Trending now

ប្រទេសវៀតណាមមានតួនាទីសំខាន់ក្នុងការលើកកម្ពស់បច្ចេកវិទ្យាព័ត៌មានក្នុងតំបន់អាស៊ាន

11:24 | 13/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីអវត្តមាននៃផែនទីបច្ចេកវិទ្យាព័ត៌មានពិភពលោក វៀតណាមបានបោះជំហានយ៉ាងខ្លាំង ដើម្បីជាប់ចំណាត់ថ្នាក់ទី ៨ នៃសេវាកម្មបច្ចេកវិទ្យាព័ត៌មាន នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វៀតណាម ជាប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ានឈានមុខគេទាំងបី ក្នុងការអភិវឌ្ឍ ខឿនសេដ្ឋកិច្ចឌីជីថល។ ដោយមានចំណាត់ថ្នាក់នេះវៀតណាមក៏បានជួយយ៉ាងសកម្មដល់បណ្តាប្រទេសក្នុងតំបន់ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ។

គាំទ្រដល់ប្រទេសអាស៊ានក្នុងការឃ្លាំមើលសុវត្ថិភាពនិងសន្តិសុខ​បណ្តាញ​អ៊ីនធើណិត

ក្រសួងព័ត៌មាននិងទូរគមនាគមន៍កំពុងសហការណ៍ជាមួយសហគ្រាសវៀតណាមដូច​ជា Viettel, VNPT, BKAV ដើម្បីគាំទ្រដល់បណ្តាប្រទេសអាស៊ាន​ រួមមាន៖​ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា​ ក្នុងការកសាងនិងដាក់ឱ្យដំណើរ​ការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សុវត្ថិភាព​ សន្តិសុខបណ្តាញអ៊ីនធើណិត។

ប្រព័ន្ធទាំងមូលនឹងរួមបញ្ចូលទាំងការត្រួតពិនិត្យ ការវិភាគ​ ការព្រមាន​និងដំណោះស្រាយយ៉ាង​ឆាប់រហ័ស​នូវ​ឧប្បត្តិហេតុ​ដែលគំរាមកំហែង​ដល់ សុវត្ថិភាព​និងសន្តិភាពបណ្តាញអ៊ីនធើណិត។ ក្រៅពីនេះ​ វៀតណាមក៏គាំទ្រដល់​ដំណើរការកសាងនិងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បណ្តាប្រទេស។

ប្រទេសវៀតណាមបានបង្ហាញតួនាទីរបស់ខ្លួន ក្នុងតំបន់និងលើពិភពលោក​ទាក់ទងនឹងសុវត្ថិភាពនិងសន្តិសុខបណ្តាញអ៊ីនធើណិត (រូបថត៖ VNPT) ។

ចូលរួមវិភាគទានបដិវត្តឧស្សាហកម្ម ៤.០ ក្នុងតំបន់អាស៊ាន

បច្ចុប្បន្ននេះ សហគ្រាស​វៀតណាមកំពុងពង្រីក​ទីផ្សាររបស់ខ្លួនយ៉ាងសកម្ម​បង្កើតការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន​និងទូរគមនាគមន៍​នៅក្នុង​ប្រទេស​ដទៃ​ទៀតក្នុងតំបន់។

ក្រុមហ៊ុន Viettel គឺជា​ក្រុមហ៊ុនឈានមុខគេ ​ក្នុងការវិនិយោគអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​លើបច្ចេកវិទ្យាព័ត៌​មាន នៅប្រទេសឡាវ​ កម្ពុជា​ មីយ៉ាន់ម៉ា​និងប្រទេសមួយចំនួនទៀត ដោយចំណាយតិច​ រួមចំណែកក្នុង​ការ​សម្រេចឲ្យបានគ្រប់គ្នាទូរគមនាគមន៍ - សេវា​អ៊ីនធើណិត​ ដល់ប្រជាជនទាំងអស់ រួមទាំងតំបន់ដាច់ស្រយាលនិងតំបន់ភ្នំព្រៃ។ ការគ្របដណ្តប់សេវាកម្ម 4G ត្រូវបានគេចាត់ទុកថា ជាចំណុចសំខាន់មួយ ដើម្បីជួយប្រទេសនានា​ក្នុងការអនុវត្តគម្រោង ៤.០ ក្នុងវិស័យផ្សេងៗគ្នា ជាច្រើន។

នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Metfone របស់ក្រុមហ៊ុន Viettel បានជួយប្រទេសកម្ពុជា​ក្នុងការអភិវឌ្ឍគម្រោងរាជរដ្ឋដ្ឋាភិបាលអេឡិចត្រូនិក។ នៅឆ្នាំ ២០១៧ នៅ​ប្រទេសឡាវ​ បណ្តាញទូរស័ព្ទចល័ត Unitel វិនិយោគដោយក្រុមហ៊ុន Viettel និងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាល​ឡាវ ​បានអនុវត្តគម្រោងសង្គមឆ្លាតវៃ​ចំនួន ៦ ដែលឈានមុខគេ ក្នុងការអនុវត្តដំណោះស្រាយហិរញ្ញវត្ថុ​និង​ធនាគារ ៤.០ និងពាណិជ្ជកម្មឌីជីថល ទិន្នន័យនូវសុខាភិបាល អប់រំ ... ជាមួយនឹងបំណងប្រាថ្នាដើម្បីនាំមកនូវជីវិតស៊ីកាន់តែទំនើបដល់ប្រជាជន។

បណ្តាញអ៊ីនធើណិតរបស់ក្រុមហ៊ុន Metfone ជួយប្រជាជនកម្ពុជា​ភ្ជាប់​អ៊ីណធើណិត ដែល​មានតំលៃថោក ​​(ប្រភព៖ កាសែត Nhan Dan) ។

បច្ចុប្បន្ន ក្រុមហ៊ុន Viettel កំពុងសាកល្បងសេវាកម្ម 5G ប្រកបដោយជោគជ័យ​នៅក្នុងប្រទេសទាំងបីដែលបានលើកឡើងខាងលើ ដោយការបោះជំហានទៅមុខ​មួយជំហានទៀត ​ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និយាយរួមនិង​ជាពិសេសបច្ចេកវិទ្យាព័ត៌មានក្នុងប្រទេសទាំងនេះ។

គាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកព័ត៌មានវិទ្យាសម្រាប់ប្រទេសក្នុងតំបន់

ក្រៅពីជួយដល់បណ្តាប្រទេសក្នុងតំបន ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យាព័ត៌មាននិងសេវាកម្មទូរគមនាគមន៍ ប្រទេស​វៀតណាមក៏គាំទ្រយ៉ាងសកម្ម​ដល់បណ្តាប្រទេសនានា ក្នុងការអភិវឌ្ឍធនធានមនុស្សនៃផ្នែកបច្ចេក​វិទ្យា​ព័ត៌មាន​។

ថ្មីៗនេះប្រទេសវៀតណាមទើបតែបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការបណ្តុះបណ្តាលធនធានមនុស្សនៃផ្នែកបច្ចេកវិទ្យព័ត៌មាន សម្រាប់​សមាជិកនៃ​អគ្គលេខាធិការដ្ឋានរដ្ឋសភាតាមកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ដែលបានចុះហត្ថ​លេខារវាងអគ្គលេខាធិការរដ្ឋសភានៃប្រទេសទាំងពីរ។

ជាលទ្ធផល សិក្ខាកាម​បានបញ្ចប់គម្រោង​សិក្សាផ្នែកទន់​ ថែមទាំង​ទទួលការ​កោតសរសើរយ៉ាងខ្លាំងពីអ្នកជំនាញ Aptech ផងដែរ ។ លោក Chu Tuan Anh នាយកក្រុមហ៊ុន Aptech បានចែករំលែកថា៖“ ក្រៅពី ការផ្តល់ចំណេះដឹង​នៃ​ផ្នែកកសាង​កម្មវិធី សិក្ខាកាម​ត្រូវបានបំពាក់នូវសមត្ថភាព​ក្នុងការចាប់យក​បច្ចេកវិទ្យាព័ត៌មាន​ ដើម្បីពួកគេអាចធ្វើបច្ចុប្បន្នភាពខ្លួន​យ៉ាងឆាប់រហ័ស​ និងចាប់យក​និន្នាការបច្ចេកវិទ្យាព័ត៌មានថ្មីៗ ។ ។ នេះគឺជាមូលដ្ឋាន​សម្រាប់ការអភិវឌ្ឍ​ធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មាន ប្រកបដោយ​មានគុណភាពខ្ពស់​សម្រាប់រដ្ឋាភិបាលកម្ពុជា។

ដោយមានការគាំទ្រនិងកិច្ចសហប្រតិបត្តិការដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីបណ្តាប្រទេសខាងលើ ​វៀតណាមបានអះអាង​កាន់តែ​ខ្លាំង​នូវតួនាទីរបស់ខ្លួន វៀតណាមជាប្រទេសមួយ​ដែលមានគ្រឹះស្ថានបច្ចេកវិទ្យា​ពត៌មានដ៏រឹងមាំ នៅក្នុងតំបន់​។ លើសពីនេះទៀត វៀតណាម​បង្ហាញពី​ស្មារតីសាមគ្គីភាព​និងកិច្ចសហប្រតិបត្តិការជាមួយ​ប្រទេសដទៃទៀត​ ក្នុង​យុគសម័យបច្ចេកវិទ្យា​ថ្មីមួយ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស