Trending now

ប្រធានរដ្ឋសភាចូលរួមក្នុងកម្មវិធី “ភាពរុងរឿងនៅខ្សែត្រៀមជួរមុខ” ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

17:19 | 01/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាយុបថ្ងៃទី ៣០ ខែមិថុនា នៅមជ្ឈមណ្ឌលផ្សព្វផ្សាយយោធានៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធី “ភាពរុងរឿងនៅខ្សែត្រៀមជួរមុខ”។ នេះគឺជាកម្មវិធីដើម្បីគោរពសមិទ្ធិផលលេចធ្លោនិងការចូលរួមវិភាគទានរបស់គ្រប់លំដាប់ថ្នាក់ ស្ថាប័ន សមូហភាព និងបុគ្គលក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតសកល COVID-19 ដែលក្នុងនោះ កងទ័ពប្រជាជនវៀតណាមគឺជាកម្លាំងស្នូលមួយនៅតំបន់ជួរមុខប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅក្នុងកម្មវិធីនេះ

ថ្លែងនៅក្នុងកម្មវិធីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេលជាង ៧៥ ឆ្នាំនៃការកសាង ការប្រយុទ្ធនិងការរីកចម្រើន ក្រោមការដឹកនាំ ការអប់រំ និងបណ្តុះបណ្តាលរបស់បក្សកុម្មុយនិស្តវៀតណាមនិងលោកប្រធានហូជីមិញ កងទ័ពប្រជាជនវៀតណាមតែងតែពង្រីកយ៉ាងល្អនូវមុខងារជាកងប្រយុទ្ធ កងការងារ កងផលិតកម្ម ដែលបានបំពេញរាល់ភារកិច្ចដែលបានផ្ដល់ឱ្យដោយជោគជ័យ។

ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ” “រាល់កិច្ចការត្រូវបានបញ្ចប់ រាល់ការលំបាកត្រូវបានយកឈ្នះ” មន្ត្រីនិងទាហាននៃកងទ័ពប្រជាជនមិនខ្លាចការលំបាកនិងហានិភ័យនៃការឆ្លងមេរោគ ក្លាយជាកម្លាំងស្នូលនៅតំបន់ជួរមុខ រួមជាមួយគ្រប់លំដាប់ថ្នាក់ ស្ថាប័នដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតយ៉ាងសកម្មដើម្បីការពារសុខភាពនិងអាយុជីវិតសម្រាប់ប្រជាជន។ នេះមិនត្រឹមតែបង្ហាញពីស្មារតីនយោបាយ ឆន្ទៈក្នុងការប្រយុទ្ធនិងជ័យជំនះរបស់មន្ត្រីនិងទាហានទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីប្រពៃណីនៃភាពស្មោះត្រង់ចំពោះបក្ស រដ្ឋនិងកតញ្ញូចំពោះប្រជាជនផងដែរ; ក្នុងកាលៈទេសៈណាក៏ដោយតែងតែមានសាមគ្គីភាពស្អិតជាប់សាច់ឈាមជាមួយប្រជាជន លះបង់ខ្លួនឯងដើម្បីបម្រើប្រជាជន; សក្ដិសមគឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន និងទាហានទូទាំងប្រទេស ដែលរួមចំណែកក្នុងការផ្សព្វផ្សាយនូវរូបភាពដ៏ស្រស់ស្អាតរបស់ “ទាហានរបស់លោកប្រធានហូជីមិញ” នៅក្នុងដួងចិត្តរបស់ប្រជាជន។

ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។ ជាពិសេសកម្លាំងពេទ្យយោធា កងទ័ពការពារព្រំដែន; មន្រ្តីនិងទាហាននៅក្នុងតំបន់ដាច់ដោយឡែក; សមមិត្តក្នុងគណៈកម្មាធិការដឹកនាំសម្រាប់ការបង្ការទប់ស្កាត់នឹង COVID-19 នៃក្រសួងការពារជាតិ ជាពិសេសសមូហភាពនិងបុគ្គលចំនួន ១០០ ដែលទទួលបានកិត្តិយសក្នុងកម្មវិធី “ភាពរុងរឿងនៅខ្សែត្រៀមជួរមុខ” បានខឹតខំប្រឹងប្រែងយ៉ាងខ្លាំងបំពេញរាល់ភារកិច្ចដែលបានផ្ដល់ឱ្យដោយជោគជ័យ។

តាមរយៈកម្មវិធីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអំពាវនាវដល់ជនរួមជាតិនិងសមមិត្តទាំងអស់នៅទូទាំងប្រទេសបន្តលើកកម្ពស់ការទទួលខុសត្រូវចំពោះសង្គម តែងតែមានមនសិការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ហើយប្តេជ្ញាមិនឱ្យជំងឺរាតត្បាតបានត្រលប់ទៅឆ្លងរាលដាលនៅក្នុងសហគមន៍វិញ។ ក្រសួង ស្ថាប័ន និងមូលដ្ឋានរួមជាមួយការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត គួរដាក់ពង្រាយដំណោះស្រាយយ៉ាងជាក់លាក់និងមានប្រសិទ្ធភាពដើម្បីបំបាត់ការលំបាកក្នុងផលិតកម្មនិងអាជីវកម្ម ធានាសុខុមាលភាពសង្គមឱ្យទាន់ពេលវេលា។ ព្រមជាមួយគ្នានេះ រួមចំណែកដល់ការអភិវឌ្ឍប្រទេសយ៉ាងខ្លាំងក្រោយជំងឺរាតត្បាត។ បន្តគុណមោទនភាពរបស់ប្រជាជាតិវៀតណាមនិងស្មារតីរបស់វៀតណាម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baochinhphu.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម