Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកដល់ Saint Petersburg ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

07:25 | 21/05/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នៅវេលាម៉ោង ៦ និង ៤០ នាទី ល្ងាចថ្ងៃទី ២០ ខែឧសភា ម៉ោងក្នុងស្រុក (ពោលគឺម៉ោង ១០ និង ៤០នាទីល្ងាចថ្ងៃដដែល តាមម៉ោងនៅវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដល់ព្រលានយន្តហោះ Pulkovo ១ នៃទីក្រុង Saint Petersburg ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ី។

នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc និងភរិយា បានអញ្ជើញមកដល់ ព្រលានយន្តហោះ Pulkovo ១ នៃទីក្រុង Saint Peterburg ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាមផ្លូវការនៅសហព័ន្ធរុស្សី (រូបថតៈ VGP/Quang Hieu)

អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីនិងលោកជំទាវរួមទាំងគណៈប្រតិភូនៅឯព្រលានយន្តហោះ មានវត្តមានឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov; ថ្នាក់ដឹកនាំទីក្រុង Saint Petersburg; តំណាងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ីនិងភាគីវៀតណាមមានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Ngo Duc Manh និងមន្ត្រីនិងបុគ្គលិកស្ថានៃនទូត វៀតណាមប្រចាំនៅរុស្ស៊ី រួមទាំងតំណាងសហគមន៍ជនវៀតណាមនៅ Saint Petersburg ផងដែរ។

រូបថតៈ Quang Hieu

យោងតាមកម្មវិធីការងារនៅទីក្រុង Saint Petersburg ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗ ៣ របស់រុស្ស៊ី លោកនាយករដ្ឋមន្រ្តីគ្រោងនឹងចូលរួមការតាំងពិព័រណ៍ “វប្បធ៌មបុរាណវៀតណាម” ដែលបានធ្វើឡើងនៅវិមានរដូវរងារលើកដំបូង។ កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃ ឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាម។

រូបថតៈ Quang Hieu

ក្នុងអំឡុងពេលដ៏ខ្លីនៅក្នុងទីក្រុង Saint Petersburg នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញទៅដាក់ផ្កានៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ-ឈាយបនដ្ឋាន Piskaryosko; ទស្សនាតំបន់អនុស្សាវរីយ៍ ឡេនីន និងជួបសន្ទនាជាមួយអភិបាល Saint Petersburg ផងដែរ។

រូបថតៈ Quang Hieu

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញធ្វើទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីបន្តដំណើរទស្សនកិច្ចជាផ្លូវការទៅសហព័ន្ធរុស្ស៊ីដោយមានសកម្មភាពជាច្រើន ដូចជា កិច្ចពិភាក្សា និងជួបសវនាការជាមួយមេដឹកនាំរុស្ស៊ីនិងរួមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ីធ្វើជាអធិបតីក្នុងពិធីបើកឆ្នាំរុស្ស៊ីនៅវៀតណាមនិងឆ្នាំវៀតណាមនៅរុស្ស៊ី; ចូលរួមវេទិកាធុរកិច្ចវៀតណាម - រុស្ស៊ី;ទទួលជួបជាមួយសហគ្រាសធំៗ មួយចំនួនរបស់រុស្ស៊ី; ជួបជាមួយសមាគមអតីតយុទ្ធជនចូលរួមសង្គ្រាមនៅវៀត ណាម; សមាគមមិត្តភាពរុស្ស៊ី - វៀតណាមនិងប្រគល់គ្រឿងឥស្សរិយយសមិត្តភាពដល់ពលរដ្ឋរុស្ស៊ីមួយចំនួន ដែលបានរួមចំណែកវិជ្ជមានចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ