Trending now

ការពារអធិបតេយ្យភាពនិងសន្តិសុខព្រំដែនកោះសមុទ្រវៀតណាម

15:37 | 12/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បក្សភាគកងទ័ពការពារព្រំដែន Ba Ria - Vung Tau តែងតែបំពេញរាល់គោលបំណងនិងភារកិច្ចដែលបានដាក់ចេញនិងកសាងបក្សភាគឲ្យបានរឹងមាំស្អាតស្អំ និងជាអង្គភាពដ៏រឹងមាំលើគ្រប់ជ្រុងជ្រោយ។បក្សភាគកងទ័ពការពារព្រំដែនខេត្តបានធ្វើសេនាធិការយ៉ាង សកម្មនិងមានភាពម្ចាស់ការដល់បក្សភាគ មេ បញ្ជាការកងទ័ពការពារព្រំដែន គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau ស្តីពីការ គ្រប់គ្រងនិងការពារអធិបតេយ្យភាព និង សន្តិសុខជាតិនិងប្រយុទ្ធនឹងឧក្រិដ្ឋជនប្រកបដោយប្រសិទ្ធភាព ក៏ដូចជាធានាការថែរក្សាសន្តិសុខ នយោបាយសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងតំបន់ព្រំដែនសមុទ្រ។

កងទ័ពការពារព្រំដែន Ba Ria - Vung Tau យាមល្បាតនិងត្រួតពិនិត្យដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់កំពង់ផែ (រូបថត៖ Bienphong.com.vn)

កងទ័ពការពារព្រំដែន Ba Ria - Vung Tau មានភារកិច្ច ក្នុងការគ្រប់គ្រងនិងការពារតំបន់ព្រំដែន សមុទ្រនិងកោះដែលមានទំហំធំជាង ១០០ ម៉ឺនគីឡូម៉ែត្រក្រឡាដោយមានឆ្នេរសមុទ្រនិងកោះជាង ៣០៥ គីឡូម៉ែត្រ រួមទាំងមានកំពង់ផែចំនួន ៦៥ កន្លែង កំពង់ផែពោងចំនួន ៥ កំពង់ផែប្រេងឧស្ម័ន ចំនួន៩ នៅឯនាយសមុទ្រ និងអាកាសយានដ្ឋាន Vung Tau ស្ថិតនៅខេត្ត Ba Ria-Vung Tau Dong Nai និង Binh Duong។ ដោយសារការគ្រប់គ្រងនិងការការពារទូលំទូលាយ ហេតុដូច្នេះក៏បង្កប់នូវកត្តា ហានិភ័យជាច្រើនដែលបង្កអស្ថិរភាពនយោបាយសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។ ដូច្នេះបក្សភាគ កងទ័ពការពារព្រំដែនខេត្ត Ba Ria-Vung Tau តែងតែផ្តោតសំខាន់លើការដឹកនាំដឹកនាំ ផ្លាស់ប្តូរថ្មីគ្រប់ ជ្រុងជ្រោយនិងធ្វើឲ្យស៊ីសង្វាក់គ្នានូវវិធានការនិងការងារព្រំដែនផងដែរ។

ខេត្តបានអនុវត្តឱ្យបានល្អនូវការកែទម្រង់បែបបទរដ្ឋបាលធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការគ្រប់គ្រងនិងត្រួតពិនិត្យតំបន់ព្រំដែនច្រកព្រំដែននិងកំពង់ផែសមុទ្រប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។ទន្ទឹមនឹងនេះដែរ កងទ័ពការពារព្រំដែនខេត្ត Ba Ria-Vung Tau ក៏សម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយកងកំលាំងដើម្បីប្រយុទ្ធ ទប់ស្កាត់និងដោះស្រាយនាវាបរទេសរំលោភអធិបតេយ្យ ភាពដែនសមុទ្រនិងការពារប្រជានេសាទ វៀតណាមផងដែរ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក កងទ័ពការពារព្រំដែនខេត្ត Ba Ria-Vung Tau បានប្រយុទ្ធប្រឆាំងនិងចាប់ខ្លួននិងដោះស្រាយករណី រំលោភច្បាប់ចំនួន ៣០៣/៣៧១ ករណីដែលទាក់ទងនឹងការធ្វើពាណិជ្ជកម្មខុសច្បាប់ ជួញដូរគ្រឿង ញៀនខុសច្បាប់ រត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្មការ ជួញដូរមនុស្ស ការរុករករ៉ែខុសច្បាប់ជាដើម។

ក្រៅពីនោះដឹកនាំអង្គភាពនានាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននិងអង្គភាពក្រោមឱវាទ ដើម្បីរៀបចំការឃោសនាសម្រាប់កម្មាភិបាល បក្សជន និងមហាជនស្តីពីគោលមាគ៌ា គោលការណ៍ គោលនយោបាយការណ៍របស់បក្សក្នុងកិច្ចការពារព្រំដែន; សន្ធិសញ្ញា និងបទប្បញ្ញត្តិស្តីពីតំបន់ព្រំដែន សមុទ្រនិងកំពង់ផែ ព្រមទាំង ចូលរួមយ៉ាងសកម្មក្នុងការជួយប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចលុបបំបាត់ ភាពអត់ឃ្លាននិងភាពក្រីក្រ ពង្រឹងមូលដ្ឋាននយោបាយ កសាងប្រព័ន្ធការពារព្រំដែនប្រជាជនទាំងមូល ដ៏រឹងមាំផងដែរ។ ម្យ៉ាងវិញទៀត អនុវត្តការងារបង្ការ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ជួយសង្គ្រោះគ្រោះថ្នាក់និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត ដោយបំពេញនូវការងារជា ទៀងទាត់និងជាយថាហេតុណ៍ផងដែរ។ ជាពិសេសក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងងនឹងជំងឺកូវីឌ១៩ កន្លងមក កងទ័ពការពារព្រំដែន Ba Ria - Vung Tau បានអនុវត្តក្នុងការការពារនិងទប់ស្កាត់នឹងជំងឺឆ្លង បានយ៉ាងល្អ ព្រមទាំង ត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់នូវអ្នកដំណើរនិងយានយន្តដែលចេញចូលច្រកទ្វារព្រំដែន កំពង់ផែសមុទ្រ ហើយក៏ត្រូវបានថ្នាក់គណៈកម្មាធិការបក្សខេត្ត អាជ្ញាធរមូលដ្ឋាននិងប្រជាជនក្នុងតំបន់ ពេញចិត្តនិងកោតសរសើរយ៉ាងខ្ពស់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baobienphong.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់