Trending now

នាយករដ្ឋមន្រ្តីវៀតណាមអះអាងថាត្រូវយកមនុស្សនិងអង្គភាពអាជីវកម្មជាមជ្ឈភាពនៃការអភិវឌ្ឍ

19:47 | 14/11/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាមអះអាងថាត្រូវយកមនុស្សនិងអង្គភាពអាជីវកម្មជាមជ្ឈភាពនៃការអភិវឌ្ឍយុគសម័យ - នាថ្ងៃទី ១៣ ខែវិច្ឆិកា ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន (ASEAN BIS 2020) លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានថ្លែងថាក្នុងគ្រាលំបាកនេះ ស្មារតីនៃអាស៊ានដ៏ស្វ័យភាពនិងរួមគ្នាខិតខំប្រឹងប្រែងសហប្រតិបត្តិការកាន់តែកើនឡើង ក្នុងស្មារតី“ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម” ពោលគឺទាំងបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ប្រកបដោយប្រសិទ្ធភាពនិងជួយងើបសេដ្ឋកិច្ចងើបឡើងវិញក្រោយពិវិបត្តិនេះ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc

កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ ២០២០ ក្រោមប្រធានបទ“អាស៊ានឌីជីថល៖ ចីរភាពនិងបរិយាប័ន្ន” ត្រូវបានប្រារព្វធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកានៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះគឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ អាស៊ាននិងប្រទេសជាដៃគូ ដើម្បីពិភាក្សាគ្នាលើវិស័យឯកជនអំពីអនាគតនៃតំបន់ផងដែរ។

ថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាការចូលរួមរបស់ថ្នាក់ដឹកនាំនិងដៃគូអាស៊ានរួមទាំងធុរជនច្រើនកុះករក្នុងតំបន់ បានបញ្ជាក់ពីស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃបណ្តាប្រទេស និងមជ្ឈដ្ឋាននៃវិស័យឯកជនក្នុងការរួមដៃគ្នា កសាងតំបន់អាស៊ានឲ្យកាន់តែរីកចម្រើននិងវិបុលភាព។ ក៏ប៉ុន្តែ ជំងឺកូវីដ១៩ នាបច្ចុប្ប​ន្ននេះគឺជាបញ្ហាប្រឈមមួយ ដែលមិនធ្លាប់មានពីមុនមក សម្រាប់ប្រជាជនពិភពលោកក៏ដូចជាអាស៊ាន។ លោកនាយករដ្ឋមន្រ្តីបានជឿជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ ២០២០ ឆ្នាំនេះនឹងក្លាយជាកន្លែងដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍និង«មេរៀន» ដ៏ជាក់ស្តែងល្អបំផុត សំដៅបើក ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាពនិងបរិយាប័ន្នផងដែរ។ ផ្តោតទៅលើការទទួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា៖ «ប្រទេសវៀតណាមប្តេជ្ញាសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ាននិងបណ្តាប្រទេសជាដៃគូអាស៊ាន ដើម្បីបន្តមានកម្មវិធីផ្លល់ជំនួយជាក់ស្តែងសម្រាប់អង្គភាពអាជីវកម្មក្នុងតំបន់ ជាពិសេសក្នុងវិស័យផ្លាស់ប្តូរឌីជីថល ; បរិស្ថាន ;សង្គមនិងអភិបាលកិច្ច (ESG) ; បច្ចេកវិទ្យានិងការងារនាពេលអនាគតនៅក្នុងតំបន់; ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។ លើសពីនេះទៀត ចាំបាច់ត្រូវរួមដៃគ្នាអនុវត្តឲ្យបានល្អនូវគោលដៅរួម ដោយយកមនុស្សនិងអង្គភាពអាជីវកម្មនៅក្នុងទីតាំងមជ្ឈភាពនៃការអភិវឌ្ឍ ព្រមទាំងឆ្លៀតយកឱកាសថ្មីៗដោយសារការបំលាស់ខ្សែសង្វាក់ផ្គត់ផ្គង់ និងលំហូរវិនិយោគសកល ឆ្ពោះទៅតំបន់អាស៊ានផងដែរ»។

សំដៅទៅលើដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចអាស៊ាន លោក Aladdin D.Rillo បានសង្កត់ធ្ងន់ថា៖ «អាស៊ានចាំបាច់ត្រូវមានអាទិភាពសំខាន់ៗ ដើម្បីអាចជំនះពុះពារលើឧបសគ្គជាច្រើននាបច្ចុប្បន្ន។ ពោលគឺត្រូវតែសហការគ្នាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ចាត់វិធានការយ៉ាងប្តូរផ្តាច់ថែមទៀតចំពោះការរីករាលដាលនៃជំងឺរាតត្បាតសកល។ ទន្ទឹមនឹងនឹះបណ្តាប្រទេសត្រូវតែធានាផ្តល់អាទិភាពលើប្រភពថវិកាឲ្យបានគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាជំងឺរាតត្បាត ព្រមទាំងបើកសេដ្ឋកិច្ចឡើងវិញ ដោយធានាថាសេដ្ឋកិច្ចរបស់ខ្លួនអាចងើបឡើងវិញបានដែរ»៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់