Trending now

ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម ចូលរួមពិធីសម្ពោធប្រព័ន្ធចែករំលែកកង់នៅទីក្រុង Hoi An ប្រទេសវៀតណាម

20:41 | 03/06/2019 (បកប្រែដោយសំណាង)

យុគសម័យ- ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានចូលរួមពិធីកាត់ខ្សែបូរសម្ពោធប្រព័ន្ធចែករំលែកកង់នៅកន្លែងសាធារណៈនៅទីក្រុង Hoi An ខេត្ត Quang Nam។

នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម​ លោកស្រី Nguyen Phuong Nga បានចូលរួមពិធីកាត់ខ្សែបូរសម្ពោធប្រព័ន្ធចែករំលែកកង់នៅកន្លែងសាធារណៈដែលបានប្រព្រឹត្តិទៅនៅទីក្រុង Hoi An ខេត្ត Quang Nam ប្រទេសវៀតណាម ក្រោមប្រធានបទ “ការជិះកង់ដើម្បីទីក្រុង Hoi An ប្រកបដោយភាពសិទ្ធិស្នាល សុវត្ថិភាព ការតភ្ជាប់ “។

ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម លោក​ស្រី Nguyen Phuong Nga ព្រមទាំងបណ្តាតំណាងចូលរួមពិធីកាត់ខ្សែរបូសម្ពោធប្រព័ន្ធនៃការចែករំលែកកង់នៅកន្លែងសាធារណៈនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩​។

ព្រឹត្តិការណ៌នេះ បានរៀបចំដោយគណៈកម្មាធិការប្រជាជនទីក្រុង Hoi An សហការជាមួយអង្គការនៃកិច្ចសហប្រតិបត្តិការប្រទេសអាល្លឺម៉ង់( GIZ) និងអង្គការ HealthBrige នៃប្រទេស កាណាដា ប្រចំានៅវៀតណាម ដើម្បីលើកកម្ពស់ការចូលរួម និងការជួយគំាទ្ររបស់ប្រជាពលរដ្ឋក្នុងតំបន់ ក្នុងការប្រើប្រាស់កង់ ដូចជាការប្រើប្រាស់មធ្យបាយធ្វើដំណើរប្រចាំថ្ងៃ។

ប្រព័ន្ធនៃការចែកកង់នៅទីកក្រុង Hoi An ជាសកម្មភាពដែលមានលក្ខណៈតេស្ត នឹងមានរយៈពេលដំណើរការសាកល្បង នឹងបានកែប្រែពីខែ មិថុនា​ រហូតដល់ខែ កញ្ញា ឆ្នាំ២០១៩ ដើម្បីឲ្យមានការសមស្របជាមួយលក្ខណៈរបស់ទីក្រុង Hoi An។

ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាណាម លោកស្រី Nguyen Phuong Nga បានណែនាំពីការប្រើប្រាស់ប្រព័ន្ធចែករំលែកកង់ជាសាធារណៈ(​រូបថត Nguyen Huan)

ក្នុងអំឡុងពេល១​ខែ ដំបូងនៃការធ្វើតេស្ត នឹងមានកង់ចំនួន១០០ កង់បន្ថែមទៀម ដើម្បីជាការត្រៀមជាស្រាច និងមានទីកន្លែងចុះចត ចំនួន១១​កន្លែង។ ចាប់ពីខែ កក្កដា ឆ្នាំ២០១៩ គ្រោងនឹងមានកង់ ចំនួន​ ១៦០កង់បន្ថែមទៀត និងមានចំនួនទីកន្លែងចុះចត ១០ កន្លែងបន្ថែមទៀត បានដំណើរការ។

កង់នៃប្រព័ន្ធត្រូវបានបំពាក់ដោយឧបករណ៌កំណត់ទីទាំង GPS និងប្រព័ន្ធសោដែលប្រើប្រាស់ការឆែកលេខកូដ QR ភ្ជាប់ជាមួយទូរស័ព្ទឈ្លាសវៃ។​ អ្នកប្រើប្រាស់នឹងទាញយក App មកលើទូរស័ព្ទ ដើម្បីបើកសោលេខកូដ QR និងបានប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេល៣០ នាទីដំបូងប៉ុណោះ បន្ទាប់មកនិងគិតតំលៃ ពី២០.០០០ ដុង/១ ម៉ោង។

ទន្ទឹមនឹងនោះអ្នកប្រើប្រាស់អាចទិញសំបុត្រតាមថ្ងៃនិមួយៗ ឬទិញតាមខែនិមួយ ដើម្បីប្រើប្រាស់។ ប្រព័ន្ធក៏អនុញ្ញាត្តការប្រើប្រាស់នូវសំបុត្រដែលប្រើប្រាស់គិតតាមម៉ោង ដែលផ្តល់ដោយ QIQ ផងដែរ។

បណ្តាសមាជិកចូលរួមក្នុងពិធី កំពុងអនុវត្តប្រព័ន្ធនៃការចែករំលែកកង់សាធារណៈ (រូបថត VTV1 )

ដោយសារមានអត្ថប្រយោជន៍ជាច្រើន ដូចជាគ្មានការបំពុលបរិស្ថាន ការយក និងសង់កង់មកវិញមានភាពងាយស្រួលនៅតាមបណ្តាទីកន្លែងនៅទីក្រុង សមស្របជាមួយបណ្តាផ្លូវដែលមានចំងាយខ្លីនៅទីក្រុង Hoi An។ ប្រព័​ន្ធចែកកង់នៅសាធារណៈសង្ឃឹមថា នឹងជាដោះស្រាយថ្មីមួយនៃការធ្វើដំណើរនៅតាមទីកន្លែងសាធារណៈ និងជួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៌នៅទីក្រុង Hoi An ។ ទន្ទឹមនឹងនោះ ជួយកាត់ប​ន្ថយមធ្យោបាយធ្វើដំណើរនៅទីក្រុង Hoi An និងរួមចំណែកកាត់បន្ថយការកក់ស្ទះចរចរណ៌ ធានាសុវតិ្ថភាពលើផ្លូវគោក កែលំអរបរិយាកាសធាតុអាកាស និងសុខភាព អភិវឌ្ឍសេដ្ឋកិច្ច និងការពារបិរស្ថាន ឆ្ពោះទៅកសាងប្រព័ន្ធផ្លូវគមនាគមន៍សុវត្ថិភាព ភាពស្និទស្នាល និងការតភ្ជាប់៕




(បកប្រែដោយសំណាង)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស