Trending now

ក្រសួងការពារជាតិសហរដ្ឋអាមេរិកថ្កោលទោសចិនពីការបុកយលិចនាវានេសាទវៀតណាមនៅសមុទ្រខាងកើត

06:51 | 11/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី៩ មេសា (តាមម៉ោងសហរដ្ឋអាមេរិក) ក្រសួងការពារជាតិសហ រដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ដោយថ្កោលទោសអំពើរបស់ចិនក្នុងការបុកឲ្យលិចនាវានេសាទរបស់វៀតណាមនៅតំបន់សមុទ្រស្ថិតនៅក្នុងប្រជុំកោះ Hoang Sa (Paracel Islands) របស់ វៀតណាមនៅសមុទ្រខាងកើត។

ក្រសួងការពារជាតិសហរដ្ឋអាមេរិកថ្កោលទោសចិនពីការបុកយលិចនាវានេសាទវៀតណាមនៅសមុទ្រខាងកើត (រូបថត៖PBS)

សេចក្ដីថ្លែងការណ៍បានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះព័ត៌មានស្ដីពីការដែលនាវាឆ្មាំសមុទ្រចិនបានប៉ះពាល់ហើយ បុកឲ្យលិចនាវានេសាទមួយគ្រឿងរបស់វៀតណាមនៅតំបន់សមុទ្រជិតនឹងប្រជុំកោះ Hoang Sa របស់វៀតណាម។ សេចក្ដីថ្លែងការណ៍បានលើកច្បាស់ថា “អំពើរបស់ចិនបានប្រព្រឹត្តដោយបញ្ច្រាសនឹងចក្ខុវិស័យរបស់អាមេរិកអំពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាព ក្នុងនោះប្រទេសទាំងអស់មិនថាធំឬតូចក៏ដោយ សុទ្ធសឹងតែធានាអធិបតេយ្យភាពដោយ មិនបង្ខំចិត្ត ហើយមានសិទ្ធិអភិវឌ្ឍសេដ្ឋកិច្ចស្របទៅតាមគោលការណ៍ និងស្ដង់ដារអន្តរជាតិនានាផងដែរ។ សហរដ្ឋអាមេរិក នឹងបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ដោយសំដៅធានាសេរីភាពនាវាចរណ៍និងកាលានុវត្តភាពនៃវិស័យសេដ្ឋកិច្ចក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកទាំងមូល”ផងដែរ។

បើយោងតាមសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកក៏បានចាត់ទុកថាជំងឺឆ្លងកូវីដ១៩ បានសរឲ្យឃើញយ៉ាងច្បាស់ថែមទៀតនូវសារសំខាន់នៃ សណ្ដាប់ធ្នាប់អន្តរជាតិដោយឈរលើច្បាប់ ដោយសារវាបង្កលក្ខណៈឲ្យ យើងដើម្បីរួមគ្នាដោះស្រាយការគំរាមកំហែងរួមប្រកបដោយតម្លាភាព ប្រមូលផ្ដុំនិងប្រសិទ្ធភាព។ សហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យភាគីទាំងអស់ អត់ធ្មត់ កុំឲ្យមានសកម្មភាពដែលបង្កឡើងអស្ថិរភាពក្នុងតំបន់ ដែលអាច បង្វែរកិច្ចខិតខំប្រឹងប្រែងសកលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ឬបង្ក ឡើងគ្រោះអាសន្នមិនចាំបាច់ដែលនាំទៅការខូចខាតខាងមនុស្សនិងទ្រព្យសម្បត្តិ។

ទាក់ទិននឹងហេតុការនេះ កាលពីថ្ងៃទី៣ មេសា កន្លងទៅ តំណាងក្រសួងការបរទេសវៀតណាមបានទាក់ទងជាមួយតំណាងស្ថានទូតចិនហើយប្រគល់កំណត់ទូតប្រឆាំងជំទាស់ ក៏ដូចជាស្នើឲ្យភាគីចិនមិនទុកឲ្យកើតមានរឿងហេតុបែបនេះទៀតឡើយ។ ម្យ៉ាងវិញទៀត វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងច្បាប់គ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំ កោះ Hoang sa ( Paracel Islands) និង Truong sa (Spratly Islands) ដោយអនុលោមតាមច្បាប់អន្តរជាតិ។ សកម្មភាពខាងលើរបស់ចិនបានរំលោភអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងនេះដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិគំរាមកំហែងដល់អាយុជីវិតនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជានេសាទវៀតណាមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ