Trending now

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 និងបំពេញទស្សនកិច្ចនៅជប៉ុន

06:54 | 27/06/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ២៧ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 និងបំពេញទស្សនកិច្ចនៅជប៉ុន ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ អញ្ជើញចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូល G20 និងបំពេញទស្សនកិច្ចនៅជប៉ុន តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe (រូបថតៈ TTXVN)

អមដំណើរនាយករដ្ឋមន្ត្រី រួមមាន៖ រដ្ឋមន្ត្រី, ប្រធានការិយាល័យរដ្ឋាភិបាល លោក Mai Tien Dung, រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh, រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung, រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha, រដ្ឋមន្ត្រីក្រសួងព័ត៍មាននិងទូរគមនាគមន៍លោក Nguyen Manh Hung, រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រី Nguyen Thi Kim Tien។

ចូលរួមក្នុងគណៈប្រតិភូនៅមានវត្តមាន អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son, អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Le Quy Vuong, អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Le Hai An និងឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅជប៉ុនលោក Vu Hong Nam ផងដែរ។

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាភ្ញៀវកិត្តយសចំនួន៨ របស់រដ្ឋាភិបាលជប៉ុន។ ក្នុងនាមជាភ្ញៀវកិត្ត យស វៀតណាមនឹងអញ្ជើញចូលរួមរាល់សម័យពិភាក្សាទាំងអស់ និងចូលរួមមតិយោបល់សម្រាប់ពង្រៀងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំនេះផងដែរ។

ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នេះ វៀតណាមបានអះអាងនូវគោលនយោបាយស្វ័យភាព ចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ព្រមទាំងបង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកិត្យានុភាពនិងឋានៈរបស់វៀត ណាម ដែលជាដៃគូរទុកចិត្តមួយ មានការទទួលខុសត្រូវចំពោះសន្តិភាព សន្តិសុខនិងការអភិវឌ្ឍន៍នៅក្នុងតំបន់។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាមនឹងអញ្ជើញធ្វើទស្សនកិច្ចការងារទ្វេភាគីជាមួយជប៉ុន ដែលជាដៃគូផ្តល់ ODA ធំជាងគេ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើវេទិការក្នុងតំបន់និងអន្តរជាតិ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ