Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម

09:51 | 23/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះលោក Ousmane Dione ដែលបានចូលរួមចំណែកគួរឱ្យចាប់អារម្មណ៍ចំពោះទំនាក់ទំនងរវាងធនាគារពិភព លោកនិងវៀតណាម។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមលោក Ousmane Dione (រូបថត៖ vnanet)

នារសៀលថ្ងៃទី ២២ ខែមិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយនាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមលោក Ousmane Dione ដែលចូលជំរាបលាក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួននៅប្រទេសវៀតណាម។

ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ធនាគារ ពិភពលោកដែលបានផ្តល់វិភាគទានសំខាន់ដល់ដំណើរការអភិវឌ្ឍន៍របស់វៀតណាមដែលរួមមានគម្រោងកាត់បន្ថយភាពក្រីក្រការផ្តល់ប្រាក់កម្ចីនិងដំបូន្មានបច្ចេកទេសសម្រាប់វិស័យហិរញ្ញវត្ថុនិងធនាគារ។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានវាយតម្លៃខ្ពស់ចំពោះលោក Ousmane Dione ដែលជាមិត្តជិត ស្និទ្ធរបស់វៀតណាមដែលបានចូលរួមវិភាគទានជាច្រើនចំពោះទំនាក់ទំនងរវាងធនាគារពិភពលោកនិង វៀតណាម។

ក្នុងឱកាសនេះដែរ លោក Ousmane Dione បាន ថ្លែងអំណរគុណដល់ធនាគារពិភពលោកប្រចាំនៅ វៀតណាមដែលតែងតែផ្តោតការយកចិត្តទុកដាក់និងគាំទ្រវៀតណាមឱ្យបានទាន់ពេលវេលាក្នុងដំណើរការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត កូវីដ១៨ (Covid-19) លោកនាយករដ្ឋមន្រ្តីវៀតណាមបានមានប្រសាស ន៍ថាប្រទេសវៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយជោគជ័យនិងជួយសង្គមផ្លាស់ប្តូរទៅរក ស្ថានភាពធម្មតាថ្មី។ លោក Ousmane Dione ក៏បានបានអបអរសាទរចំពោះវៀតណាមដែលបាន ឆ្លើយតបនឹងជំងឺឆ្លងកូវីដ១៩ប្រកបដោយជោគជ័យ ហើយ បានក្លាយជាគំរូមួយនៅលើពិភពលោក ដែលក្នុងនោះមានការដឹកនាំនិងប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាម។

លោកក៏បានវាយតម្លៃចំពោះការដែលនាយករដ្ឋមន្រ្តីវៀតណាមជានិច្ចកាលមានវត្តមានដើម្បីដោះស្រាយ បញ្ហាសំខាន់ៗនិងដឹកនាំប្រកបដោយប្រសិទ្ធភាពនៃការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)ហើយលោកបាននិយាយថាការដែលរដ្ឋាភិបាលដាក់ចេញអនុក្រឹតលេខ៥៦ស្តីពីការគ្រប់គ្រងនិងប្រើប្រាស់ជំនួយ អភិវឌ្ឍន៍ផ្លូវការ (ODA) និងប្រាក់កម្ចីសម្បទានរបស់ម្ចាស់ជំនួយបរទេសគឺពិតជាមាន សារៈសំខាន់និងមានភាពចាំបាច់ផងដែរ។ លោកបានវាយតម្លៃខ្ពស់ថា វៀតណាមបានផ្តល់អាទិភាព ដល់គម្រោងវិនិយោគនិងកៀរគរដើមទុននិងគម្រោងអាទិភាពដែលបានបង្កើតតម្លៃផងដែរ។

ទាក់ទងនឹងបញ្ហាធនធានទឹកក្នុងទន្លេមេគង្គនិងនៅតំបន់ដីសណ្តទន្លេ Cuu Long លោក Ousmane Dione បានមានប្រសាសន៍ថានេះជាបញ្ហាសំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះ ស្រាយជាមួយធនធានទឹក។ នេះក៏រួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេច ចិត្តលេខ ១២០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្តទន្លេ Cuu Long ។ ជាមួយនឹង ជោគជ័យរបស់វៀតណាមលោកជឿជាក់ថាប្រទេសវៀតណាមពិតជាគំរូដើម្បីចែករំលែកជាមួយបណ្តាប្រទេសទើបតែរីកចម្រើនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស