Trending now

ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc បានអះអាងថាវៀតណាមបន្តរក្សាសន្ទុះ អភិវឌ្ឍន៍ក្នុងទំនាក់ទំនងជាមួយអាមេរិក

18:42 | 01/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី២៩ ខែមេសា (តាមម៉ោងអាមេរិក)នៅទីក្រុង វ៉ាស៊ីនតោន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានអញ្ជើញធ្វើកិច្ចសន្ទនាតាមអនឡាញជាមួយសមាជិកសភាអាមេរិកលោក Joaquin Castro អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកនិងជា សហប្រធានក្រុមអាស៊ាននៃសភាអាមេរិក ( ASEAN Caucus) ស្តីពីទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក និងទំនាក់ទំនងយុទ្ធសាស្ត្រ អាស៊ាន-អាមេរិក។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc

នារសៀលថ្ងៃទី២៩ ខែមេសា (តាមម៉ោងអាមេរិក)នៅទីក្រុង វ៉ាស៊ីនតោន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានអញ្ជើញធ្វើកិច្ចសន្ទនាតាមអនឡាញជាមួយសមាជិកសភាអាមេរិកលោក Joaquin Castro អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកនិងជា សហប្រធានក្រុមអាស៊ាននៃសភាអាមេរិក ( ASEAN Caucus) ស្តីពីទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក និងទំនាក់ទំនងយុទ្ធសាស្ត្រ អាស៊ាន-អាមេរិក ក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ជំងឺរាតត្បាត កូវីដ១៩ផងដែរ។ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc និង លោក Joaquin Castro បានសម្តែងក្តីសោមនាស្សរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំង នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាមេរិកលើគ្រប់វិស័យ។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានចែករំលែកថាទោះបីជាស្ថិតក្នុង គ្រាលំបាក ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែប្រទេសទាំងពីរនៅតែពង្រឹង ការសម្របស្រួល គ្នាយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងយន្តការសហប្រ តិបត្តិការអាស៊ាន - អាមេរិក ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាចាត់វិធានការដើម្បីស្តារវិស័យសេដ្ឋកិច្ចឡើងវិញហើយថែម ទាំងជំរុញ ការទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម - វិនិយោគឲ្យបានល្អប្រសើរ ថែមទៀតផង។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានចែលរំលែកការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការទប់ស្កាត់ជំងឺឆ្លង និងការស្តារឡើងវិញនូវសេដ្ឋកិច្ចវៀតណាមផងដែរ។

សមាជិកសភាអាមេរិកលោក Joaquin Castro អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកនិងជា សហប្រធានក្រុមអាស៊ាននៃសភាអាមេរិក ( ASEAN Caucus)

លោកក៏បានបញ្ជាក់ថាក្នុងគ្រាដ៏លំបាកនេះ អាស៊ាននៅតែរក្សាចំណងសាមគ្គីភាព ឯកភាពគ្នា និងមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូនានា ក្នុងនោះ មានសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងថ្លែង អំណរគុណចំពោះការបរិច្ចាគទាន់ពេលវេលារបស់អាមេរិកដល់ប្រទេសសមាជិកអាស៊ាន ក្នុងនោះមានវៀតណាមផងដែរ ខណៈពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកសភានិងប្រជាជនសហរដ្ឋអាមេរិក ក៏កំពុងផ្តោតការយកចិត្តទុកដាក់លើការ កំចាត់ជំងឺ កូវីដ ១៩ផងដែរ។

ក្នុងឱកាសនេះ លោក Joaquin Castro ក៏បានសំដែងការគាំទ្រទំនាក់ទំនង យុទ្ធសាស្ត្រអាមេរិក-អាស៊ាន ក៏ដូចជាគាំទ្រឆ្នាំធ្វើជាប្រធានអាស៊ានរបស់ វៀតណាមដែរ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោក Joaquin Castro បានគូសបញ្ជាក់ថា អាស៊ាន Caucus និងរូបលោកជាផ្ទាល់ តែងតែសំដែងការ ប្រឆាំងជំទាស់ចំពោះរាល់សកម្មភាពរំលោភបំពានលើអធិបតេយ្យភាពដោយផ្ទុយ ទៅនឹងច្បាប់អន្តរជាតិ និងបំរែបម្រួលដល់សភាពដើមដដែល រួមទាំងបណ្តាលឲ្យ តំបន់មានអស្ថិរភាពទៀតផង។ លោក Joaquin Castro ក៏ បានសម្តែងការ គាំទ្រចំពោះការដំឡើងនូវយន្តការសហប្រតិបត្តិការពីគំនិតផ្តួចផ្តើមមេគង្គក្រោម (LMI) ក្លាយទៅជាទំនាក់ទំនងភាពជាដៃគូមេគង្គ - អាមេរិក រវាង ប្រទេសនានា នៅតំបន់មេគង្គក្រោមនិងសហរដ្ឋអាមេរិក ដើម្បីតំបន់ទន្លេមេគង្គមួយរីកចម្រើន ប្រកបដោយចីរភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ