Trending now

ក្រសួងការបរទេសវៀតណាមឡើងសម្លេងចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

22:32 | 05/12/2019 (ប្រភព៖ vovworld.vn)

វៀតណាមសូមស្នើភាគីពាក់ព័ន្ធ អោយគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ក៏ដូចជាចូលរួមវិភាគទានប្រកបដោយការទទួលខុសត្រូវក្នុងការកសាងនិងថែរក្សាសន្តិសុខ សុវត្ថិ ភាព សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នាថ្ងៃទី ៥ ធ្នូ ក្នុងសន្និសីទសារព័ត៌មានប្រចាំខែ របស់ក្រសួងការបរទេសវៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយនោះ អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មានដែលថា ចិនបានដាក់ពង្រាយប៉ាឡុង ចារកម្មនៅឆ្នេរ Vanh Khan នៃសមុទ្រខាងកើត និងវត្តមានរបស់នាវាសមុទ្រចិននៅសមុទ្រខាងកើត នៅថ្ងៃទី ២៩ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖ "វៀតណាមមានមូលដ្ឋានច្បាប់និងភស្តុតាងប្រវត្តិសាស្ត្រពេញលេញ ដើម្បីអះអាងពីអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំ កោះ Hoang Sa និង Truong Sa ដោយស្របតាមច្បាប់អន្តរជាតិ។ វៀតណាមសូមស្នើអោយភាគីពាក់ព័ន្ធ អោយគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ក៏ដូចជាចូលរួមវិភាគទានប្រកប ដោយការទទួលខុសត្រូវក្នុងការកសាងនិងថែរក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត"។

ទាក់ទិននឹងព័ត៌មានពាក់ព័ន្ធដល់នាវាចិន ដែលចូលក្នុងដែនទឹកវៀតណាមនោះ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានលើកឡើងថា នឹងផ្ទៀងផ្ទាត់នូវព័ត៌ មាននេះ។ ប៉ុន្តែ លោកស្រី Le Thi Thu Hang ក៏បានបញ្ជាក់ថា កងកម្លាំងមានសមត្ថកិច្ចរបស់វៀតណាមតែងតែឃ្លាំមើលយ៉ាងដិតដល់ រាល់សកម្មភាពនានានៅក្នុងដែនទឹករបស់វៀត ណាម ដែលត្រូវបានបង្កើតឡើង ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២។ លើសពីនេះទៅទៀត រាល់សកម្មភាពនៅក្នុងសមុទ្ររបស់វៀតណាម ត្រូវគោរពតាម បទប្បញ្ញត្តិរបស់ UNCLOS ១៩៨២ និងបទប្បញ្ញត្តិពាក់ព័ន្ធនានារបស់វៀតណាមជាក់ជាពុំខាន៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស