Trending now

ចិនបង្កើតស្រុកចំនួន ២ ដើម្បីគ្រប់គ្រងប្រជុំកោះ Truong Sa និង Hoang Sa របស់វៀតណាមដោយឥតកោតក្រែងនិងគ្មានហេតុផល

20:47 | 19/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ប្រទេសចិនទើបតែបានផ្តល់សច្ចាប័នលើការបង្កើតស្រុកចំនួន ២ ដើម្បីគ្រប់គ្រងប្រជុំកោះ Hoang Sa (Paracel Island) និង Truong Sa (Spartly Island) របស់វៀតណាមដោយឥតកោតក្រែងអំពីច្បាប់អន្តរជាតិផងដែរ ។

កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម ត្រូវបានចិនទន្ទ្រានកាន់កាប់ខុសច្បាប់ (រូបថត៖ CSIS/AMTI)

យោងតាមព័ត៌មានដែលបានផ្សាយតាមបណ្ដាញទូរទស្សន៍ជាសកលរបស់ចិន (CGTN) នាថ្ងៃទី ១៨ មេសា ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនទើបតែផ្តល់សច្ចាប័នលើសេចក្ដីសម្រេចបង្កើតអ្វីៗដែលហៅថា “ស្រុក Xisha” និង “ស្រុក Nansha” ដែលស្ថិតនៅ “ទីក្រុង Sansha” ខេត្ត Hainan។

នេះជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ ជាពិសេសគឺរំលោភបំពានទៅលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពដោយមិនអាចប្រកែកបានឡើយរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ លើសពីនេះទៅទៀត ចិនបានកំណត់ទីស្នាក់ការតាមទំនើងចិត្តលើអ្វីៗដែលបានហៅថា “ស្រុក Xisha” នឹងដាក់ទីតាំងនៅកោះ Phu Lam (Woody Island) ស្ថិតក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម រីឯទីស្នាក់ការមួយទៀតដែលបានហៅថា “ស្រុក Nansha” នឹងដាក់នៅថ្មប៉ះប្រះទឹក Chu Thap (Fiery Cross Reef) ស្ថិតនៅប្រជុំកោះ Truong Sa របស់វៀតណាមផងដែរ។

គួរបញ្ជាក់ថាតំបន់ថ្មប៉ះប្រះទឹក Chu Thap ជាតំបន់មួយក្នុងចំណោមតំបន់ទាំង៧ស្ថិតនៅប្រជុំកោះ Truong Sa របស់វៀតណាម ដែលត្រូវបានចិនកាន់កាប់ដោយអំពើហឹង្សាខុសច្បាប់ និងមិនអើពើដល់ច្បាប់អន្តរជាតិ ដើម្បីប្រែក្លាយតំបន់នេះទៅជាកោះសិប្បនិម្មិតក្នុងប៉ុនប៉ង់ «លេប» សមុទ្រខាងកើតទាំងស្រុង។ ទោះបីជាចិនបានប្រកាសមិនធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើតក៏ដោយ ប៉ុន្តែអ្វីៗដែលប្រទេសនេះបាននិងកំពុងប្រតិបត្តិការទាំនោះបានគូសបញ្ជាក់នូវអ្វីៗដែលផ្ទុយទៅវិញពីការពិតទាំងអង់ផងដែរ។

ចិនបង្កើតស្រុកចំនួន ២ តាមទំនើងចិត្តដើម្បីគ្រប់គ្រងប្រជុំកោះ Truong Sa និង Hoang Sa របស់វៀតណាម

គួរជម្រាបបន្ថែមទៀតថា វៀតណាមបានបញ្ជាក់ជាច្រើនលើកច្រើនសារនូវអធិបតេយ្យភាពស្របច្បាប់របស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa ព្រមទាំងអំពាវនាវឲ្យចិននិងភាគីនានា គោរពអធិបតេយ្យភាពរបស់វៀតណាមស្របទៅតាមច្បាប់អន្តរជាតិផងដែរ។

ហេតុដូច្នេះវៀតណាមស្នើឲ្យចិនត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាម ឈប់ធ្វើរាល់សកម្មភាពដែលបង្កឡើងភាពតានតឹងនិងធ្វើឲ្យសភាពការណ៍កាន់តែស្មុគស្មាញថែមទៀតដែលប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតនិងក្នុងតំបន់ ក៏ដូចជាគាំទ្រចំពោះខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងដំណើរការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) រវាងអាស៊ាននិងចិនផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស