Trending now

ពង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិខាងសន្តិសុខដែនសមុទ្

13:16 | 15/11/2019 (ហេង វុធ្ធី)

បន្ទាប់ពី ២ថ្ងៃដែលប្រព្រឹត្តទៅ សិក្ខាសាលានៃវេទិកាតំបន់អាស៊ានលើកទី ២ (ARF) ស្តីពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) និងឯកសារច្បាប់អន្តរជាតិដទៃទៀតក្នុងការទប់ទល់ទៅនឹងបញ្ហាប្រឈមនានា បានបិទបញ្ចប់ដោយជោគជ័យនារសៀលថ្ងៃទី ១៤ វិច្ឆិកានៅទីក្រុងហាណូយ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយប្រទេសវៀតណាម សហការជាមួយកាណាដានិងសហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌក្រុមការងារនៅពាក់កណ្តាលអាណត្តិ ARF ស្តីពីសន្តិសុខសមុទ្រ។

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vovworld.vn)

ក្នុងសិក្ខាសាលានេះ តំណាងទាំងឡាយបានបន្តសង្កត់ធ្ងន់លើតួនាទីសំខាន់ៗរបស់ UNCLOS ឆ្នាំ១៩៨២ ក្នុងការគ្រប់គ្រងសកម្មភាពរបស់បណ្តាប្រទេសសមាជិកនៅលើសមុទ្រអស់រយៈពេល ២៥ ឆ្នាំកន្លងមក។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Giorgio Aliberti បានអះអាងថា៖

«សហភាពអឺរ៉ុបប្តេជ្ញាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយតំបន់អាស៊ី ព្រមទាំងបន្តការពារនូវគោលការណ៍សំខាន់ៗដែលបានចែងនៅក្នុងយុទ្ធសាស្ត្រសកលលោក របស់សហភាពអឺរ៉ុប ដែលក្នុងនោះលើកតំកើងតួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគី ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់របស់ អ.ស.ប។ បញ្ហាប្រឈមផ្នែកសន្តិសុខលើដែនសមុទ្រក្នុងតំបន់ កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមមាន ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ឬការរិចរិលបរិស្ថាន។ ដើម្បីប្រឈមនឹងបញ្ហាទាំងនេះត្រូវតែផ្អែកលើក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ហើយយក UNCLOS ជាស្នូលផងដែរ ៕»

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស