Trending now

ទង់ជាតិមាតុភូមិបានព្យួរលើនាវានេសាទ នៅពេលធ្វើដំណើរទៅកាន់លហំរសមុទ្រ

15:02 | 17/03/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ- ថ្មីៗនេះអង្គការនិងបុគ្គលជាច្រើន ក្នុងនោះមាន កងទ័ពការពារព្រំដែនបានផ្តល់ទង់ជាតិដោយឥតគិតថ្លៃជូនដល់អ្នកនេសាទ។ រាល់ពេលដែលខ្ញុំអមដំណើរជាមួយអ្នកនេសាទខ្ញុំលឺនិងមើលឃើញនូវរូបភាពបងប្អូននេសាទចង្អុលទង់ជាតិឬអាវដែលមានរូបភាពទង់ជាតិ ហើយនិយាយថា“អ្នកនេសាទអមដំណើរជាមួយរដ្ឋដើម្បីការពារដែនសមុទ្រ”។

ពាក់អាវ​​មានរូបភាព​ទង់ជាតិ​មាតុភូមិ​ នៅពេលនេសាទក្នុង​លំហរសមុទ្រ

នារសៀលនៃដំណាច់ឆ្នាំនេះ បណ្តានាវាទៅមកទៅវិញ​ ពីលំហរសមុទ្រសដែលបានចាប់ផ្តើមប្រមូលគ្នា នៅកំពង់ផែ។ នៅតាមកំពង់ផែសមុទ្រខេត្ត Binh Dinh Quang Nam Quang Ngai អ្នកនេសាទតែងតែរៀបចំនាវា ដើម្បីធ្វើពិធីសែនមួយ បន្ទាប់ពីមួយឆ្នាំ​ដែល​នាវា​បាន​នេសាទ នៅ​លំហរសមុទ្រ។ ទង់ជាតិព្យួរនៅលើដំបូលកាប៊ីនត្រូវបានជំនួសទង់ជាតិថ្មី។ យូរៗ ម្ដងអ្នកនេសាទពាក់អាវក្រហមមានរូបភាពទង់ជាតិដែលបានលេចចេញលើនាវា។ លោកThuy អ្នកនេសាទម្នាក់ នៅស្រុក Hoai Nhonខេត្ត Binh Dinhបាននិយាយថា “ក្រុមនាវិក​នៅ​នាវារបស់​ខ្ញុំ​មាន​អាវពណ៌ក្រហមដែលបោះពុម្ភ​រូបភាពទង់ជាតិ​វៀតណាមជាច្រើនដែលប្រគល់ដោយកងទ័ពការពារព្រំដែន សហភាពសហព័ន្ធយុវជន និងក្រុមហ៊ុនមួយចំនួន ក្នុង​ឱកាស​មក​សួរសុខទុក្ខយើង​ខ្ញុំ។”

សមាគមន៍អ្នកកាសែតខេត្ត QuangNgai​និងកងទ័ពការពារ​ព្រំដែនស្រុក Binh Thanh នៃកងទ័ពការពារព្រំដែនខេត្ត QuangNgai បានប្រគល់ទង់ជាតិជូនដល់អ្នកនេសាទ មុនពេលធ្វើ​ដំណើរ​​នេសាទ​ នៅ​លំហរសមុទ្រ។ (រូបថត៖ ហាអាន)

នាវាមានស្លាកលេខ QNg៩៤៣៥៩ TS គឺជានាវា ធ្វើពីដែក ថែបដែលត្រូវបានផលិតដោយមូលនិធិជំនួយអ្នក​នេសាទ នៅ ខេត្ត Quang Ngai នៅឯក្រុមហ៊ុនផលិតនាវា Nha Trang ខេត្ត Khanh Hoa។ អ្នកនេសាទបាននិយាយឲ្យដឹង ថា នាវានេះមានដើម កំណើតពិសេសណាស់ដែលបានទទួលការជួយឧបត្ថម្ភ​ពី​អង្គការនានា ដូច្នេះអ្នកនេសាទត្រូវបង្ហាញ​ទំនួលខុសត្រូវចំពោះ​ប្រទេស​នៅពេលចេញដំណើរនេសាទ នៅលំហរសមុទ្រ​ ពួកគេ​ពាក់អាវក្រហម​ដែល​បោះពុម្ភរូបភាពទង់ជាតិ ឬពាក់អាវពណ៌​ក្រហមដែលបោះពុម្ភ​​រូបភាព​ប្រទេសជាតិ​ នៅ​ខាង​ក្រោយអាវ។

នៅលើនាវា QNg៩៤៣៥៩ TS សំឡេងស្រែក​ហៅ​ ចាប់ផ្តើម​លាន់លឺ ពីម៉ោង ២៣: 00 នាទីគត់ ។ ពន្លឺនៃម៉ាស៊ីន​ថតរូបបានថតពេលវេលាដ៏ស្រស់ស្អាត​នៅពេល​ដែលអ្នក​នេសាទ​ព័ទ្ធជុំវិញសំណាញ់ពោរពេញដោយត្រី ដែល​ត្រូវបានទាញលើ​ផ្ទៃសមុទ្រ។ អ្នក​នេសាទបានកិនទឹកកកនិងទុក​ត្រី​ចូល​ក្នុង​ខាង​ក្រោម​នាវា។ នៅក្រោមពន្លឺភ្លើង ទិដ្ឋភាពធ្វើការនៅពេលយប់​ដែល​មមាញឹក ប៉ុន្តែនៅ​តែ​មើលឃើញ​យ៉ាង​ច្បាស់អាវក្រហមដែល​បោះពុម្ពទង់ជាតិ​ជាមួយផ្កាយពណ៌លឿង។ នៅកណ្តាលសមុទ្រ ទង់ជាតិធ្វើឱ្យមានអារម្មណ៍ពិសិដ្ឋ។ អ្នកនេសាទTran Tuan Kiet បាននិយាយថា "បងប្អូនអ្នកនេសាទបានពាក់អាវ​នេះ ដើម្បី​បង្ហាញ​ពី​ក្តីស្នេហានឹងសមុទ្រ អ្នកនេសាទអមដំណើរជាមួយរដ្ឋ​ដើម្បីការពារដែនសមុទ្រ" ។

នាវាលេខ ៦៧

កម្មវិធីប្រគល់ទង់ជាតិ ជូនដល់អ្នកនេសាទ​ដែលបានបំផុស​ដោយកងទ័ពការពារព្រំដែនបានរួមចំណែក​ក្នុង​ការបង្កើនក្តី​ស្នេហា​របស់​អ្នកនេសាទ​ចំពោះ​កោះ​និង​សមុទ្រនានា។ បច្ចុប្បន្ននេះបណ្តាខេត្តក្រុងមួយចំនួនដូចជាខេត្ត QuangNinh, Da Nang, SocTrang, QuangNgai, Quang Tri …បាន​​ប្រគល់​ទង់ជាតិជូនដល់អ្នកនេសាទ។ នៅថ្ងៃដែលអ្នកនេសាទធ្វើដំណើរចេញទៅកាន់លំហរសមុទ្រ អ្នកនេសាទព្យួរទង់ជាតិនៅលើដំបូលកាប៊ីន។

នៅថ្ងៃដែល​ធ្វើ​ដំណើរ​ទៅកាន់​លំហរសមុទ្រនៅដើមឆ្នាំ​ក្រុមនាវា​នេសាទកាន់តែមានភាពរស់រវើក ដោយទង់ក្រហមជាមួយ​ផ្កាយ​ពណ៌លឿង។ រីឯនាវា​​ដែល​បានផលិតតាម​ក្រឹត្យលេខ ៦៧ របស់រដ្ឋាភិបាលដែលចាត់ទុកដូចជាមង្គោលដ៏រឹងមាំដែលបង្កើតសំលេងពីម៉ាស៊ីនយ៉ាង​អ៊ូអរ។

ក្រៅពីនេះតាមកម្មវិធីផ្តល់ទង់ជាតិមាតុភូមិជូនដល់អ្នកនេសាទដែលបានរៀបចំដោយកងទ័ពការពារព្រំដែន ក្នុងឆ្នាំ ២០១៩ នាវា​ទាំងនោះក៏បានផ្តល់រូបថត​លោកប្រធានហូជីមិញ។ ក្នុង​រយៈពេល ជាច្រើនឆ្នាំកន្លងមក អ្នកនេសាទ​រស់នៅឆ្នេរសមុទ្រ​ នៅភាគ​កណ្តាល​ក្នុងរាល់ពិធីធ្វើ​ដំណើរ​ទៅកាន់​លំហរសមុទ្រ​ក៏បានដាក់​រូបថតលោក​ប្រធាន​ហូជីមិញ​​នៅលើកាប៊ីន ។

នៅ​ទ្វារសមុទ្រ Sa Huynh ឃុំ​ Pho Thanh ស្រុក Duc Pho ខេត្ត Quang Ngai នៅព្រឹកថ្ងៃទី ៣ នៃបុណ្យតេត អ្នកនេសាទរៀបចំ នាវាមួយ​ដែល​ដឹករូបថតរបស់លោកប្រធានហូជីមិញ ព្យួរ​ទង់ជាតិ​ទង់ ៥ ពណ៌។ នាវា​នេះលេចចេញ​ក្នុង​ការ​ស្រែក​ហៅ​របស់​អ្នក​នេសាទ​ និងបានចាកចេញពីកំពង់ផែសមុទ្រ​នោះ បន្ទាប់មក​មាននាវាជាច្រើនបានធ្វើដំណើរតាម./.

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ