Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង

23:31 | 18/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៧ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាមនៅថ្ងៃទី ១៧ និង ថ្ងៃទី ១៨ ខែកញ្ញា។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាក់ថាប្រទេសទាំងពីរជាដៃគូយុទ្ធសាស្រ្តគួរឱ្យទុកចិត្តនិងមានការចែករំលែកផលប្រយោជន៍គ្នទៅវិញទៅមក ហើយនាបច្ចុប្បន្នកូរ៉េខាងត្បូង កំពុងតែនាំមុខគេក្នុងការវិនិយោគនៅវៀតណាមផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើថាប្រទេសទាំងពីរខិតខំធ្វើឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំនេះ (បើប្រៀបធៀបនឹង ៧០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩) ហើយភាគីទាំងពីរក៏បានជំរុញយ៉ាងខ្លាំងក្លានូវវិស័យសហប្រតិបត្តិការដទៃទៀតផងដែរ។ លើសពីនេះទៀតភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងលុបបំបាត់រាល់ការលំបាក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានសង្ឃឹមថា ប្រទេសកូរ៉េខាងត្បូងនឹងកាត់បន្ថយហើយឈានទៅលប់បំបាត់ចោលរាល់ល័ក្ខខ័ណ្ឌដោយបង្ខំនៃការផ្តល់ប្រាក់កម្ចៃក្នុងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ប្រាក់កម្ចីសម្បទាន និងការពង្រីកជំនួយដែលឥតសំណងវិញសម្រាប់ប្រទេសវៀតណាមផងដែរ។ ទាក់ទិននឹងស្ថានភាពសមុទ្រខាងកើតវិញ លោកនាយករដ្ឋមន្រ្តីវៀតណាម សង្ឃឹមថាកូរ៉េខាងត្បូងនឹងបន្តគាំទ្រគោលជំហររបស់វៀតណាមនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាសមុទ្រខាងកើត ក្នុងនោះរួមមានការរក្សាសន្តិភាពនិងស្ថិរភាព ការធានាសុវត្ថិភាពនិងសន្តិសុខនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ ព្រមទាំង គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ។

អង្គប្រជុំថតរូបទុកអនុស្សាវរីយ៍

ចំណែក រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha បាននិយាយថាមានជនជាតិកូរ៉េខាងត្បូងជាច្រើន កំពុងតែទន្ទឹងរង់ចាំការចូលមកប្រទេសវៀតណាម ដើម្បីវិនិយោគនិងផ្ទុយនេះមកវិញដែរ មានជនជាតិវៀតណាមជាច្រើនក៏ចង់ទៅសិក្សានិងធ្វើការនៅប្រទេសកូរ៉េខាងត្បូងផងដែរ។ភាគីកូរ៉េខាងត្បូងក៏បានត្រៀមខ្លួនបង្កលក្ខណះអំណោយផលបំផុតសំរាប់ប្រជាជនវៀតណាមដែលចូលមកកូរ៉េខាងត្បូងក្នុងបរិបទនាពេលបច្ចុប្បន្ននេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: VGP)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស