Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយសមាគមន៍អ្នកកាសែត

07:25 | 20/06/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី១៩ ខែមិថុនា ក្នុងឱកាសអបអរសាទរខួបលើក ទី៩៤ទិវាសារព័ត៌ មានបដិវត្តន៍វៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ជួបធ្វើការជាមួយគណៈកម្មការអចិន្រ្តៃយ៍នៃសមាគមន៍អ្នកកាសែតវៀតណាម។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបនេះ (រូបថត៖ Lao Dong)

លោកនាយករដ្ឋមន្រ្តីបានផ្ញើរការសួរសុខទុក្ខដល់អ្នកកាសែត អ្នកព័ត៌មាន និងអ្នកនិពន្ធនៃស្ថាប័នសារព័ត៌មានទាំងអស់ទូទាំងប្រទេស ដែលជាមនុស្ស បំពេញការងារនៅសមរភូមិព័ត៌មាន ដោយផ្សព្វផ្សាយអំពីគោលមាគ៌ា គោល នយោបាយរបស់បក្សនិងរដ្ឋទៅកាន់ប្រជាជន ក៏ដូចជាឆ្លុះបញ្ចាំងដោយស្មោះសរអំពីជីវភាព សង្គមយ៉ាងរស់រវើកផងដែរ។

លោកនាយករដ្ឋមន្រ្តីបានអះអាងថា រាល់សមិទ្ធផលនិងជ័យជំនះលើគ្រប់ វិស័យរបស់ប្រទេសជាតិនាពេលកន្លងទៅ គឺមានការរួមចំណែកយ៉ាងសកម្មរបស់ សារព័ត៌មាន ជាពិសេសគឺក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងអវិជ្ជ មាននៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីមានគោល បំណងថា នាពេលខាងមុខ សារព័ត៌មានបន្តជាកម្លាំងដើរជួរមុខក្នុងបញ្ហាធំៗរបស់ប្រទេសជាតិនិងរបស់បក្ស ក៏ដូចជាក្នុងកិច្ចការពាររាល់តម្លៃជាមូលដ្ឋានគ្រឹះនៃប្រទេស ជាតិទៀតផង។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមាន ប្រសាសន៍ថា៖ “សារព័ត៌មានបដិវត្តន៍វៀតណាមត្រូវបង្ហាញនូវលំហូរស្នូលនៃសង្គម នោះគឺ កសាងនិងការពារលទ្ធិសង្គមនិយម កសាងប្រទេសជាតិប្រកបដោយសមភាព ប្រជាធិបតេយ្យ អារិយ្យធម៌ រក្សាវប្បធម៌ប្រជាជាតិ។ លំហូរស្នូលនោះ ក៏ជាសង្គម មួយកាន់តែល្អប្រសើរឡើង បុព្វហេតុផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិត្រូវបាន ជំរុញយ៉ាងខ្លាំង ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃ ទៅមួយថ្ងៃ។ នោះគឺ ប្រទេសវៀតណាមមួយចាប់ពីភាពក្រីក្រ អត់ឃ្លាន បាន ក្លាយទៅជាប្រទេសមានប្រាក់ចំណូលជាធម្យម ហើយឋានៈអន្តរជាតិត្រូវបាន លើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ”។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា សារព័ត៌មានត្រូវ បង្កើតឡើងការស្រុះចិត្តគំនិតនិងជំនឿជាក់យ៉ាងខ្លាំងក្លារបស់សង្គមចំពោះបក្ស។ មិនថាសរសេរអ្វីៗក៏ដោយ ប៉ុន្តែត្រូវសរសេរដើម្បីផលប្រយោជន៍របស់សហគម ន៍ ផលប្រយោជន៍ជាតិ ហើយមិនទុកអោយជំនឿជាក់របស់សង្គមត្រូវសាបសូនទៅ បានឡើយ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់