Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមកដល់ទីក្រុងប៉េកាំង បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

14:13 | 10/07/2019 (យោងតាម​ baotintuc.vn)

យុគសម័យ - យោងតាមបេសកជនពិសេសរនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមថា នារសៀលថ្ងៃទី ១០ ខែកក្កដា (ម៉ោងក្នុងស្រុក) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាម បានមកដល់ទីក្រុងប៉េកាំង ដើម្បីបន្តនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន តាមការអញ្ជើញរបស់ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង (រូបថតៈ TTXVN)

ដំណើរទស្សនកិច្ចនៅចិនលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម បន្ទាប់ពីមហាសន្និបាតលើកទី ១៩ នៃបក្សកុម្មុយនិស្ត ចិនមក ហើយនេះក៏ជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកដំបូងរបស់លោកស្រី Nguyen Thi Kim Ngan ក្នុងឋានៈជាប្រធានរដ្ឋសភាវៀតណាម។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ ក្នុងការរក្សាការផ្លាស់គណៈប្រតិភូជាន់ខ្ពស់នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ រួមចំណែកពង្រឹងនិងពង្រីកជំនឿទុកចិត្តនយោបាយនិងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនផងដែរ។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានផ្តោតលើការផ្លាស់ប្តូរវិធានការ ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងរដ្ឋសភា វៀតណាមនិងចិន។ ភាគីទាំងពីរនឹងផ្លាស់ប្តូរមតិស្តីពីបញ្ហាអន្ដរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជារួមគ្នារួមសហការនៅតាមបណ្តាវេទិកាសភាថ្នាក់តំបន់និងអន្តរជាតិ។

មន្រ្តីស្ថានទូតវៀតណាមនិងសហគមន៍វៀតណាមនៅចិនបានស្វាគមន៍លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង (រូបថត: TTXVN)

យោងតាមកម្មវិធីនេះ នាថ្ងៃដ៏ដែល នៅក្នុងទីក្រុងប៉េកាំង ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមព្រឹត្តិការណ៍ “ទិវាវប្បធម៌វៀតណាមនៅទីក្រុងប៉េកាំង”៕

(យោងតាម​ baotintuc.vn)

(យោងតាម​ baotintuc.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់