Trending now

ទីក្រុង Nha Trang ៖ ចលនាប្រជាជនទាំងមូលការពារអធិបតេយ្យភាពនិងសន្តិសុខព្រំដែនប្រកបដោយប្រសិទ្ធភាព

06:55 | 11/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - ពេលវេលាថ្មីនេះ ទីក្រុង Nha Trang តែងតែបង្កើនការអនុវត្តសារាចលេខ ០១ ចុះថ្ងៃទី ៩ ខែមករាឆ្នាំ ២០១៥ របស់នាយករដ្ឋមន្រ្តីស្តីពីការរៀបចំចលនាប្រជាជនទាំងមូលចូលរួមក្នុងការការពារអធិបតេយ្យភាពទឹកដីនិងសន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី ( ដំណាក់កាល ២០១៥-២០២០) និងទទួលបានលទ្ធផលសំខាន់ៗជាច្រើន។

ទីក្រុង Nha Trang អនុវត្តចលនាប្រជាជនទាំងមូលការពារអធិបតេយ្យភាពនិងសន្តិសុខព្រំដែនប្រកបដោយប្រសិទ្ធភាព។ (រូបថត៖ កាសែត Khanh Hoa)

ទីក្រុង Nha Trang ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច​និងវប្បធម៌របស់ខេត្ត ​ដែលមានឃុំ​សង្កាត់និងសង្កាត់ចំនួន ១០/២៧ នៅតំបន់ព្រំដែនសមុទ្រ។ ដូច្នេះការស្ថាបនា​ចលនារបស់ប្រជាជនទាំងមូលចូលរួមក្នុងការការពារអធិបតេយ្យភាពទឹកដីនិងសន្តិសុខព្រំដែនជាតិដែលមានសារៈសំខាន់ណាស់។ គណៈកម្មាធិការប្រជាជន​ទីក្រុងនេះ​បានអនុវត្តន៍សារាចលេខ ០១ និងឯកសារពាក់ព័ន្ធ​នឹង​ការងារគ្រប់គ្រងនិងការពារព្រំដែនសមុទ្រនិងកោះដល់មន្ត្រីទាំងអស់ដែលទទួលបន្ទុកនៅ​មន្ទីរ ស្ថាប័ន កងកម្លាំងនិងអាជ្ញាធរ សង្កាត់​និងប្រជាជន​នៅ​តំបន់​ទីក្រុង។ ទន្ទឹមនឹងនេះគណៈកម្មាធិការប្រជាជន​ទីក្រុង​បានចេញផែនការ​រៀបចំចលនាប្រជាជនទាំងមូលចូលរួមក្នុងការពារអធិបតេយ្យភាពទឹកដីនិងសន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី។ ចាត់តាំង​ភារកិច្ចជាក់លាក់​ជូន​គណៈកម្មាធិការ មន្ទីរ ស្ថាប័ន កងកំលាំងនិងអាជ្ញាធរឃុំ - សង្កាត់នៅ​តាម​តំបន់ជាប់​ព្រំដែន​ក្នុងការអនុវត្តសារាចរលេខ ០១ ដែល​ជាមូលដ្ឋាន​សំរាប់​ដាក់ចេញទិសដៅ ​វិធានការត្រឹមត្រូវ​ ដើម្បី​ប្រមូលកម្លាំង​​ចូលរួម​យ៉ាងសកម្មនិង​ចូលរួម​ក្នុង​ចលនានេះ។

លើសពីនេះទីក្រុងតែងតែដឹកនាំឃុំនិងសង្កាត់នៅតំបន់ជាប់ព្រំដែនសមុទ្រ ដើម្បីសម្របសម្រួលជាមួយអង្គភាពការពារព្រំដែន សំដៅអំពាវនាវ​ក្រុមគ្រួសារ​និងបុគ្គលនានាឱ្យចូលរួមក្នុងការធានាសុវត្ថិភាពនិងការពារអធិបតេយ្យភាព សន្តិសុខ​ លើសមុទ្រ។

ចាប់តាំងពីពេលនោះមក ស្មារតីនៃការទទួលខុសត្រូវរបស់ប្រជាជន​ចំពោះ​ការគ្រប់គ្រងនិងការការពារអធិបតេយ្យភាពនិងសន្តិសុខព្រំដែនជាតិត្រូវបានលើកកម្ពស់កាន់តែខ្លាំង ដែលរួមចំណែកក្នុងការការពារ ប្រយុទ្ធ​និងដោះស្រាយ​រាល់​បញ្ហាកើតឡើង ក្នុងតំបន់ជាប់ព្រំដែននិង​តំបន់ព្រំដែន​​ប្រកបដោយ​ប្រសិទ្ធភាព​។

ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការប្រជាជនទីក្រុង​បានដឹកនាំប៉ុស្តិ៍ការពារ​ព្រំដែននិងកងដើម្បីសម្របសម្រួលជាមួយមន្ទីរសាខាអង្គការមហាជននិងមូលដ្ឋានដើម្បីរៀបចំការឃោសនានិងកេណ្ឌប្រមូលអ្នកស្ម័គ្រចិត្តនិងបុគ្គល។ ចុះហត្ថលេខាលើ ការប្តេជ្ញាចិត្តចូលរួមការពារអធិបតេយ្យភាពទឹកដីនិងសន្តិសុខព្រំដែនជាតិ។

រហូតមកដល់ពេលនេះគណៈកម្មាធិការប្រជាជនទីក្រុងបានចេញសេចក្តីសំរេចបង្កើតក្រុមនាវាចំនួន ១២ ដើម្បីការពារបូរណភាពទឹកដី​និងសន្តិសុខ​ព្រំដែនជាតិ​នៅសមុទ្រ។ គណៈកម្មាធិការ​ប្រជាជន​ឃុំ​និងសង្កាត់​ នៅ​តំបន់ជាប់​ព្រំដែនសមុទ្រ​បានបង្កើតក្រុមគ្រប់គ្រងចំណតនាវាដោយខ្លួនឯងចំនួន ៣ និងក្រុមការពារសន្តិសុខ​ចំនួន ១២៧ ។

តាមប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Nha Trang ការអនុវត្ត ប្រកបដោយ ប្រសិទ្ធភាពនូវសារាចរលេខ ០១ របស់ លោក​នាយករដ្ឋមន្រ្តី​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំថ្មីៗ នេះបានរួមចំណែកក្នុងការការពារជាតិ​តជាប់នឹង​សន្តិសុខដ៏រឹងមាំ​របស់​ប្រជាជន./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ