Trending now

តៃវ៉ាន់អំពាវនាវឱ្យមានការអត់ធ្មត់នៅសមុទ្រខាងកើត

16:22 | 26/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - តៃវ៉ាន់បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់គួរឲ្យអត់ធ្មត់និងចៀសវាងពីសកម្មភាពឯកតោភាគីដែលអាចបង្កើនភាពតានតឹងនៅក្នុងតំបន់។

ទីស្នាក់ការភ្នាក់ងារទទួលបន្ទុកកិច្ចការបរទេសរបស់តៃវ៉ាន់ (រូ​បថត៖ TAIWAN TODAY)

តៃវ៉ាន់បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់គួរឲ្យអត់ធ្មត់និងចៀសវាងពីសកម្មភាពឯកតោភាគីដែលអាចបង្កើនភាពតានតឹងនៅក្នុងតំបន់។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានតៃវ៉ាន់បានផ្សាយនៅលើគេហទំព័រ FOCUS TAIWAN។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី ២៤ ខែមេសា ទីភ្នាក់ងារទទួលបន្ទុកកិច្ចការបរទេសតៃវ៉ាន់បានសម្តែងនូវការព្រួយបារម្ភចំពោះសកម្មភាពនិងសេចក្តីថ្លែងការណ៍របស់ប្រទេសមួយចំនួននៅក្នុងតំបន់ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតប៉ុន្តែមិនបានសំដៅទៅលើប្រទេសនិងករណីណាមួយនៅក្នុងតំបន់នោះឡើយ។

តៃវ៉ាន់ក៏បានអំពាវនាវឱ្យភាគីទាំងអស់លុបចោលនូវរាល់ការខ្វែងគំនិតនិងជំរុញការអភិវឌ្ឍរួមនិងប្រកាសការត្រៀមខ្លួនចូលរួមយន្តការរួមក្នុងតំបន់ដើម្បីដោះស្រាយបញ្ហានៅសមុទ្រខាងកើត។

សេចក្តីថ្លែងការណ៍របស់កោះតៃវ៉ាន់បានធ្វើឡើងនៅពេលមានឧប្បត្តិហេតុតានតឹងជាច្រើននៅក្នុងតំបន់ដូចជានាវាឆ្មាំឆ្នេរសមុទ្រចិនបានបុកលិចនាវានេសាទរបស់វៀតណាមនៅដែនសមុទ្រ Hoang Sa (ស្ថិតក្រោមអធិបតេយ្យភាពរបស់វៀតណាម) ឬបញ្ហាដែលចិនបង្កើតអង្គភាពរដ្ឋបាលថ្មីចំនួន ២ ដោយខុសច្បាប់នៅក្នុងប្រជុំកោះ Hoang Sa និង Trương Sa របស់វៀតណាម។

មុនពេលតៃវ៉ាន់បញ្ចេញមតិដូចពោលខាងលើនេះ ប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកក៏បានបានសំដែងការព្រួយបារម្ភអំពីសកម្មភាពរបស់ចិននិងបានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះសមុទ្រខាងកើតផងដែរ ។

ទោះយ៉ាងណាក៏ដោយ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី ២៤ ខែមេសា តៃវ៉ាន់បានបន្តអះអាងជាថ្មីម្តងទៀតនូវការទាមទារទឹកដីខុសច្បាប់របស់ចិននៅ សមុទ្រខាងកើតដោយរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីនិងផលប្រយោជន៍របស់វៀតណាម ក៏ដូចជាប្រទេសសមាជិកអាស៊ីអាគ្នេយ៍មួយចំនួនផងដែរ ។

ពិតណាស់ថា វៀតណាមជានិច្ចកាលបានបង្ហាញគោលជំហរដោយឥតងារេលើអធិបតេយ្យភាពដែលមិនអាចប្រកែកបានរបស់ខ្លួនលើប្រជុំកោះ Hoang sa និង Truong Sa ក៏ដូចជាប្រឆាំងជំទាស់ទៅនឹងសកម្មភាពរំលោភបំពានច្បាប់វៀតណាមនិងច្បាប់អន្តរជាតិនៅសមុទ្រខាងកើតផងដែរ។

លោក Ngo Toan Thang អ្នកនាំពាក្យរងរបស់ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា៖ រាល់សកម្មភាពរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa សិទ្ធិអធិបតេយ្យភាពនិងសិទ្ធយុត្តាធិការរបស់វៀតណាមលើដែនសមុទ្ររបស់ខ្លួនគឺគ្មានតម្លៃនិងមិនត្រូវបានទទួលស្គាល់ ហើយ វៀតណាមប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់តែម្តង”៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស