Trending now

ចិនបង្កើនទង្វើខុសឆ្គងដែល «មិនធ្លាប់មានពីមុនមក» នៅសមុទ្រខាងកើត

10:38 | 25/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ចិនកំពុងទាញយកផលប្រយោជន៍ពីការរីករាលដាលនៃជំងឺរាតត្បាតកូវិដ១៩ ដើម្បីបង្កើនទង្វើខុសឆ្គង «ដែលមិនធ្លាប់មានពីមុនមក» នៅសមុទ្រខាងកើត។

នេះជាការអត្ថាធិប្បាយរបស់លោកស្រី Sumathy Permal នាយិការមជ្ឈមណ្ឌលស្រាវជ្រាវដែនសមុទ្រនៃច្រកសមុទ្រម៉ាឡាកាប្រទេសម៉ាឡេ ស៊ី ក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីបញ្ហាសមុទ្រខាងកើត ក្រោមប្រធានបទ “ការធ្វើដំណើរឆ្លងកាត់ដែនទឹក មានជម្លោះ” ដែលបានធ្វើឡើងនៅថ្ងៃទី ១៥ ខែឧសភាកន្លងមក។

ចិនដាក់ពង្រាយសកម្មភាពបង្កហេតុដ៏គ្រោះថ្នាក់នៅសមុទ្រខាងកើតជាបន្តបន្ទាប់។ (ប្រភព៖ AP)

សកម្មភាពនៃការឈ្លានពានដ៏គ្រោះថ្នាក់

យោងតាមអ្នកជំនាញ ជនជាតិម៉ាឡេស៊ីរូបនេះ ចាប់តាំងពីដើមឆ្នាំ ២០២០ សមុទ្រខាងកើតបានក្លាយជា “ចំណុចក្តៅ” មួយដែលធ្វើជាសាក្សីនៃទង្វើបង្ករឿងហេតុរបស់ចិន សំដៅទៅលើប្រទេសក្នុងតំបន់។ ចិនបានដាក់ពង្រាយចំនួននាវាជាច្រើនទៅកាន់បណ្តាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសនានា ហើយបានប្រព្រឹត្ដការបង្កហេតុដ៏គ្រោះថ្នាក់។ ចិនក៏បានឆ្លៀត យកប្រយោជន៍ពីស្ថានភាពនៃការរីករាលដាលយ៉ាងស្មុគ្រស្មាញនៃ COVID-19 នៅក្នុងប្រទេសដទៃទៀតក្នុងតំបន់ ដើម្បីបន្តបង្កើនភាពតានតឹង ដែលធ្វើឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង ជាក់ស្តែងគឺនាវាប៉ូលិស្តសមុទ្ររបស់ចិនបុកលិចនាវានេសាទ វៀតណាមមានស្លាកលេខ QNg 90617 TS ដោយមានអ្នកនេសាទ ៨ នាក់នៅលើនាវា កាលពីថ្ងៃទី ២ ខែមេសា។

សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេដែលប្រទេសចិនបានប្រព្រឹត្តនូវសកម្មភាពដ៏គ្រោះថ្នាក់និងការថ្កោលទោសដូចខាងលើ។ ជិតមួយឆ្នាំមុននៅខែមិថុនាឆ្នាំ ២០១៩ នាវានេសាទ F / B GIMVER1 ដែលជានាវានេសាទហ្វីលីពីនមួយគ្រឿងដែលមានអ្នកនេសាទ ២២ នាក់ជិះនៅលើនោះក៏ត្រូវបានលិចដោយនាវាចិននៅក្បែរឆ្នេរ Co Rong (Reed Bank) នៅសមុទ្រខាងកើត។

លោកស្រី Sumathy Permal​ បានសង្កត់ធ្ងន់ថា៖ «អំពើឈ្លានពានដែលបានលើកឡើងខាងលើរួមជាមួយការពិតដែលថាប្រទេសចិនបានធ្វើការជួសជុលតំបន់ថ្មខស់ច្បាប់ ទន្ទឹមនឹងនេះដែរ បានប្រកាសបង្កើតអ្វើដែលគេហៅថា «Nansha» និង​ «Xisha» លើដែនសមុទ្រអធិបតេយ្យរបស់វៀតណាម ត្រូវបានគេចាត់ទុកថាជាជំហានចេតនារបស់ចិនឆ្ពោះទៅរកការសម្រេចមហិច្ឆតារបស់ខ្លួនក្នុងការធ្វើអាជីវកម្មផ្តាច់មុខលើសមុទ្រខាងកើតតាមរយៈយុទ្ធសាស្ត្រ «សមុទ្រខៀវឆ្នាំ ២០២០»។

អំពើឈ្លានពានដែលបានលើកឡើងខាងលើរួមជាមួយការពិតដែលថាប្រទេសចិនបានធ្វើការជួសជុលតំបន់ថ្មខស់ច្បាប់ ទន្ទឹមនឹងនេះដែរ បានប្រកាសបង្កើតអ្វើដែលគេហៅថា «Nansha» និង​ «Xisha» លើដែនសមុទ្រអធិបតេយ្យរបស់វៀតណាម ត្រូវបានគេចាត់ទុកថាជាជំហានចេតនារបស់ចិនឆ្ពោះទៅរកការសម្រេចមហិច្ឆតារបស់ខ្លួនក្នុងការធ្វើអាជីវកម្មផ្តាច់មុខលើសមុទ្រខាងកើតតាមរយៈយុទ្ធសាស្ត្រ «សមុទ្រខៀវឆ្នាំ ២០២០។ (ប្រភព៖ AFP)

ថែរក្សាវិធានច្បាប់និងការទូត

ប្រឈមនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាននៅសមុទ្រខាងកើតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រីSumathy Permal បានលើកឡើងថាអ្វីដែលសំខាន់បំផុតនាពេលបច្ចុប្បន្ននេះគឺបណ្តាប្រទេសក្នុងតំបន់រួមមាន វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ីដែលរងឥទ្ធិពលពីផលប៉ះពាល់ជាច្រើនបំផុតពីទង្វើខុសឆ្គងរបស់ចិន ដែលចាំបាច់ត្រូវបន្តរក្សាវិធានការការទូតនិងច្បាប់តឹងរឹងជាងមុនដើម្បីដោះស្រាយជាមួយចិន។

យ៉ាងហោចណាស់មានយន្តការនិងក្របខ័ណ្ឌច្បាប់និងការទូតចំនួនបីផ្សេងគ្នាដែលពាក់ព័ន្ធនឹងប្រទេសមានជម្លោះដូចជា ចិន ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសដែលមិនមានជម្លោះនៅសមុទ្រខាងកើតដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ... ដើម្បីដោះស្រាយស្ថានភាពតានតឹងបច្ចុប្បន្ន។

លោកស្រី Sumathy Permal បានបញ្ជាក់ថា ការពន្លឿនដំណើរការចរចាតាមរយៈក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត គឺមានសារសំខាន់ណាស់។ ទោះជាយ៉ាងណា លទ្ធផលនៃការចរចាអាចមានភាពខុសគ្នាក៏ដោយ ប៉ុន្តែភាពជោគជ័យនៃការអនុម័ត COC គឺជាលទ្ធផលសក្តិ សមនឹងការខិតខំប្រឹងប្រែងក៏ដូចជាការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់ប្រទេសដែលចូលរួមកិច្ចចរចារនេះផងដែរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់