Trending now

បណ្តាប្រទេសអាស៊ានបានសម្រេចរួមគ្នាចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ២០៣៤

16:06 | 24/06/2019 (ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ថ្លែងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Don Pramudwinai បានឲ្យដឹងថា បណ្តាប្រទេសអាស៊ានបានសម្រេចរួមគ្នាចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ២០៣៤

បណ្តាប្រទេសអាស៊ានបានសម្រេចរួមគ្នាចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ២០៣៤

យោងតាមអ្នកសារព័ត៏មានរបស់ទីភ្នាក់ងារសារព័ត៏មានវៀតណាមប្រចាំនៅថៃបានឲ្យដឹងថា នៅឯកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន​នាថ្ងៃ ២២ ខែមុថុនា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក​ Don Pramudwinai បានឲ្យដឹងថា បណ្តាប្រទេសអាស៊ានបានសម្រេចរួមគ្នាចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ២០៣៤។

នេះជាសំណើរបស់បណ្តារដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននិងបានដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ដែលប្រព្រឹត្តទៅនៅទីក្រុង Bangkok ចាប់ពីថ្ងៃទី ២២ - ២៣ ខែមិថុនា

គំនិតនៃការធ្វើជាម្ចាស់ផ្ទះ World Cup រួមគ្នារបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានរៀបចំឡើងជាយូរមកហើយប៉ុន្តែនេះគឺជាលើកទីមួយហើយដែលមានសកម្មភាពជាផ្លូវការ។ ទោះយ៉ាងណាក៏ដោយឧបសគ្គមួយក្នុងចំណោមឧបសគ្គនៃផែនការនេះគឺថាមានប្រទេសជាម្ចាស់ផ្ទះជាច្រើនណាស់ខណៈដែលកម្រិតនៃក្រុមបាល់ទាត់របស់ម្ចាស់ផ្ទះនៅទាបនៅឡើយបើប្រៀបធៀបជាមួយនឹងក្រុមបាល់ទាត់កំពូលៗ នៅក្នុងពិភពលោក។

គំនិតនេះបានមកពីប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃលោក Somyot Poompunmuang។ ប្រធានសហព័ន្ធថៃបានផ្តល់គំនិតនេះជាមួយឥណ្ឌូនេស៊ីរួមគ្នាចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ ២០៣៤។ គូប្រជែងមួយសម្រាប់គំនិតនេះគឺប្រទេសអេហ្ស៊ីបដែលបានគ្រោងទុកជាមុនដើម្បីយុទ្ធនាការផងដែរ។

យោងតាមបណ្តាញសារព័ត៌មានថៃ បច្ចុប្បន្នប្រទេសវៀតណាមគឺជាប្រទេសដែលមានបាល់ទាត់ខ្លាំងជាងគេបំផុតនៅលើតំបន់អាស៊ីអាគ្នេយ៍ដែលចំណាត់ថ្នាក់ ៩៦ FIFA ខណៈដែលប្រទេសថៃបានចំណាត់ថ្នាក់ ១១៦។

នៅក្នុងប្រវត្តិសាស្ត្រនៃ FIFA World Cup ប្រទេសជប៉ុននិងកូរ៉េខាងត្បូងបានរួមគ្នាធ្វើជាម្ចាស់ផ្ទះនៃ World Cup ២០២០។ នៅពេលអនាគត​ សហរដ្ឋអាមេរិក ម៉ិកស៊ិកនិងកាណាដានឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះរបស់ World Cup ឆ្នាំ ២០២៦៕

(ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ