Trending now

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញធ្វើទស្សនកិច្ចនៅ “អាស័យដ្ឋានក្រហម” មួយចំនួននៅទីក្រុង Saint Petersburg

18:37 | 21/05/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - បន្តសកម្មភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នាព្រឹកនេះថ្ងៃទី ២១ ខែឧសភា (ម៉ោងក្នុងតំបន់) នៅទីក្រុង Saint Petersburg នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយារួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដាក់កម្រងផ្កានៅមណ្ឌលអនុស្សាវរីយ៍ - ឈាបនដ្នាន Piskaryovskoye, ទស្សនាមណ្ឌលអនុស្សាវរីយ៍ Lenin, ទស្សនា Cruiser Aurora និងចូលរួមការតាំងពិព័រណ៍អំពីវប្បធម៌វៀតណាមនៅ Winter Palace ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយារួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដាក់កម្រងផ្កានៅមណ្ឌលអនុស្សាវរីយ៍ - ឈាបនដ្នាន Piskaryovskoye (រូបថតៈ VGP/Quang Hieu)

លោកនាយករដ្ឋមន្ត្រីអញ្ជើញដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍- ឈាបនដ្ឋាន Piskarevskoye ដែលជាកន្លែងបញ្ចុះសពរបស់អ្នកដែលលះបង់ជីវិតដើម្បីការពារទីក្រុង Leningrad (បច្ចុប្បន្នគឺទីក្រុង Saint Petersburg) ដែលជានិមិត្តរូបនយោបាយសំខាន់របស់សូវៀត ដែលជាប់ទាក់ទងជាមួយបដិវត្តន៍ខែសីហារុស្ស៊ីផងដែរ។

ឈាបនដ្ឋាននេះ មានទីតាំងស្ថិតនៅភាគខាងជើងទីក្រុង Saint Peterburg នៅតាមបណ្តោយទន្លេ Neva ដែលជា “អាស័យដ្ឋានក្រហម” នៃទីក្រុងវីរៈភាពមួយនេះ។ កន្លែងនេះធ្លាប់ជាទីតាំងបញ្ចុះសពរួមរបស់ជនរងគ្រោះជិត ៥០០.០០០នាក់ ដែលត្រូវជាជនរងគ្រោះក្នុងការហ៊ុមព័ទ្ធ Leningrad - ការហ៊ុមព័ទ្ធត្រូវបានគេចាត់ទុកថាជាអំពើសាហាវឃោរឃៅបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមលោកដែលអូសបន្លាយរហូតដល់ ៩០០ ថ្ងៃ (ពីចុងឆ្នាំ ១៩៤១ ដល់ដើមឆ្នាំ ១៩៤៤) ដោយពួកហ្វាស៊ីសអាល្លឺម៉ង់បណ្តាលឡើង។ ឆ្នាំ ២០១៩ គឺជាឆ្នាំរំលឹកខួបលើកទី ៧៥ នៃទិវារំដោះទីក្រុង Saint Petersburg ក្នុងសង្គ្រាមលោកលើកទីពីរ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានកត់ត្រាក្នុងសៀវភៅក្រាំងមាស នៅឯមណ្ឌលអនុស្សាវរីយ៍ - ឈាបនដ្ឋាន Piskaryovskoye (រូបថត VGP/Quang Hieu)

នាយករដ្ឋមន្ត្រីនិងភរិយារួមទាំងគណៈប្រតិភូបានចូលរួមពិព័រណ៍ “វប្បធម៍បុរាណវៀតណាម” ដែលបានប្រារព្ធឡើងជាលើកដំបូងនៅ Winter Palace ក្នុងក្របខ័ណ្ឌ ឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាម។ Winter Palace បច្ចុប្បន្នគឺជាសារមន្ទីរ Hermitage ដែលជាសារមន្ទីរសិល្បៈដ៏ធំបំផុតមួយក្នុងពិភពលោក ហើយទីនេះបានតាំងបង្ហាញស្នាដៃដ៏មានតម្លៃ ជាង ​៣ លានផងដែរ។

លោកនាយករដ្ឋមន្ត្រីនិងភរិយា រួមទាំងគណៈប្រតិភូត្រូវបានទទួលការស្វាគមន៍ពីបញ្ជាការ Cruiser Aurora (រូបថតៈ VGP/Quang Hieu)

លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅតំបន់អនុស្សាវរីយ៍ Lenin និងទស្សនា Cruiser Aurora។ លោកនាយករដ្ឋមន្ត្រីនិងភរិយា រួមទាំងគណៈប្រតិភូត្រូវបានទទួលការស្វាគមន៍ពីបញ្ជាការ Cruiser Aurora និងទទួលបានការណែនាំអំពីប្រវត្តិសាស្រ្តនៃការបង្កើតនិងជ័យជំនះដែលបានកត់សម្គាល់ជាប្រវត្តិសាស្រ្តនៃ Cruiser Aurora នេះ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ