Trending now

“ឱកាសមាស” ដើម្បីទទួលលំហូរទុនវិនិយោគ FDI ដែលកំពុងចលនា

08:22 | 19/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កំពុងមាន“ ឱកាសមាស” សម្រាប់ពិភពលោកដើម្បីស្គាល់វៀតណាមដោយមានគុណប្រយោជន៍ពិសេសនៃ“ ការជឿទុកចិត្តជាយុទ្ធសាស្ត្រ” និងជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាពនិងត្រៀមខ្លួនទទួលយកលំហូរទុនវិនិយោគកំពុងចលនា។ ប៉ុន្តែការឆ្លៀតយកឱកាស ដែរបានឬអត់គឺអាស្រ័យទៅលើសកម្មភាពរបស់វៀតណាម។

លោក Nguyen Chi Dung រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម

"ឱកាសមាស"

គ្មានអ្វីដែលគួរឱ្យឆ្ងល់ថែមទៀតទេថាមានលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសកំពុងបំផ្លាស់ទីចេញពីប្រទេសចិន ចូលមកក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលក្នុងនោះរួមមានប្រទេសវៀតណាមផងដែរ។ ដោយមានការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៨ (Covid-19) យ៉ាងលឿននិងមានឧត្តមភាពគឺជាគោលដៅនៃការវិនិយោគប្រកបដោយសុវត្ថិភាព វៀតណាមកំពុងក្លាយជាប្រទេសមួយដែលទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលកំពុងចលនាយ៉ាងសកម្មផងដែរ។

និន្នាការនៃការផ្លាស់ប្តូរវិនិយោគពីប្រទេសជាច្រើនចូលមកប្រទេសវៀតណាមបានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងតាំងពីឆ្នាំមុន បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែវិវត្តន៍ដ៏ស្មុគស្មាញ ហើយជំងឺរាតត្បាសកលជំងឺកូវីដ១៩ក៏បានពន្លឿននិន្នាការនេះផងដែរ។ ថ្លែងមតិក្នុងសន្និសីទ «នាយករដ្ឋមន្រ្តីវៀតណាមជាមួយអង្គភាពអាជីវកម្ម» នាថ្ងៃទី ៩ ខែឧសភាកន្លងមក លោក Nguyen Chi Dung រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមបានអះអាងថា៖ «នាបច្ចុប្បន្ននេះកិត្យានុភាពនិងឋានៈរបស់វៀតណាមត្រូវបានសហគមន៍ អន្តរជាតិវាយតម្លៃខ្ពស់តាមរយៈជោគជ័យដែលសម្រេចបានក្នុងការបង្ការនិង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ នេះជា «ឱកាសមាស» សម្រាប់ ពិភពលោកដើម្បីស្គាល់អំពីវៀតណាម ដែលជាប្រទេសមួយមានឧត្តមភាពពិសេសអាចជឿទុកចិត្តជាយុទ្ធសាស្ត្របាន និងជាគោលដៅវិនិយោគប្រកប ដោយសុវត្ថិភាព ព្រមទាំងត្រៀមខ្លួនជាស្រេចទទួលបាននូវលំហូរទុនវិនិយោគផ្លាស់ប្តូរមកកាន់វៀតណាមផងដែរ។ ឧត្តមភាពទាំងនេះអាចជួយឲ្យវៀតណាមបោះជំហានឈានទៅមុខមុន ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាបង្កើតលំដាប់ថ្នាក់ថ្មីមួយនៅលើឆាកអន្តរជាតិ»។

វៀតណាមចាំបាច់ត្រូវបន្តកំណែទម្រង់ស្ថាប័នធ្វើហេដ្ឋារចនាសម្ព័ន្ធពេញលេញកែលម្អគុណភាពធនធានមនុស្ស ... ដើម្បីទទួលបានការវិនិយោគពីបរទេស

មិនត្រឹមតែមេរិកតែប៉ុណ្ណោះទេ ថែមទាំងប្រទេសសមាជិកអឺរ៉ុបជាច្រើន រួមទាំងជប៉ុន និងកូរ៉េខាងត្បូងក៏បានអំពាវនាវនិងប្រកាសត្រៀមខ្លួនជាស្រេចគាំទ្រដល់ក្រុមហ៊ុនរបស់ខ្លួនឲ្យផ្លាស់ទីផលិតកម្មចេញពីប្រទេសចិនដើម្បីកាត់បន្ថយការពឹងផ្អែកលើ ខឿនសេដ្ឋកិច្ចនេះតែម្តង។ ពិតណាស់ថា សម្ព័ន្ធក្រុមហ៊ុន Apple (សហរដ្ឋអាមេរិក) បានបង្កើនការផលិតកាសឥតខ្សែ AirPods នៅប្រទេសវៀតណាមដោយមានបរិមាណអាចកើនឡើងរហូតដល់រាប់លានគ្រឿងក៏មានដែរ។ មិនត្រឹមតែកាសតែប៉ុណ្ណោះទេ មានគ្រឿងបន្លាស់សំខាន់ៗជាច្រើនបន្ថែមទៀតក៏ត្រូវបានរំពឹងថានឹងផលិតនៅវៀតណាមផងដែរ។ នាពេលថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុន Apple វៀតណាមបានប្រកាសជ្រើសរើសបុគ្គលិកោផ្នែកបច្ចេកទេសសំខាន់ៗជាច្រើន ហើយទង្វើរនេះត្រូវបានគេចាត់ទុកថាដើម្បីធ្វើឲ្យបានល្អនូវការពិនិត្យមើលផលិតកម្មសម្រាប់គ្រឿងបន្លាស់ទាំងនេះនៅប្រទេសវៀតណាម។ លើកពីនេះទៀត សម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសធំៗជាច្រើនផ្សេងៗទៀតដូចជាសម្ព័ន្ធក្រុមហ៊ុន Microsoft, Samsung, LG ជាដើម ក៏កំពុងវិនិយោគនៅទីផ្សារវៀតណាមផងដែរ។

និងសកម្មភាពរបស់វៀតណាម

បញ្ជាក់ថាឱកាសទទួលបានលំហូរវិនិយោគផ្លាស់ប្តូរពីប្រទេសចិនពិតជាកើនមានឡើងមែនទែនប៉ុន្តែលោកសាស្ត្រាចារ្យ អនុ បណ្ឌិត ផ្នែកសង្គមសាស្ត្រ Nguyen Mai ប្រធានសមាគមសហគ្រាសវិនិយោគបរទេស (VAFIE) បានអះអាងថាទទួលយកឬមិនទទួលយកបានគឺអាស្រ័យសំខាន់លើប្រទេសវៀតណាមតែប៉ុណ្ណោះ។ ពិតណាស់ថាការប្រកួតប្រជែងដើម្បីទាក់ទាញការវិនិយោគពីបរទេសកំពុងតែក្លាយជារឿងដ៏សាហាវ។ដើម្បី “ចាប់យករលក” នៃការវិនិយោគបរទេសពីប្រទេសចិន “ គូប្រជែង” របស់វៀតណាមបានធ្វើឱ្យមានសកម្មភាពយ៉ាងម៉ឹងម៉ាត់ផងដែរ។ សូម្បីតែប្រទេសឥណ្ឌាដែរមានតែនៅក្នុងខែមេសាឆ្នាំ ២០២០ រដ្ឋាភិបាលប្រទេសនេះបានមានភាពម្ចាស់ការក្នុងការឈានចូលទាក់ទងនឹងក្រុមហ៊ុនអាមេរិកជាង ១.០០០ យ៉ាងសកម្មនិងផ្តល់ការលើកទឹកចិត្តពិសេសសម្រាប់អង្គភាពអាជីវកម្មដែលពិចារណាលើការចាកចេញពីប្រទេសចិន។ រដ្ឋាភិបាលឥណ្ឌាថែមទាំងកំពុងរៀបចំមូលនិធិដីធ្លីដែលមានទំហំទ្វេដងនៃប្រទេសលុចសំបួដើម្បីត្រៀមសម្រាប់ចលនារោងចក្រពីប្រទេសចិនផងដែរ។

“ឱកាសមាស” ស​ម្រាប់វៀតណាមដើម្បីទទួលលំហូរទុនវិនិយោគ FDI ដែលកំពុងចលនា

នៅឯប្រទេសវៀតណាមវិញយោងតាមព័ត៌មានពីលោក Do Nhat Hoang ប្រធានមន្ទីរវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគវៀតណាម បានឲ្យដឹងថាលោកកំពុងប្រមូលការស្រាវជ្រាវអំពីលំហូរវិនិយោគពីបណ្តាប្រទេសនានានៅលើពិភពលោកមិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ។ ប្រទេសវៀតណាមក៏កំពុងធ្វើវិសោធនកម្មច្បាប់វិនិយោគច្បាប់សហគ្រាស អនុវត្តកម្មវិធីសកម្មភាព ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥០ / NQ-TW ដើម្បីទាក់ទាញការវិនិយោគបរទេសក្នុងស្ថានភាពថ្មី។

ប្រធានសមាគមសហគ្រិនអឺរ៉ុបប្រចាំនៅវៀតណាមលោក Nicolas Audier បានមានប្រសាសន៍ថា វៀតណាមកំពុងដើរតួរនាំមុខពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៨។ រាល់វិធានការទប់ស្កាត់នឹងជំងឺកូវីដ១៩យ៉ាងម៉ឹងម៉ាត់ រួមមានវិធានការផ្តល់សេវាសុខាភិបាលសហគមន៍ទាន់ពេលវេលាគួបផ្សំជាមួយនឹងកញ្ចប់ជួយគាំទ្រសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពបានធ្វើឱ្យវៀតណាមក្លាយទៅជាគំរូមួយក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នៅលើពិភពលោក។ លោក Nicolas Audier បានចែករំលែកថា៖

«វិធានការដ៏ខ្លាំងក្លាទាំងនេះបានជួយឲ្យវៀតណាមរក្សាបាននូវសមិទ្ធិផល សេដ្ឋកិច្ចរបស់ខ្លួន (ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០) និងបង្កើនការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) ។ សកម្មភាពទាំងនេះក៏ជួយរក្សាទំនុកទុកចិត្តរបស់សហគមន៍ធុរកិច្ចអឺរ៉ុប ដោយចាត់ទុកថាវៀតណាមតែងតែជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព និងគួរឲ្យទាក់ទាញ ព្រមទាំងជាមានការប្រកួតប្រជែងក្នុងការធ្វើអាជីវកម្មផងដែរ។ នាបច្ចុប្បន្ននេះ វៀតណាមមានឋានៈល្អ ដើម្បីទទួល យកឱកាសវិនិយោគនិងអជីវកម្មថ្មី ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយស្ថិរភាពដោយមានភាពម្ចាស់ការក្នុងការប្រើប្រាស់វិធីសាស្រ្តអភិក្រមយ៉ាង ព្រមៗគ្នា ពោលគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ផង និងទាំងរំញោចសេដ្ឋកិច្ចផង»។

លោក Hong Sun អនុប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ «សហគមន៍ធុរកិច្ចកូរ៉េវាយតម្លៃខ្ពស់ចំពោះការកែទម្រង់និងកែលំអបរិយាកាសវិនិយោគរបស់វៀតណាម។ ជាពិសេសវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺ Covid-19 នៅវៀតណាម ដើម្បីរួមចំណែកពង្រឹងទំនុកចិត្តរបស់សហគមន៍ធុរកិច្ចកូរ៉េ ខាងត្បូងនិង វិនិយោគិនបរទេសនៅវៀតណាមដែលជាគោលដៅវិនិយោគ ប្រកបដោយសុវត្ថិភាពនិងទាក់ទាញផងដែរ។ ទោះបីមានការលំបាក និងឧបសគ្គ ជាច្រើនក៏ដោយ ក៏វៀតណាមបានរៀបចំវិធានការណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតនិងគាំទ្រអង្គភាពអាជីវកម្ម។ សហគមន៍ធុរកិច្ចកូរ៉េខាងត្បូងប្តេជ្ញា រួមដំណើរជាមួយវៀតណាម ដើម្បីបន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងចូលរួមចំណែក កែលំអបរិយាកាសវិនិយោគផងដែរ»។

“ឱកាសមាស” ស​ម្រាប់វៀតណាមដើម្បីទទួលលំហូរទុនវិនិយោគ FDI ដែលកំពុងចលនា

ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ ការប្តេជ្ញាសម្រាប់ដើមទុនវិនិយោគចុះបញ្ជី FDI នៅប្រទេសវៀតណាមបានកើនឡើងដល់ ១២,៣ ពាន់លានដុល្លារអាមេរិក ទោះបីជាមានការថយចុះ ១៥,៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញក៏ដោយ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺជាតម្លៃដើមទុននៃការប្តេជ្ញាចុះបញ្ជី បានកើនឡើងវិញក្នុងខែមេសា ដែលមានប្រមាណ ៨១% បើប្រៀបធៀបនឹងខែ មីនាមុននោះ និងកើនឡើងដល់ ៦២% បើប្រៀបធៀបនឹងខែមេសានៃឆ្នាំមុននេះផងដែរ។ វៀតណាមកំពុងប្រមូលផ្តុំការស្រាវជ្រាវអំពី «រលកវិនិយោគ» ពីបណ្តាប្រទេសនានានៅលើពិភពលោក ដើម្បីទទួលយកអំណោយផលទាំងនេះ។ វៀតណាមក៏កំពុងធ្វើវិសោធនកម្មនូវច្បាប់វិនិយោគ ច្បាប់សហគ្រាស និងរៀបចំកម្មវិធីសកម្មភាពនានា ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តក្នុងគោលបំណងទាក់ទាញ ការវិនិយោគបរទេសក្នុងស្ថានភាពថ្មី។

ទន្ទឹមនឹងនេះ តំបន់សេដ្ឋកិច្ចនិងតំបន់ឧស្សាហកម្មនានានៅតាមបណ្តាខេត្តនានា ក៏បានរៀបចំផែនការនិងរៀបចំដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សរួចជាស្រេច សម្រាប់វិនិយោគិននានាដើម្បី ផ្លាស់ប្តូររោងចក្រទៅកាន់វៀតណាផងដែរ។ និយាយជារួមថាវៀតណាមចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់នាពេលខាងមុខដើម្បីទទួលបាន«ឱកាសមាស»ពិតប្រាកដដើម្បីទាក់ទាញការវិនិយោគផ្ទាល់បរទេសផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchitaichinh.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស