Trending now

គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកថ្កោលទោលចំពោះសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត

11:22 | 02/08/2019 (យោងតាម baotintuc ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃ ៣១ ខែកក្កដា ប្រធាននិងអនុប្រធាននៃគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកនិងប្រធាននិងអនុប្រធានរបស់អនុគណៈកម្មាធិការអាស៊ីបូព៌ា - ប៉ាស៊ីហ្វិកនិងគោលនយោបាយសន្តិសុខតាម អ៊ិនធឺរណែតអន្តរជាតិ របស់គណៈកម្មការនេះបានចេញសេចក្តីប្រកាស ដោយថ្កោលទោសចំពោះសកម្មភាពខុសច្បាប់នាពេលថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើត។

សមាជិកព្រឹទ្ធសភាគណៈបក្សសាធារណរដ្ឋ ប្រធានគណៈកម្មាធិការព្រឹទ្ធសភាអាមេរិក លោក​ Jim Risch

យោងតាមអ្នកសារព័ត៌មាននៃទីភ្នាក់ងាសារព័ត៌មានវៀតណាមប្រចាំនៅអាមេរិក សមាជិកព្រឹទ្ធសភាគណៈបក្សសាធារណរដ្ឋ លោក​ Jim Risch ប្រធានគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកបានឲ្យដឹងថា៖ "សកម្មភាពរបស់នាវាចិនមួយនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមនិងការដាក់ពង្រាយនាវាប៉ូលីសតាមសមុទ្ររបស់ចិន សុទ្ធតែជាភស្តុតាងជាក់លាក់បញ្ជាក់ពីទង្វើបង្វិតបង្ខំលើប្រទេសដទៃរបស់ចិននៅសមុទ្រខាងកើត"។ លោក Risch ក៏បាននិយាយផងដែរ ថា ដៃគូរបស់អាមេរិកនៅក្នុងតំបន់ជាពិសេសប្រទេសជាសមាជិកអាស៊ានត្រូវតែឈរក្បែរគ្នានិងប្រកាន់ជំហររឹងមាំដើម្បីប្រឆាំងនឹងការបង្ខិតបង្ខំរបស់ចិន។ យោងតាមលោករូបនេះ ប្រសិនបើគ្មានការថ្កោលទោសខ្លាំងក្លាចំពោះសកម្មភាពរបស់ចិន ពិតណាស់ថា ចិននឹងបន្តធ្វើសកម្មភាពខុសច្បាប់នៅក្នុងសមុទ្រខាងកើតជាក់ជាពុំខាន។

សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យលោក Bob Menendez អនុប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិកបានប្រសាសន៍ថា៖ “ចិនត្រូវទទួលខុសត្រូវចំពោះឥរិយាបទរបស់ខ្លួននៅសមុទ្រខាងកើត”។

ទន្ទឹមនឹងនេះ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Cory Gardner ប្រធានអនុគណៈកម្មាធិការអាស៊ីបូព៌ា - ប៉ាស៊ីហ្វិក និងគោលនយោបាយសន្តិសុខតាមអ៊ិនធឺរណែតអន្តរជាតិបានបញ្ជាក់ថា៖“ ការដាក់ពង្រាយយោធូបនីយកម្មនៅសមុទ្រខាងកើតរបស់ចិនរួមទាំងសកម្មភាពអរិភាពចំពោះប្រទេសទាមទារអធិបតេយ្យភាពផ្សេងទៀត គឺជាសកម្មភាពខុសច្បាប់ បង្កអស្ថិរភាពនិងផ្ទុយនឹងច្បាប់អន្តរជាតិ។

សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យលោក Edward Markey អនុប្រធានអនុគណៈកម្មាធិការអាស៊ីបូព៌ា - ប៉ាស៊ីហ្វិក និងគោលនយោបាយសន្តិសុខតាមអ៊ិនធឺណែតអន្តរជាតិបាននិយាយថា៖ “ សកម្មភាពរបស់ចិននៅសមុទ្រខាងកើតគឺកំពុងបង្កបញ្ហាដ៏ធ្ងន់ធ្ងរ” ។

លោក Markey បានបញ្ជាក់ពីការគាំទ្រចំពោះកិច្ចប្រឹងប្រែងការទូតដើម្បីរក្សាសន្តិភាពនៅសមុទ្រខាងកើតនិងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តនិងដៃគូអាស៊ីអាគ្នេយ៍របស់សហរដ្ឋអាមេរិករួមទាំងកិច្ចប្រឹងប្រែងនៅវេទិកាតំបន់អាស៊ានក្នុងសប្តាហ៍នេះនៅទីក្រុងបាងកកប្រទេសថៃផងដែរ៕

(យោងតាម baotintuc ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម baotintuc ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ