Trending now

នាយករដ្ឋមន្រ្តីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតឡាវមកជម្រាបលាបញ្ចប់អាណត្តិ

07:09 | 10/10/2019

យុគសម័យ - រសៀលថ្ងៃទី ៩ តុលា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងពិធីទទួលជួបជាមួយលោក Thongsavanh Phomvihane ឯកអគ្គរដ្ឋទូតឡាវ ក្នុងឱកាសមកជម្រាបលា បញ្ចប់អាណត្តិបេសកកម្មការទូតរបស់លោកនោះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ប្រទេសវៀតណាមនឹងបន្តចែករំលែកបទពិសោធន៍និងការគាំទ្រចំពោះឡាវក្នុងការបណ្តុះបណ្តាលបុគ្គលិក។

នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបជាមួយលោក Thongsavanh Phomvihane ឯកអគ្គរដ្ឋទូតឡាវ មកជម្រាបលា បញ្ចប់អាណត្តិរបស់លោក ​(រូបថត VGP/Quang Hieu)

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតឡាវបានថ្លែងអំណរគុណ ចំពោះស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់របស់វៀតណាម ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់រូប បំពេញប្រកបដោយជោគជ័យនូវបេសកកម្មការទូតនៅវៀតណាម។ លោក ឯកអគ្គរដ្ឋទូតរូបនេះ ក៏បានសម្តែងនូវកិត្តយសនិងក្តីសោមនស្ស ដែលបានបក្ស និងរដ្ឋវៀតណាមទទួលស្គាល់និងប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទីមួយជូនរូបលោកផ្ទាល់ផងដែរ។

ដោយសង្កត់ធ្ងន់ថា ប្រទេសឡាវនិងវៀតណាមមានចំណងមិត្តភាពពិសេស លោកឯកអគ្គរដ្ឋទូតឡាវ Thongsavanh Phomvihane បានមានប្រសាសន៍ថា លោកតែងតែខិតខំប្រឹងប្រែងពេញមួយអាណត្តិរបស់លោក ដើម្បីសមនឹងក្តីរំពឹងទុករបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម ដែលបានគាំទ្រនិងជួយដល់បក្ស រដ្ឋនិងប្រជាជនឡាវ ទាំងក្នុងអតីតកាលនិងបច្ចុប្បន្នកាល ជាពិសេសក្នុងការជួយឧបត្ថម្ភប្រជាជនឡាវ ដែលជួបគ្រោះមហន្តរាយធម្មជាតិនិងទឹកជំនន់ក្នុងរយៈពេលកន្លងមក។

អញ្ជើញជាការឆ្លើយតប នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមមានដំណើរទស្សនកិច្ចនិងចូលរួមសន្និសីទអន្តរជាតិនិងតំបន់ដែលប្រារព្ធនៅឡាវ របស់នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ហើយថ្មីៗនេះ ជាដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith។ លោក ឯកអគ្គរដ្ឋទូតក៏បានបំពេញប្រកបដោយជោគជ័យ ក្នុងនាមជាស្ពាន តភ្ជាប់ទំនាក់ទំនងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវផងដែរ។

ទិដ្ឋភាពនៃជំនួប

លោកនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍បន្ថែមថា ចំពោះនឹងទំនាក់ទំនងសាមគ្គីភាពជាប្រពៃណីរវាងវៀតណាមនិងឡាវនោះ ក៏ខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏មិនគ្រប់គ្រាន់នោះទេ។ ហេតុដូច្នេះ កម្មាភិបាល សមាជិក សមាជិកាបក្សនិងប្រជាជននៃប្រទេសទាំងពីរគួរតែបន្តខិតខំបន្ថែមទៀត ដើម្បីថែរក្សាទំនាក់ទំនងនេះ ជាពិសេសបន្តជំរុញការប្រាស្រ័យទាក់ទងនិងអប់រំយុវជនជំនាន់ក្រោយ ឱ្យយល់កាន់តែច្បាស់អំពីទំនាក់ទំនងដ៏មហិមានេះ ក៏ដូចជាសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា នៅតែមានបញ្ហាជាច្រើនត្រូវយកចិត្តទុកដាក់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដែលក្នុងនោះទំហំពាណិជ្ជកម្មកើនឡើង ប៉ុន្តែមិនបានឆ្លើយតបនឹងការរំពឹងទុក។ ម្យ៉ាងវិញទៀត គម្រោងសំខាន់ៗមិនបានបង្កើតសមិទ្ធិផលដូចការរំពឹងទុកនៅឡើយ។ យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីបានជឿជាក់ថា មិនថាក្នុងតំណែងណាក៏ដោយ ឯកអគ្គរដ្ឋទូតនឹងបន្តចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ “ស្រស់បំព្រងជានិច្ច”៕

(ប្រែសម្រួលដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន