Trending now

ក្រសួងការបរទេសសហរដ្ឋអាមេរិក៖ ចិនគួរតែបញ្ឈប់ “សកម្មភាពសម្លុត” នៅសមុទ្រខាងកើត

11:39 | 19/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅថ្ងៃទី ១៨ ខែមេសា សហរដ្ឋអាមេរិកបានអំពាវនាវ ឲ្យចិនបញ្ឈប់ “សកម្មភាពសម្លុត” នៅក្នុងសមុទ្រខាងកើត និងទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភអំពី “សកម្មភាពបង្កហេតុ” របស់ទីក្រុងប៉េកាំងក្នុងសកម្មភាពរុករកប្រេងនិងឧស្ម័ននៅសមុទ្រ។

នាវារុករកប្រេង West Capella របស់ក្រុមហ៊ុនប្រេងរដ្ឋ Petronas នៃម៉ាឡេស៊ី។ (ប្រភព៖ marinetraffic.com)

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា ក្រុមនាវាស្ទង់ភូមិសាស្ត្រ Hǎiyáng Shíyóu 8 របស់ប្រទេសចិនដើរតាមនាវារុករកប្រេង West Capella របស់ក្រុមហ៊ុនប្រេងរដ្ឋ Petronas នៃម៉ាឡេស៊ី ដែលកំពុងធ្វើដំណើរការនៅក្នុងសមុទ្រដែនដីនៃប្រទេសនេះ។

ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ “សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះរបាយការណ៍ដែលថា ប្រទេសចិនបានធ្វើម្តងទៀតនូវសកម្មភាពបង្កហេតុដែលនៅឯអណ្តូងប្រេងដែនសមុទ្ររបស់បណ្តាប្រទេសទាមទារអធិបតេយ្យភាពផ្សេងទៀត។ ក្នុងករណីនេះចិនគួរតែបញ្ឈប់សកម្មភាពសម្លុតនានា និងជៀសវាងសកម្មភាពបង្កហេតុដែលបណ្តាលឲ្យមានអស្ថិរភាព” ។

ក្រសួងការបរទេសអាមេរិកបានឲ្យដឹងបន្ថេមថា សកម្មភាពរបស់ប្រទេសចិនគំរាមកំហែងដល់សន្តិសុខថាមពលនៅក្នុងតំបន់និងធ្វើឱ្យខូចខាតដល់ទីផ្សារថាមពលដោយសេរីនិងបើកចំហនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។

មុននេះនាថ្ងៃទី ១៤ ខែមេសា នៅពេល Hǎiyáng Shíyóu 8 របស់ចិនចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាមអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា នា​វានេះកំពុងដំណើរការធម្មតានិងចោទប្រកាន់មន្រ្តីអាមេរិកថាបានបរិហារកេរ្តិ៍ក្រុងប៉េកាំង។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។​ (ប្រភព៖ Baoquocte)

សូមរំលឹកថា​ នាថ្ងៃទី១៤​ខែមេសាឆ្នាំ២០២០ ឆ្លើយនឹងសំនួររបស់អ្នកយកព័ត៌មានអំពីព័ត៌មានថានាវាចិនមួយក្រុមដែលចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា “វៀតណាមបានលើកឡើងនូវទស្សនៈរបស់ខ្លួនអំពីផលប៉ះពាល់អវិជ្ជមាននៃការរំលោភបំពានរបស់ក្រុមនាវាចិន Hǎiyáng Shíyóu 8 លើទំនាក់ទំនងរវាងប្រទេសទាំងពីរ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើតក៏ដូចជាក្នុងតំបន់។ សម្រាប់ហេតុផលទាំងនេះ វៀតណាមតម្រូវឱ្យប្រទេសចិនបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានដ៏ធ្ងន់ធ្ងរនេះនិងដកក្រុមនាវាទាំងអស់ចេញពីដែនសមុទ្ររបស់វៀតណាម”។

កាលពីដើមខែកក្កដាឆ្នាំ ២០១៩ ចិនបានបញ្ជូននាវាស្ទង់ភូមិសាស្ត្រ Hǎiyáng Shíyóu 8 រំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនៅសមុទ្រខាងកើត។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី​ Le Thi Thu Hang បានបញ្ជាក់បន្ថែមថាវៀតណាមប្រឆាំងដាច់ខាតចំពោះនាវាស្ទង់ភូមិសាស្ត្រ Hǎiyáng Shíyóu 8 របស់ចិនដែលកំពុងបន្តរំលោភបំពានដ៏ធ្ងនើធ្ងរលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមលើដែនសមុទ្ររបស់ខ្លួនដែលត្រូវបានកំណត់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ។

លោកស្រី Le Thi Thu Hang បានអះអាងថា “វៀតណាមបានលើកឡើងនូវទស្សនៈរបស់ខ្លួនអំពីផលប៉ះពាល់អវិជ្ជមាននៃការរំលោភបំពានរបស់ក្រុមនាវាចិន Hǎiyáng Shíyóu 8 លើទំនាក់ទំនងរវាងប្រទេសទាំងពីរ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើតក៏ដូចជាក្នុងតំបន់។ សម្រាប់ហេតុផលទាំងនេះ វៀតណាមតម្រូវឱ្យប្រទេសចិនបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានដ៏ធ្ងន់ធ្ងរនេះនិងដកក្រុមនាវាទាំងអស់ចេញពីដែនសមុទ្ររបស់វៀតណាម”៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ