Trending now

បង្ហាញមុខជាផ្លូវការកាសែតយុគសម័យអេឡិចត្រូនិកជាភាសាខ្មែរនិងឡាវ

18:26 | 14/06/2018 (ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី១៤ខែមិថុនានៅទីក្រុងហាណូយ កាសែតយុគសម័យបានរៀបចំពិធីបើកឲ្យដំណើរការគេហទំព័រអេឡិចត្រូនិកជាភាសាខ្មែរនិងភាសាឡាវ។ គេហទំព័រនេះបានចាប់បដិសន្ធិក្រោម ឈ្មោះ huunghivietlao.thoidai.com.vn និង huunghivietnamcampuchia.thoidai.com.vn ដោយគោលដៅតភ្ជាប់និងបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាមជាមួយប្រទេសនានា ហើយមុនបង្អស់គឺជាប្រទេសជិតខាងដែលជាប់ព្រំដែន។

អគ្គនិពន្ធនាយករង លោក Luong Chi Cong អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Minh Phuong)

អញ្ជើញថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះ លោក Luong Chi Cong អគ្គនិពន្ធនាយករង នៃកាសែតយុគសម័យបានឲ្យដឹងថា “ក្នុងកិច្ចការតស៊ូរំដោះប្រទេសជាតិ ឯកភាពមាតុប្រទេសមុននេះ ក៏ដូចជាកិច្ចការផ្លាស់ប្តូរថ្មី កសាងនិងការពារប្រទេសដូចបច្ចុប្បន្ន វៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សមាគ្គីភាពពិសេសនិងសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-ឡាវ និងវៀតណាម-កម្ពុជា”។

លោកក៏បានសង្កត់ធ្ងន់ថា “ក្នុងបរិបទដែលពិភពលោកនិងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្រាញ តាមនោះគឺត្រូវការនូវព័ត៌មានមានគុណភាពនិងស្និទ្ធស្នាល ដើម្បីតភ្ជាប់និងបង្កើនចំណងមិត្តភាពរវាងវៀតណាមជាមួយប្រទេសនានាដែលមុនបង្អស់គឺប្រទេសមានព្រំប្រទល់ជាប់គ្នា”។

តាមលោក Luong Chi Cong គេហទំព័រកាសែតអេឡិចត្រូនិកជាភាសាខ្មែរនិងឡាវនេះ នឹងជួយក្រើនរំលឹកនូវមនោសញ្ចេតនាជិតស្និទ្ធរបស់កងទ័ពនិងប្រជាជនវៀតណាមជាមួយប្រទេសមិត្តក្នុងប៉ុន្មានថ្ងៃខែលំបាកក៏ដូចជាក្នុងជីវភាពរស់នៅបច្ចុប្បន្ន។ ជាពិសេស ខិតខំប្រឹងប្រែងរក្សានិងអភិវឌ្ឍន៍ចំណងសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវនិងវៀតណាម-កម្ពុជា។

អនុប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម លោក Bui Khac Son អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Minh Phuong)

អញ្ជើញចុចប៊ូតុងបើកឲ្យដំណើរការជាផ្លូវការគេហទំព័រអេឡិចត្រូនិកជាភាសាខ្មែរនិងភាសាឡាវនោះ អនុប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម លោក Bui Khac Son បានថ្លែងថា ៖ “ការសែតយគ្គសម័យបង្ហាញមុខជាផ្លូវការនូវកាសែតអេឡិចត្រូនិកជាភាសាខ្មែរនិងឡាវនេះជាព្រឹត្តិការណ៍ពោរពេញទៅដោយអត្ថន័យ។ ទាំងពីរនឹងក្លាយទៅជាឧបករណ៍ឃោសនាផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពក្នុងការតភ្ជាប់វៀតណាមជាមួយប្រទេសមិត្តកម្ពុជានិងឡាវ”។

ចុចប៊ូតុងបើកឲ្យដំណើរការការសែតអេឡិចត្រូនិកជាភាសាខ្មែរនិងឡាវ

លោកក៏សង្ឃឹមថា នាពេលខាងមុខ ស្ថាប័នសារព័ត៌មានទាំងអស់ នឹងសហការយ៉ាងសកម្មជាមួយកាសែតយុគសម័យ តាមរយៈការចែករំលែកព័ត៌មាន សម្រាប់ការអភិវឌ្ឍចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជនវៀតណាមជាមួយប្រជា ជននៃប្រទេសមិត្តទាំងពីរកម្ពុជានិងឡាវ។

អគ្គនិពន្ធនាយកទស្សនាវដ្តីមិត្តភាពជូនផ្កាដល់គណៈនិពន្ធនាយកកាសែតយុគសម័យ

ដោយខ្លឹមសារសម្បូរបែប សង្ឃឹមថា ទំព័រអេឡិចត្រូនិកជាភាខាខ្មែរនិងឡាវរបស់កាសែតយុគសម័យ នឹងរួមចំណែកសកម្មទៅក្នុងការជម្រុញការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-ឡាវ វៀតណាម-កម្ពុជា រួមចំណែកទៅក្នុងសន្តិភាព មិត្តភាពរួមរវាងប្រទេសទាំងបីក្នុងតំបន់និងលើពិភពលោក៕

(ប្រែសម្រួលដោយស្រីពេជ្រ)

(ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ