Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤

14:22 | 23/06/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមបេសកជនពិសេសនៃទីភ្នាក់ងាសារព័ត៌មានវៀតណាមបានឲ្យដឹងថា នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នារសៀលថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងបាងកកនៃប្រទេសថៃ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha; ប្រធា នាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha (រូបថត: VGP/Quang Hieu)

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរជាថ្មីម្តងទៀត ចំពោះលោក Prayuth Chan-ocha ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីលើកទី៣០របស់ថៃ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររបស់ប្រទេសទាំងពីរនាពេលកន្លងទៅ និងបានព្រមព្រៀងសម្របសម្រួលឱ្យបានឆាប់ៗ ដើម្បីបង្កើតកម្មវិធីសកម្មភាពជាមូលដ្ឋានសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូយុទ្ធសាស្ត្របង្កើន រវាងវៀតណាម - ថៃក្នុងដំណាក់កាលថ្មី។ ទន្ទឹមជាមួយគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការតភ្ជាប់រវាងវៀតណាមនិងថៃក៏ដូចជាប្រទេសដទៃទៀតនៅក្នុងអនុតំបន់ទន្លេមេគង្គ តាមរយៈគម្រោងភ្ជាប់ផ្លូវគោកនិងផ្លូវទឹកដើម្បីបម្រើការផ្លាស់ប្តូរពាណិជ្ជកម្ម ការដឹកជញ្ជូន ទេសចរណ៍និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសនានានៅក្នុងតំបន់ផងដែរ។

ទីដ្ឋភាពនៃជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha (រូបថត: TTXVN)

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ប្រទេសម្ចាស់ផ្ទះថៃ ដែលបានអញ្ជើញគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នេះ ដោយការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ព្រមទាំងជឿជាក់ថា ថៃនឹងបំពេញប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០១៩ ដែលបានរួមចំណែកជាវិជ្ជមានក្នុងការកសាងសហគមន៍អាស៊ានសាមគ្គី ស្វ័យភាព និងចីរភាព។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (រូបថត: VGP/Quang Hieu)

ក្នុងជំនួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរលោក Joko Widodo ដែលជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីសារជាថ្មី។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ី ដំណាក់កាល ២០១៨-២០២៣ និងកិច្ចព្រមព្រៀងនានាដែលបានសម្រេចក្នុងកំឡុងដំណើរទស្សនកិច្ចនៅវៀតណាមជាផ្លូវការរបស់ប្រធានាធិបតី លោក Joko Widodo កាលពីខែកញ្ញាឆ្នាំ២០១៨កន្លងទៅ។ ភាគីទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសជំរុញការជួបប្រាស្រ័យប្រជាជន ដើម្បីពង្រឹងចំណងមិត្តភាព ការយោគយល់និងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែនសមុទ្រនិងបានព្រមព្រៀងគ្នាក្នុងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៃខ្លឹមសារពាក់ព័ន្ធដែលបានចែងក្នុងកម្មវិធីសកម្មភាពសម្រាប់ដំណាក់កាល ២០១៨ -២០២៣ ក្នុងនោះមានការបន្តជំរុញការចរចាដើម្បីកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យឥណ្ឌូណេស៊ី ដោះស្រាយឲ្យបានសមស្របរាល់បញ្ហាអំពីនាវានេសាទនិងអ្នកនេសាទវៀតណាម ដោយឈរលើស្មារតីមិត្តភាព មនុស្សធម៌ និងតាមច្បាប់អន្តរជាតិ។

ទិដ្ឋភាពនៃជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (រូបថត: VGP/Quang Hieu)

ឆ្លៀតពេលនេះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាលើបញ្ហាក្នុងតំបន់និងអន្តរជាតិមួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដោយព្រមព្រៀង គាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាពហុភាគី ជាពិសេសក្នុងអាស៊ាននិងអង្គការសហប្រជាជាតិ។

ក្នុងឱកាសនេះ តាមសំណើរបស់ភាគីសិង្ហបុរី នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថត: VGP/Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានរិះគន់ចំពោះសេចក្កីថ្លែងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលពាក់ព័ន្ធដល់វៀតណាមនិងកម្ពុជាក្នុងដំណាក់កាល ឆ្នាំ ១៩៧៩ និង ១៩៨០។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាប្រវត្តិសាស្រ្តបានបង្ហាញច្បាស់ថា ទស្សនៈរបស់សិង្ហបុរីស្តីពីតួនាទីរបស់វៀតណាមនៅពេលនោះ មិនត្រឹមត្រូវទេ ហើយការលើកឡើងនូវទស្សនៈនេះធ្វើឱ្យប៉ះពាល់ដល់វៀត ណាមនិងកម្ពុជាយ៉ាងខ្លាំង។ ជាពិសេសដល់សាច់ញាតិរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមរាប់សែននាក់ ដែលបានពលីកម្មទាំងសាច់ស្រស់និងឈាមស្រស់ ដើម្បីនាំមកនូវសន្តិភាព និងជួយរំដោះប្រជាជនកម្ពុជារួចផុតពីរបបខ្មែរក្រហមដ៏ឃោឃៅ រួមទាំង​​ដំណើរ​កសាង​ប្រទេស​ពោរពេញទៅ​ដោយ​ទុក្ខលំបាកក្រោយមកទៀតផង។

ទិដ្ឋភាពនៃជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថត: VGP/Quang Hieu)

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីលោក Lee Hsien Loong បានបកស្រាយថា សិង្ហបុរីមិនមានចេតនាធ្វើឱ្យប៉ះពាល់ដល់ប្រទេសវៀតណាមទេ គ្រាន់តែរំលឹកវិញនូវជ្រុងមួយនៃទុក្ខសោកក្នុងប្រវត្តិសាស្ត្រឥណ្ឌូចិន ដើម្បីសង្កត់ធ្ងន់ថា សន្តិភាព ស្ថិរភាពនិងវិបុលភាពនាបច្ចុប្បន្នដែលមិនកើតមកដោយឯកឯងឡើយ ហើយក្នុងបរិបទបច្ចុប្បន្ន ទាមទារឲ្យអាស៊ានបន្តរក្សាសាមគ្គីភាពនិងបង្កើនកិច្ចសហប្រតិបត្តិការ។ នាយករដ្ឋមន្ត្រី លោក Lee Hsien Loong ក៏បានសង្កត់ធ្ងន់ថា សិង្ហបុរីមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះមិត្តភាពនិងទំនុកចិត្តជាមួយវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះតួនាទីនិងការរួមចំណែកដ៏សំខាន់របស់វៀតណាមក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថេរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ក៏ដូចជានៅក្នុងដំណើរការកសាងសហគមន៍អាស៊ានមួយដ៏រឹងមាំ សាមគ្គីភាព និងស្វ័យភាពផងដែរ។

ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំថៃ ឥណ្ឌូនេស៊ីនិងសិង្ហបុរី បានព្រមព្រៀងគ្នា បន្តបង្កើនកិច្ចសហប្រតិបត្តិការលើសមុទ្រ រួមសហការគ្នាដើម្បីជំរុញអនុវត្តឱ្យបានពេញ លេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC) ហើយនឹងឈានទៅដល់សម្រេចបានឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនានាននៅសមុទ្រខាងកើត (COC) ដើម្បីធានាផលប្រយោជន៍របស់សហគមន៍អន្តរជាតិ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន