Trending now

និស្សិតវៀតណាមនៅអូស្រ្តាលីអនុវត្តវិធានការយ៉ាងសកម្មក្នុងការការពារប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ១៩ (COVID-19)

07:10 | 25/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ក កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ និស្សិតវៀតណាមនៅអូស្ត្រាលីមានវិធានការជាច្រើនក្នុងការបង្ការចំពោះការរីករាលដាលនៃជំងឺនេះដូចជា ការសិក្សាដោយខ្លួនឯងតាមអ៊ិនធឺរណែត ដាក់កំរិតធ្វើដំណើរ ឬដាក់នៅដាច់ដោយឡែកដោយខ្លួនឯងបើសង្ស័យផ្ទុកជម្ងឺនេះតែម្តង។

លោក Tuan Dat កំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យស៊ីដនី (Sydney)

សិក្សាដោយខ្លួនឯងតាមអ៊ីនធឺណិត

លោក Tuan Dat កំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យស៊ីដនី (Sydney) ហើយនាបច្ចុប្បន្នធ្វើជាអនុប្រធានសមាគមនិស្សិតវៀតណាមនៅរដ្ឋ New South Wales បានឲ្យដឹងថា សាកលវិទ្យាល័យភាគច្រើននៅទីនេះ ត្រូវបានបិទជាបណ្តោះអាសន្ន ហើយប្រើប្រាស់វិធីសិក្សាតាមអ៊ិនធរណេត ដើម្បីកុំអោយនិស្សិតទៅសាលារៀន និងរឹតត្បិតការចេញទៅក្រៅ ប៉ុន្តែនៅតែរៀនដោយភាពម្ចាស់ការផងដែរ។ លើសពីនេះទៅទៀត និស្សិតមួយចំនួន បានរក្សាទុកលទ្ធផលរបស់ខ្លួន ហើយបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញដោយគ្រោងនឹងវិលត្រឡប់ទៅរកវគ្គសិក្សាជាបន្តទៀត។ ទាក់ទងនឹងការបង្ការនិងប្រយុទ្ធនឹងជំងឺរាតត្បាត លោក Tuan Dat បានចែករំលែកថា៖“ ស្ថានភាពជំងឺរាតត្បាតមានភាពស្មុគស្មាញ​ ហើយសមាគមនិស្សិតវៀតណាមនៅរដ្ឋ New South Wales បានរៀបចំការស្ទង់មតិតាមអ៊ិនធរណេត ហើយដំបូងឡើយគឺដើម្បីក្តាប់ខ្ជាប់សភាពការណ៍ ម្យ៉ាងវិញទៀតនោះគឺផ្តល់ព័ត៌មានថ្មីៗបំផុតអំពីស្ថានភាពជំងឺរាតត្បាតនិងរោគសញ្ញាជាបន្តបន្ទាប់រួមទាំងណែនាំឲ្យមិត្តទាំងអស់អំពីវិធីការពារខ្លួននិងប្រយុទ្ធនឹងជម្ងឺឆ្លងនេះតែម្តង»។

លោកស្រី Pham Thi Le Na កំពុងសិក្សាផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ La Trobe

ដាក់កម្រិតលើការប្រមូលផ្តុំមនុស្សច្រើន

នាបច្ចុប្បន្ន លោកស្រី Pham Thi Le Na កំពុងសិក្សាផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ La Trobe បានមានប្រសាសន៍ថា “ការសិក្សារៀនសូត្ររបស់ប្រជាជនទាំងអស់ ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីព្រោះសាកលវិទ្យាល័យធំៗនៅអូស្ត្រាលីបានផ្ទេរឯកសារសិក្សាតាមអ៊ិនធឺរណែតហើយនិស្សិតជាច្រើនមានការព្រួយបារម្ភថា បញ្ហានេះនឹងប៉ះពាល់ដល់គុណភាពនៃការសិក្សារបស់គេ។ ពិតណាស់ថា មនុស្សគ្រប់គ្នាដែលយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន ហេតុដូច្នេះនិស្សិតនៅទីនេះក៏មានការប្រុងប្រយ័ត្នដ៏ខ្ពស់ ហើយមិនហ៊ានចេញទៅខាងក្រៅនិងជៀសវាងពីការប្រមូលផ្តុំ​មនុស្សជាច្រើនផងដែរ។ រាល់សកម្មភាពរបស់សមាគមនិស្សិតវៀតណាមទាំងអស់នៅទីក្រុង Melbourne ត្រូវបានពន្យារពេល ឬលុបចោលដោយគ្មានកំណត់ផងដែរ។ ក្រៅពីនោះនិស្សិតនៅទីនេះក៏រក្សាទុកអាហារនិងផលិតផលចាំបាច់ ក្នុងករណីដែលខ្លួនត្រូវបានឆ្លងជម្ងឺនិងអាចដាក់នៅដាច់ដោយ ឡែកផងដែរ។

លោក Tran Thien Khoi និស្សិតកំពុងសិក្សានៅទីក្រុង Adelaide

ដាក់ខ្លួនឯងនៅដាច់ដោយឡែកបើមានភាពចាំបាច់

លោក Tran Thien Khoi និស្សិតកំពុងសិក្សានៅទីក្រុង Adelaide ប្រទេសអូស្ត្រាលីខាងត្បូងបានមានប្រសាសន៍ថា រដ្ឋាភិបាលអូស្រ្តាលី មានគោលនយោបាយលើកទឹកចិត្តឲ្យប្រជាជនទាំងមូលដាក់នៅដាច់ដោយឡែកនិងចៀសវាងពីការប្រមូលផ្តុំនៅតាមទីសាធារណៈក៏ដូចជាព្រឹត្តិការណ៍សង្គម។ ទាក់ទងនឹងការតភ្ជាប់និងជួយគ្នាទៅវិញទៅមក លោក Tran Thien Khoi បានចែករំលែកថា៖“ ដើម្បីត្រៀមលក្ខណៈល្អបំផុតសម្រាប់ស្ថានការណ៍ថ្មីៗ ក្រុមនានាត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់និស្សិតឲ្យដាក់នៅដាច់ដោយឡែកផងដែរ។ ជាមួយនឹងបទបញ្ញត្តិនៃច្បាប់ស្តីពីការរឹតបន្តឹងការធ្វើដំណើរកំសាន្តទេសចរណ៍ និងគោលនយោបាយទិដ្ឋាការសម្រាប់និស្សិតបរទេស យើងខ្ញុំបានឹងកំពុងធ្វើបច្ចុប្បន្នភាពព័ត៌មាននិងដំបូន្មានពីសំណាក់អ្នកជំនាញខាងវេជ្ជសាស្រ្ត ដើម្បីជួយមិត្តទាំងអស់អាចឆ្លើយចម្ងល់ ក៏ដូចជាទទួលបានព័ត៌មានគ្រប់គ្រាន់ដើម្បីចេញសេចក្តីសម្រេច ឲ្យបានសមស្របសម្រាប់ខ្លួនផ្ទាល់តែម្តង៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម