Trending now

បទពិសោធការធ្វើដំណើររបស់ប្រទេសវៀតណាមត្រូវតែព្យាយាម

19:16 | 02/07/2019 (ដោយ ហេង វុធ្ធី)

យុគសម័យ - ប្រទេសវៀតណាមគឺជាប្រទេសមួយដែលមានទេសភាពធម្មជាតិដ៏ស្រសស្អាតនៅលើពិភពលោក ពីវាលស្រែកាំជណ្តើដ៏បៃតងនៅ Sapa ដល់ឆ្នេរខ្សាច់ពណ៌សនៅកោះ Phu Quoc ជាដើម។​ ទេសភាពទាំងនេះបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនានៅ វៀតណាម។ សូមអញ្ជើញភ្ញៀវទេសចរស្វែងរកបន្ថែមអំពីគោលដៅទេសចរណ៍ដ៏គួរទាក់ចិត្តមួយចំនួននៅវៀតណាមដូចខាងក្រោម។

១.តំបន់ទេសចរណ៍នៅតំបន់ភាគខាងលិចវៀតណាម។ តំបន់ភាគខាងលិចវៀតណាមមានរដូវកាលក្តៅៗពេញមួយឆ្នាំ ក៏ប៉ុន្តែទៅទេសចរនៅរដូវណាក៏នាំមកនូវការចាប់អារម្មណ៍ផ្សេងៗគ្នាផងដែរ ជាពិសេសក្នុងរដូវអណ្តែតទឹក។ ភ្ញៀវទេសចរអាចទៅទស្សនានៅផ្សារអណ្តែតទឹក Cai Rang, Cai be ដើម្បីទិញឥវ៉ាន់តាមចំណងចំណូលរបស់ខ្លួនផងដែរ។

ផ្សារអណ្តែតទឹក Cai Rang

២. ស្វាគមន៍ព្រះអាទិត្យរះនៅ Phu Yen។ Dai Lanh គឺភ្នំមួយក្នុងចំណោមជួរភ្នំ Truong ដែលស្ថិតនៅភូមិ Phuoc Tan ឃុំ Hoa Tam ស្រុក Dong Hoa ខេត្ត Phu Yen ។ នេះគឺជាកន្លែងគួរឲ្យល្អបំផុត ដែលត្រូវបានគេចាត់ទុកជា "ទីកន្លែងស្វាគមន៍ព្រះអាទិត្យរះនៅលើទឹកដីវៀតណាម"។

ស្វាគមន៍ព្រះអាទិត្យរះនៅ Phu Yen

៣. ទៅទស្សនានៅភាគពាយ័ព្យវៀតណាមដើម្បីគយគន់រដូវស្រូវទុំ។ ការធ្វើដំណើរទេសចរទៅកាន់ភាគខាងពាយ័ព្យវៀតណាមមុនដំណាច់ឆ្នាំ ភ្ញៀវទេសចរអាចមើលឃើញទេសភាពដែលវាលស្រែកាំជណ្តើរមានពណ៌លឿងពោរពេញនៅគ្រប់តំបន់នេះ។ ទេសភាពដ៏ស្រស់ស្អាតនៅទីនេះអាចធ្វើឲ្យអ្នករំភើបចិត្តយ៉ាងអាឡោះអាល័យ ខណៈដែលដាក់ជើងទៅលើតំបន់នេះ កន្លែងដ៏ស្រស់ស្អាតបំផុតដែលភ្ញៀវទេសចរគួរទៅទស្សនាគឺភូមិ Nam Ty (Hoang Su Phi - Ha Giang), Mu Cang Chai (ខែត្ត Yen Bai)និង វាលស្រែគាំជណ្ដើរ Sapa ។

វាលស្រែគាំជណ្ដើរ Sapa

៤. ឡើងភ្នំ Fansipan ។ Fansipan គឺជាភ្នំខ្ពស់បំផុតនៅវៀតណាមដែលគេហៅថា "ដំបូលនៃ ឥណ្ឌូចិន" ។ ដោយមានកម្ពស់ ៣,១៤៣ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នេះគឺជាកន្លែងដែលអ្នកចូលចិត្តផ្សងព្រេង និងមានបំណងចង់ធ្វើជាម្ចាស់កំពូលនៅទីនេះផងដែរ។

កំពូលភ្នំ Fansipan

៥. ឈូងសមុទ្រ Halong ។ ឈូងសមុទ្រ Halong មិនត្រឹមតែជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងត្រូវបានតម្កើងកិត្តិយសនៅលើពិភពលោកទៀតផង ដោយសារឈូរសមុទ្រ Ha Long ត្រូវបានគេទទួលស្គាលជាអច្ឆរិយធម្មជាតិមួយក្នុងចំណោមអច្ឆរិយធម្មជាតិ៧ នៅលើពិភពលោក និងជាទិសដៅទេសចរពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរជាច្រើនផងដែរ។

ឈូងសមុទ្រ Halong

៦. ស្វែងរករូងភ្នំ Son Dong។ រូងភ្នំ Son Doong ស្ថិតនៅឃុំ Son Trach ស្រុក Bo Trach ខេត្ត Quang Binh ដែលត្រូវបានគេចាត់ទុកថាជារូងភ្នំធម្មជាតិធំជាងគេបំផុតនៅក្នុងពិភពលោក។ រូងភ្នំនេះស្ថិតនៅក្នុងរូងភ្នំ Phong Nha - Ke Bang។ រូងភ្នំ Son Doong មានកម្ពស់ជាង ២០០ ម៉ែត្រ ទទឹង ១៥០ ម៉ែត្រ ប្រវែងយ៉ាងហោចណាស់ ៦.៥ គីឡូម៉ែត្រ។ រូងភ្នំ Son Doong បង្កើតការបំផុសគំនិតនិងទាក់ទាញអ្នកផ្សងព្រេងជាច្រើនមកទស្សនានិងស្វែងរកក្នុងរូងភ្នំយក្សមួយនេះផងដែរ។

រូងភ្នំ Son Dong

៧. មុជទឹកកម្សាន្តនៅកោះ Phu Quoc ។ កោះ Phu Quoc (ឬហៅថាកោះត្បូង) គឺជាកោះធំបំផុតនៅវៀតណាម ដោយសន្យាថានឹងនាំមកនូវអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដើម្បីស្វាគមន៍ភ្ញៀវទេសចរ។ កោះ Phu Quoc មិនត្រឹមតែមានទស្សនីយភាពធម្មជាតិដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបទពិសោធមួយសំរាប់អ្នកចង់មុជទឹកកំសាន្តនិងមើលផ្កាថ្មដ៏ស្អាតនៅទីនេះទៀត ផង។ ពេលវេលាដ៏ល្អបំផុតដើម្បីទៅទស្សនាកោះ Phu Quoc គឺចាប់ពីខែធ្នូដល់ខែមីនាឆ្នាំបន្ត ទៀត។

មុជទឹកកម្សាន្តនៅកោះ Phu Quoc

៨. ទស្សនាពិធីបុណ្យអណ្តែតចង្កៀងចង្កោម Hoi An។ ទីក្រុងបុរាណ Hoi An មានសម្រស់បុរាណ និងទាក់ទាញចិត្តយ៉ាងជ្រៅក្នុងបេះដូងភ្ញៀវទេចរ។ នៅទីនេះ ភ្ញៀវទេសចរអាចសាកល្បងជិះទូកតូចៗតាមបណ្តោយដងទន្លេ Hoai ដើម្បីទសស្សនាទីប្រជុំជននៅផ្លូវបុរាណដ៏ទាក់ភ្នែកផងដែរ។ អ្នកនឹងមានអារម្មណ៍ដូចជាចូលទៅក្នុងពិភពសន្តិភាពខុសប្លែកពីជីវិតប្រចាំថ្ងៃនៅទីក្រុងផងដែរ៕

ពិធីបុណ្យអណ្តែតចង្កៀងចង្កោម Hoi An

(ដោយ ហេង វុធ្ធី)

(ដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់