច (រូបថត៖ VOV)

លោក Phan Van Minh សមាជិកស្ថានីយ៍បង្គោលស៊ើន Son Ca បានចែករំលែកថា៖ នៅកោះដាច់ស្រយាល ស្ថានភាពធម្មជាតិមានសភាពលំពាកណាស់ ហើយមានកង្វះខាតគ្រប់បែបយ៉ាង ប៉ុន្តែប្រជាជនរាប់រយនាក់នៅលើកោះនៅតែលឺសំឡេងកណ្តឹងលាន់លឺរន្ទឺជានិច្ច។ នៅកណ្តាលសមុទ្រហើយបានស្តាប់ការអធិស្ឋាន បានជួយអ្នកនេសាទរាប់រយនាក់នៅលើកោះនេះ មានអារម្មណ៍ថានឹងនរចិត្តណាស់។

“ក្នុងថ្ងៃព្រះចន្ទពេញបរមីនិងថ្ងៃទី១នៃខេថ្មី ខ្ញុំតែងតែទៅវត្ត ដើម្បីអុជធូបបួងសួងសូមសេចក្តីសុខសម្រាប់ក្រុមគ្រួសារនិងអ្នករាល់គ្នា។ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយណាស់”។ នេះបើយោងតាមមតិរបស់លោក Phan Van Minh។

Truong Sa ឥឡូវនេះមិនមែនជាកោះឯកោមួយនៅកណ្តាលមហាសមុទ្រ ដែលមានតែរលកនិងព្យុះនោះទេ ទីនេះត្រូវបានគេស្គាល់ដល់និងជិតស្និទ្ធដូចភូមិនេសាទរបស់អ្នកនេសាទនៅតាមឆ្នេរសមុទ្រអញ្ជឹង។ វត្តអារ៉ាមដែលមានទីតាំងស្ថិតនៅសមុទ្រខាងកើត មិនត្រឹមតែបំពេញតាមតម្រូវការខាងព្រលឹងវិញ្ញាណរបស់ប្រជាជននៅលើកោះប៉ុណ្ណោះទេ ថែមទាំងសម្តែងនូវសេចក្តីប្រាថ្នាអំពីជីវភាពរសើនៅប្រកបដោយភាពសុខសាន្តត្រានរបស់អ្នកនេសាទនៃកោះដាច់ស្រយាលមួយនេះផងដែរ។

ព្រះតេជគុណ Thich Nguyen Hoa ដែលបានស្ម័គ្រចិត្តបួសជាព្រះចៅអធិការនៅ Truong Sa អស់រយៈពេល ៦ ឆ្នាំមកហើយ បានមានពុទ្ធដីការថា៖ នៅលើកោះនេះ ប្រជាជននៅតែរក្សាថ្ងៃព្រះច័ន្ទពេញបរមី និងថ្ងៃទី១ ដើមខែដើម្បីទៅវត្តគោរពបូជាព្រះពុទ្ធ ស្តាប់ព្រះធម៌។ នៅថ្ងៃធម្មតាក្នុងអាទិត្យ ពួកគេមកជួយសំអាតវត្តផងដែរ៖ “វត្ត Son Linh សាកសិទ្ធិណាស់! ពីកម្មាភិបាល យុទ្ធជន ប្រជាជន អ្នកនេសាទមានអ្វីកើតឡើង ពេលទៅវត្ត មានអារម្មណ៍ថា ស្ងប់ស្ងៀម ផាសុខភាព ហើយនឹងនរចិត្តបំពេញភារកិច្ច”។

វត្តអារ៉ាមនានានៅ Truong Sa មិនត្រឹមតែជាកន្លែងសម្រាប់ធ្វើជីវភាពខាងជំនឿសាសនានិងប្រពៃណីរបស់អ្នកស្រុកកោះនិងអ្នកនេសាទប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញជាក់ស្តែងនិងរស់រវើកនៃជីវភាពខាងវប្បធម៌និងស្មារតីរបស់ប្រជាជនវៀតណាមនៅកោះសមុទ្រកាលពីបុរាណកាលទៀតផង។ វត្តនៅ Truong Sa បានបង្ហាញវប្បធម៌ដោយស្មារតីស្នូលនៃសេចក្តីស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ ការប្តេជ្ញាចិត្តការពារនិងថែរក្សាអធិបតេយ្យភាពកោះសមុទ្រ ក៏ដូចជាបង្គោលព្រំដែនអះអាងអធិបតេយ្យភាពដ៏ពិសិដ្ឋនៃកោះសមុទ្ររបស់មាតុភូមិ និងកោះ Truong Sa៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ