Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អបអរសាទរពិព័រណ៍ចិន - អាស៊ានលើកទី ១៧ តាមប្រព័ន្ធអនឡាញ

14:29 | 27/11/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសពិព័រណ៍ចិន - អាស៊ានលើកទី ១៧ (CAEXPO) បានធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានថតវីដេអូនិងថ្លែងការណ៍អបអរសាទរចំពោះព្រឹត្តិការណ៍នេះ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អបអរសាទរពិព័រណ៍ចិន - អាស៊ានលើកទី ១៧ តាមប្រព័ន្ធអនឡាញ

ក្នុងឱកាសដែលពិព័រណ៍ចិន-អាស៊ាន (CAEXPO) លើកទី១៧ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូនាថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២០ នោះ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានថតវីដេអូពីសុន្ទរកថាអបអរសាទរពិព័រណ៍។ សុន្ទរកថានេះនឹងត្រូវបានចាក់ផ្សាយនៅពិធីបើក CAEXPO លើកទី១៧។

ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា ក្នុងឆ្នាំ២០២០ ពេលដែល វៀតណាមជាប្រធានអាស៊ាន ក្រោមមូលបទ “ភាពស្អិតរមួតនិងការឆ្លើយតប” អាស៊ានបានបន្តពង្រឹងសាមគ្គីភាព ឯកភាព ថែរក្សាសន្ទុះសហប្រតិបត្តិការ និងការឆ្លើយតបយ៉ាងខ្លាំងក្លានឹងជម្ងឺរាតត្បាត Covid-19 ព្រមទាំងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូនានា ពង្រឹងមជ្ឈភាពរបស់ខ្លួនក្នុងបញ្ហាសន្តិសុខតំបន់ផងដែរ។ ជាពិសេសគឺ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧នាពេលកន្លងមក ប្រទេសអាស៊ានទាំង១០និងប្រទេសដៃគូចំនួន៥ រួមទាំងប្រទេសចិនទៀតផង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបង្កើតឡើងទីផ្សារធំបំផុតដោយមានចំនួនប្រជាជន ២,២ ពាន់លាននាក់និង GDP សរុបចំនួន២៦.២០០ ពាន់លានដុល្លាអាមេរិក។ នេះគឺជាសមិទ្ធផលគួរឲ្យមោទនៈ ដោយអះអាងយ៉ាងមុតមាំនូវនិន្នាការពាណិជ្ជកម្មប្រកបដោយសេរីភាព ពហុភាគី បើកចំហ សមភាព និងផ្អែកលើច្បាប់។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមកំពុងរួមដំណើរជាមួយប្រទេសអាស៊ានទាំយឡាយអនុវត្តចក្ខុវិស័យសហគមន៍ឆ្នាំ២០២៥ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិន ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក តាមនោះរួមវិភាគទានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់