Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ី ន័រវេសនិងស៊ុយអែត

07:11 | 20/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ២០ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ព្រះរាជាណាចក្រន័រវែសនិងព្រះរាជាណាចក្រស៊ុយអែត ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ី ន័រវេសនិងស៊ុយអែត

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev, នាយករដ្ឋមន្ត្រីន័រវេស Erna Solberg និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Löfven។

ដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែឧសភា បានប្រព្រឹត្តទៅក្នុងបរិបទ ដែល ឆ្នាំ ២០១៩ និង ២០២០ ប្រទេសទាំងពីរនឹងប្រារព្ធឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាម សំដៅអបអររយៈពេល ២៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី (១៩៩៤-២០១៩) និងរយៈពេល៧០ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគី (១៩៥០-២០២០)។ ដំណើរទស្សនកិច្ចនេះ បានអះអាងថា: វៀតណាមយកចិត្តទុកដាក់ដល់ចំណងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ វៀតណាម -រុស្ស៊ី ព្រមទាំងជំរុញយ៉ាងខ្លាំងនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មការវិនិយោគ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅន័រវែសពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែឧសភាលើកនេះ របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សំដៅបញ្ជាក់ឡើងវិញនូវទំនាក់ទំនងរឹងមាំរវាងប្រទេសទាំងពីរ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីនិងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសន័រវែស ជាមួយ វៀតណាមតាមទិសជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសន័រវេស ចាប់តាំងពីឆ្នាំ ១៩៩៩ មក។ ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅក្នុងបរិបទដែលវៀតណាមនិងន័រវែសនឹងប្រារព្ធខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតនាពេលខាងមុខ (១៩៧១-២០២១)។

ដំណើរទស្សនកិច្ចផ្លូវការនៅស៊ុយអែត របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែឧសភា លើកនេះ គឺដើម្បីបន្តអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះការពង្រឹងនិងបន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលត្រូវបាន ថ្នាក់ដឹកនាំជាន់ខ្ពស់និងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំកសាងឡើងតាមរយៈពេល ៥០ ឆ្នាំកន្លងមក៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស